ភាពស្រើបស្រាល បុរសស្រ្ដី គួរយល់ដឹង
និងក្ដីស្រលាញ់ចំពោះគូស្នេហ៍របស់អ្នក ឬការចាប់ប៉ះរាងកាយដៃគួរបស់អ្នក ដោយការបញ្ជូនសញ្ញានៃតម្រេកផ្លូវភេទ ជាពិសេស គឺការចាប់ប៉ះបរិវេណប្រដាប់ភេទ។
ចំពោះបុរសស្រ្ដី សមាសធាតុចម្បង នៃការស្រើបស្រាលផ្លូវកាយ គឺមានការកើនឡើងលំហូរឈាម ទៅកាន់បរិវេណ
ប្រដាប់ភេទ ជាហេតុបណ្ដាលឱ្យវាប៉ោងឡើង និងរឹងចំពោះស្រ្ដី ហើយចំពោះបុរសវិញ មានការឡើងរឹងនៃលិង្គ។
ម្យ៉ាងទៀត បេះដូងចាប់ផ្ដើមលោតញាប់ សម្ពាធឈាមចាប់ផ្ដើមកើនឡើង ហើយការដកដង្ហើមចេញចូលមានសភាព
ខ្លាំងៗ។ នៅក្នុងអត្ថន័យរៀបរាប់ខាងលើ ដំណើរការនៃប្រតិកម្មផ្លូវភេទបុរសស្រ្ដី គឺមានលក្ខណៈស្រដៀងគ្នា ប៉ុន្ដែ
ដោយសារ បុរសស្រ្ដីមាននូវសរីរាង្គបន្ដពូជខុសគ្នា យើងចាំបាច់ត្រូវត្រួតពិនិត្យទៅលើថា តើភាពស្រើបស្រាលផ្លូវភេទ
មានឥទ្ធិពលខុសគ្នាបែបណា ទៅលើប្រដាប់ភេទ។
ភាពស្រើបស្រាលផ្លូវភេទរបស់ស្រ្ដី ៖ ចំពោះស្រ្ដី រឿងរ៉ាវមួយចំនួនកើតមាន ខណៈពេលភាពស្រើបស្រាលផ្លូវភេទកើត
ឡើងនៅក្នុងខួរក្បាល គឺធ្វើឱ្យកើនឡើងលំហូរឈាម ទៅកាន់បរិវេណប្រដាប់ភេទ។ ទ្វារមាសប្រែទៅជារអិល ដោយ
សំណើម ដែលជ្រាបចូលតាមរយៈ ជញ្ជាំងទ្វារមាស។ ដោយសារការកើនឡើងលំហូរឈាមដូច្នេះ ទើបធ្វើឱ្យចំណុច
សិរ៍ប៉ោងឡើងជាលំដាប់ និងមានសភាពរឹង ធ្វើឱ្យងាយមើលឃើញដោយភ្នែក ហើយប៉ះទៅឆាប់ស្រើបស្រាល។
ខណៈពេលភាពស្រើបស្រាលផ្លូវភេទនៅតែរបន្ដ និងកើនឡើង ធ្វើឱ្យស្រទាប់ក្រៅទី៣ នៃទ្វារមាសតឹង និងធ្វើឱ្យរន្ធ
ទ្វារមាសរួមតូច។ ខណៈពេលស្រ្ដីជិតឈានដល់ចំណុចកំពូល ចំណុចសិរ៍របស់នាងលឹបចូល និងអាចមើលឃើញ
តិចតួចប៉ុណ្ណោះ។
ចំពោះស្រ្ដីភាគច្រើន ការឈានដល់ចំណុចកំពូល តម្រូវឱ្យមានការភ្ញោចបន្ថែម នូវចំណុចសិរ៍។ ការឈានដល់
ចំណុចកំពូល ធ្វើឱ្យស្រ្ដីមានការកន្រ្ដាក់សាច់ដុំជុំទ្វារមាស ៣ ទៅ ១៥ដង។ ក្នុងអំឡុងពេលឈានដល់ចំណុច
កំពូលស្បូន និងទ្វារធំរបស់ស្រ្ដីក៏មានការកន្រ្ដាក់ ផងដែរ។
ភាពស្រើបស្រាលផ្លូវភេទរបស់បុរស ៖ សញ្ញាផ្លូវកាយជាក់ស្ដែង នៃភាពស្រើបស្រាលរបស់បុរស គឺលិង្គឡើងរឹង ។
ការឡើងរឹងនេះបណ្ដាលមកពីការកើនឡើងលំហូរឈាម ទៅកាន់លិង្គរបស់គាត់។ ខណៈពេលជាលិកាស្ពោតខាង
ក្នុងប្រែជា ពោរពេញដោយឈាម គឺបណ្ដាលឱ្យមានសម្ពាធទៅលើសរសៃវ៉ែន នៅក្នុងលិង្គ ដែលទប់កុំឱ្យឈាមហូរ
ចេញមកក្រៅ មានប្រសិទ្ធភាពជួយឱ្យលិង្គឡើងរឹង។ ខណៈពេលដំណើរការនៃភាពស្រើបស្រាលបន្ដ លិង្គអាចឡើង
កាន់តែរឹង ហើយក្បាលលិង្គក៏កាន់តែរីកធំ។ នៅពេលលិង្គឡើងរឹងខ្លាំង ទ្វារនោមបុរសក៏បញ្ចេញនូវវត្ថុរាវថ្លាពី ពីរ ទៅ
បីដំណក់ ប៉ុន្ដែវាមិនមែនជាទឹកនោមនោះទេ។
ចំពោះបុរស ការឈានដល់ចំណុចកំពូលកើតឡើងពីរតំណាក់កាល។ នៅក្នុងដំណាក់កាលទី១ ទឹកកាម ហូរទៅកាន់
បរិវេណក្បែរគល់លិង្គ ឈ្មោះថា urethral bulb។ នៅពេលអាការៈនេះកើតឡើង បុរសតែងមានអារម្មណ៍ថា ខ្លួនឯង
ជិតបាញ់ចេញទឹកកាម។ ជួនកានចំណុចនេះត្រូវបានមនុស្សហៅថា ចំណុចមិនអាចវិលត្រឡប់ ពីព្រោះនៅពេលទឹក
កាមឈានមកដល់ចំណុចនេះ បុរសមិនអាចបញ្ឈប់ខ្លួនរបស់គាត់ពីការបាញ់ចេញទឹកកាម នោះទេ។ នៅក្នុងតំណាក់
កាលទីពីរ បំពង់ស្ថិតនៅគល់លិង្គ និងសាច់ដុំត្រគាកឆ្លងកាត់ការកន្រ្ដាក់ ជាមធ្យម ៥ទៅ ៨ដង ជាហេតុធ្វើឱ្យទឹកកាម
បាញ់ចេញពីលិង្គ ។ ទឹកកាមអាចបាញ់ចេញ មួយឆ្វេច ឬហូរចេញរឹមៗ។
នៅក្នុងអំឡុងពេលឈានដល់ចំណុចកំពូល រាងកាយរបស់បុរសរឹងមួយរំពេចដ៏ខ្លី ឬគាត់អាចមានការកន្រ្ដាក់សាច់ដុំ
ក្នុងកម្រិតល្មម។ នៅពេលគាត់បាញ់ចេញទឹកកាមរួចរាល់ហើយ រាងកាយរបស់គាត់នឹងសម្រាក ហើយលិង្គក៏ប្រែមក
ទំហំដូចដើមវិញ៕
By newtoday
មើលគួរយល់ដឹងផ្សេងៗទៀត
- ជំងឺមហារីកសុដន់លើបុរស មានញឹកញាប់ប៉ុណ្ណា?
- ៦ចំនុចនេះ អ្នកនឹងដឹងថា គ្រាប់ស្វាយចន្ទី មានប្រយោជន៍ច្រើនប៉ុណ្ណា ដល់សុខភាព
- អាយុ៣០ការឈឺចាប់អ្វីដែលជួបញឹកញាប់ជាងគេ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!