ការស្វែងយល់ ពីជាតិស្រវឹង និងការរួមភេទ

 
 



ការរួមភេទក្នុងពេលស្រវឹង ប្រឈមហ្នឹងការមានផ្ទៃពោះ និងឆ្លងរោគតាមរយៈការរួមភេទ
 

ជាតិស្រវឹង ការរួមភេទ និងការសម្រេចចិត្ដ

ជាតិស្រវឹង អាចមានឥទ្ធិពល ដល់ការសម្រេចចិត្ដរបស់អ្នក។ វាងាយធ្វើឱ្យ អ្នកឈានដល់ការរួមភេទ។ អ្នក
អាចធ្វើការសម្រេចចិត្ដយ៉ាងតក់ក្រហល់ ដូចជាការរួមភេទមិនបានការពារឱ្យបានត្រឹមត្រូវ ដែលឈានទៅរក
ការមានផ្ទៃពោះ ដោយអចេតនា​ ឬឆ្លងរោគតាមរយៈការរួមភេទ ដូចជាឆ្លងតាមមេរោគប៉ារ៉ាស៊ីត(chlamydia)
ជាដើម។

ជាតិស្រវឹង អាចធ្វើឱ្យប្រព័ន្ធសរសៃប្រសាទរបស់អ្នកដំណើរការបានតាមសម្រួល ប៉ុន្ដែវាមិនបានធ្វើឱ្យការរួម
ភេទមានលក្ខណៈ ងាយស្រួយ ឬប្រសើរឡើយ ជាពិសេស ប្រសិនបើវាជាការរួមភេទលើកដំបូងរបស់អ្នក។
អាការៈស្រវឹងស្រា អាចធ្វើឱ្យអ្នកច្របូកច្របល់ នឹងឈឺថ្កាត់ ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ។

តើការរួមភេទមានសុវត្ថិភាព នៅពេលស្រវឹងស្រា?

វាមិនមានសុវត្ថិភាពទេ ប្រសិនបើអ្នកមិនប្រើប្រាស់ស្រោមអនាម័យ។ ជាតិស្រវឹងបញ្ឈប់អ្នកពីការសម្រេចចិត្ដ
ដ៏ត្រឹមត្រូវ ដូចជាការប្រើប្រាស់ស្រោមអនាម័យ ដែលជាមធ្យោបាយតែមួយគត់ ដើម្បីការពារខ្លួនរបស់អ្នកពី
ការមានផ្ទៃពោះ និងឆ្លងរោគតាមរយៈការរួមភេទ។ ការមិនប្រើប្រាស់ស្រោមអនាម័យ ធ្វើឱ្យអ្នកប្រឈមហ្ហឹង
គ្រោះថ្នាក់ទាំងពីរយ៉ាងខាងលើ។

ប្រសិនបើអ្នកស្រវឹងស្រា អ្នកទំនងជាមិនគិតឱ្យបានច្បាស់គ្រប់គ្រាន់ ដើម្បីនិយាយទៅកាន់ដៃគូរបស់អ្នក
ពីការប្រើស្រោមអនាម័យទេ ឬប្រើប្រាស់ស្រោមអនាម័យ មិនបានត្រឹមត្រូវ។

ប្រសិនបើអ្នក ឬដៃគូរបស់អ្នកលេបថ្នាំពន្យាកំណើត ហើយជាតិស្រវឹងធ្វើឱ្យអ្នកឈឺ ឯថ្នាំមានប្រសិទ្ធភាព
តិចតួចណាស់ ហើយអាចធ្វើឱ្យអ្នកប្រឈមហ្នឹងការមានផ្ទៃពោះយ៉ាងពិតប្រាកដ។

សកម្មភាពបន្ទាន់

ថ្នាំពន្យាកំណើតបន្ទាន់ អាចត្រូវបានប្រើប្រាស់ ក្នុងរយៈពេល ៧២ម៉ោង ក្រោយការរួមភេទមិនបានការពារ
ប៉ុន្ដែប្រសិនបើអ្នកលេបកាន់តែលឿន វាកាន់តែមានប្រសិទ្ធភាព។ គ្រូពេទ្យជំនាញ អាចជួយអ្នកក្នុងការធ្វើ
តេសឈាមដើម្បីរកមេរោគឆ្លងតាមរយៈការរួមភេទ។ ប្រសិនបើអ្នកជួបបញ្ហាដូចខាងលើ ចូរអ្នកស្វែងរកសេវា
សុខភាពផ្លូវភេទ ដែលនៅជិតអ្នក រួមទាំងគ្លីនិកពន្យាកំណើតទៀតផង។

ការរំលោភបំពានផ្លូវភេទ

អាការៈស្រវឹង ធ្វើឱ្យអ្នកងាយរងការឈឺចាប់ ពីការរំលោភបំពានផ្លូវភេទណាស់។ វាអាចកើតមានចំពោះមនុស្ស
គ្រប់គ្នា មិនថាអ្នកនោះ ចាស់ ឬក្មេង ស្រីឬប្រុស ភេទទីបី ភេទដូចគ្នា ឬភេទផ្ទុយគ្នានោះទេ។ ប្រសិនបើមនុស្ស
ណាម្នាក់ ព្យាយាមរួមភេទជាអ្នក ហើយអ្នកមិនចង់រួមភេទជាមួយគេ អ្នកមានសិទ្ធិគ្រប់គ្រាន់ក្នុងការនិយាយ
បដិសេធថាទេ មិនថាអ្នកកំពុងស្រវឹង ឬក៏អត់នោះទេ៕

- See more at: http://www.newstoday.com.kh



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម