សញ្ញា ៥ យ៉ាងបញ្ជាក់ពី ទំនាក់ទំនងស្នេហា របស់អ្នក ស្វិតស្រពោន

 
 

១. ខ្វះការគោរពគ្នា


ខ្វះការគោរពគ្នា

 

ការគោរពគ្នាដើរតួរនាទីយ៉ាងសំខាន់ នៅក្នុងទំនាក់ទំនង ពីព្រោះការទំនាក់ទំនងប្រកបដោយការគោរពគ្នា
នេះបង្ហាញថា មនុស្សម្នាក់ឈ្វេងយល់ពីនាក់ដទៃ ហើយមិនធ្វើអ្វីឱ្យហួសព្រំដែនកំណត់នោះទេ។

លោកAnnie Bennett ឯកទេសចិត្ដសាស្រ្ដ និងជាអ្នកនិពន្ធសៀវភៅ Trap Love បានហាមប្រាមថា ប្រសិន
បើអ្នកនិយាយមាក់ងាយ ដល់អ្នកដទៃ នោះ «វានឹងធ្វើឱ្យការប្រមាថនោះកើតឡើង»។

« ឥរិយាបទបែបនេះ ជាសញ្ញាបញ្ជាក់ថា មនុស្សម្នាក់ឈប់ឱ្យតម្លៃមនុស្សម្នាក់ទៀត ហើយមិនយូរប៉ុន្មាន គេក៏
លែងខ្វល់ថា មនុស្សនោះជានរណាដែរ»។ ការខ្វះសេចក្ដីគោរព គឺមិនមែនជារឿងល្អប្រសើរទេនៅក្នុងការទំនាក់
ទំនង ពីព្រោះថាសេចក្ដីស្នេហាតែម្យ៉ាង មិនអាចថែរក្សាទំនាក់ទំនង ឱ្យស្ថិតថេរយូរអង្វែងបានឡើយ ។

២. គ្មានពេលវេលាឱ្យគ្នា


គ្មានពេលវេលាឱ្យគ្នា


ការប្រើពេលវេលាទំនេររបស់អ្នកទៅធ្វើអ្វីៗផ្សេង ដែលមិនទាក់ទងចំពោះដៃគូរបស់អ្នក គឺជាសញ្ញាបញ្ជាក់ថា
អ្នកកំពុងតែបាត់បង់នូវចំណាប់អារម្មណ៍ សម្ព័ន្ធភាពរបស់អ្នកហើយ។ មិនមានសម្ព័ន្ធភាពដៃគូណា អាចស្ថិត
ថេរបានយូរ ដោយគ្មានការប្រើពេលវេលានៅជាមួយគ្នានោះទេ។

៣.  មានគោលដៅផ្ទុយគ្នា


មានគោលដៅផ្ទុយគ្នា


គោលដៅផ្ទុយគ្នារួមមានដូចជា ស្រ្ដីចង់បានកូនទៀត បុរសថា មិនចង់បាន។ បុរសចង់រៀបការ ស្រ្ដីថាមិនចង់
រៀបការ។ ស្រ្ដីចង់ទៅរស់នៅក្រៅប្រទេស បុរសមិនចង់។ ទាំងនេះគឺជាគំនិតមិនស៊ីគ្នា ដែលបណ្ដាលឱ្យមាន
ការប៉ះពាល់ដល់ទំនាក់ទំនង។

នៅក្នុងករណីខ្លះ ការមានគោលដៅមិនចុះសម្រង់គ្នា គឺជាសញ្ញាមួយ​ដែលអ្នកត្រូវបើកចិត្ដឱ្យទូលាយចំពោះគ្នា
ទៅវិញទៅមក ហើយការបង្កើនទំនាក់ទំនង ក៏អាចមានលក្ខណៈគ្រប់គ្រាន់ ដើម្បីត្រលប់ទៅរក ភាពល្អូកល្អឺន
ដូចដើម បានដែរ។

៤. ការរាតត្បាត នៃអារម្មណ៍ធុញទ្រាន់


ការរាតត្បាតនៃអារម្មណ៍ធុញទ្រាន់


នៅពេលអ្នកមានអារម្មណ៍ធុញទ្រាន់ អ្នកមិនមានពាក្យអ្វីនិយាយដាក់គ្នានោះទេ ហើយអ្នកក៏ចាប់ផ្ដើមធ្លាក់
ទៅក្នុងសភាព ដូចជាប្ដីប្រពន្ធ ដែលរស់នៅជាមួយគ្នា ៤០ឆ្នាំ អញ្ចឹង ។

លោកTracey Williams អ្នកផ្ដល់ប្រឹក្សាសម្ព័នភាពដៃគូ បានមានប្រសាសន៍ថា «រាល់ទំនាក់ទំនងទាំងអស់
មានដំណើរការបានល្អ តែមួយរយៈពេលត្រូវផ្អាក ដោយសារការវិវឌ្ឍន៍នៃទំលាប់ដៃគូអាចស៊ីចង្វាក់គ្នាតែក្នុង
ដំណាក់កា់លដំបូង ។ ដូច្នេះបើទំលាប់នោះមានត្រូវការពេលវេលាវែង ហើយដៃគូមិនមានវិធីអ្វីកែប្រែស្ថានភាព
ទេនោះ ភាពធុញទ្រាន់នឹងកើតមានឡើង »។

៥. ការរអ៊ូរទាំ និងការប្រកែកគ្នា


ការរអ៊ូរទាំ និងការប្រកែកគ្នា
 

លោកTracey Williamsបានបន្ថែមទៀតថា «ការប្រកែកគ្នាគ្រប់ពេល មិនមែនមានន័យថា ទំនាក់ទំនង
របស់អ្នក នឹងឈានដល់ទីបញ្ចប់នោះទេ។ វាស្រេចតែទៅលើអ្វី ដែលអ្នកជជែករកខុសរកត្រូវ និងភាពជាក់
ស្ដែងនៃជម្លោះ »។

ការរអ៊ូរទាំបន្ដិចបន្ដួច វាក្លាយទៅជាទំលាប់របស់ គូភរិយាស្វាមីទៅហើយ ការធ្វើដូចច្នេះ គឺដើម្បីជៀសវាងនូវ
បញ្ហាធំ ដែលបណ្ដាលឱ្យមានការឈឺចាប់ដល់ផ្លូវចិត្ដ។ ការឈ្លោះគ្នា របៀបខឹងក្រោង និងរំលោភបំពាន គឺ
បង្ហាញឱ្យឃើញថា ការត្រិះរិះពិចារណា និងការយកចិត្ដទុកដាក់ចំពោះគ្នា បានបាត់បង់ពីសម្ព័ន្ធភាពរបស់អ្នក
ហើយ ៕

- See more at: http://www.newstoday.com.kh



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម