ការងារ អាចបង្កវិបត្តិ ជីវិតស្នេហារ គូភរិយាស្វាមី

 
 

បច្ចុប្បន្ននេះ គូភរិយាស្វាមីកាន់តែច្រើនកំពុងតែស្វែងរកអ្នកជំនាញ ដើម្បីឱ្យជួយដល់សម្ព័ន្ធភាពរបស់ពួកគេ ពីព្រោះពួកគេបានរួមភេទតិចតួច ឬមិនបានរួមភេទតែម្ដង។


ការងារ អាចធ្វើមានវិបត្តិ ជីវិតស្នេហារ គូភរិយាស្វាមី
 

ប្រសិនបើអ្នកគិតថា ការរួមភេទកំពុងតែបាត់បង់នៅក្នុងរម្ព័ន្ធភាពរបស់អ្នក ។ ជាដំបូងអ្នកចាំបាច់ត្រូវបញ្ជាក់ បញ្ហាឱ្យ
ច្បាស់លាស់ចំពោះវា។ ការធ្វើការងារច្រើនម៉ោង ភាពតានតឹង ការនឿយហត់អស់កម្លាំង និងរបៀបរស់នៅមិនប្រកប
ដោយតុល្យភាពត្រឹមត្រូវ គឺជាកត្ដាមួយលអាចធ្វើឱ្យសម្ព័ន្ធភាពស្នេហារបស់អ្នកមិនមានសុភមង្គល។ ខាងក្រោមនេះ
គឺជា វិធីមួយចំនួន ដើម្បីឱ្យអ្នកបានរួមភេទ នៅពេលអ្នកកំពុងរវល់ការងារ ៖
 
· ការរួមភេទភ្លាមៗ ក្រោយងើបពីគេង ៖ ការរួមភេទភ្លាមៗ ក្រោយងើបពីគេង គឺជាវិធីដ៏ប្រសើរ ដើម្បីចាប់ផ្ដើមថ្ងៃថ្មី
របស់អ្នក។ យោងតាមការសិក្សាស្រាវមួយចំនួនបានឱ្យដឹងថា ការរួមភេទនេះជួយលើកកម្ពស់រាងកាយរបស់មនុស្ស
ប្រឆាំងនឹងជំងឺ។ លើសពីនេះទៅទៀតអ្នកមានអារម្មណ៍ស្រស់ស្រាយ ដោយដំណេកពេលយប់ និងមានថាមពលរាង
កាយ។ ក្រោយពេលរួមភេទ អ្នកអាចដើរតម្រង់ទៅងូតទឹក ហើយត្រៀមខ្លួនឱ្យរួចជាស្រេច ដើម្បីទៅធ្វើការ។

· ហៅទូរស័ព្ទ ៖ ប្រសិនបើអ្នកមិនអាចដកខ្លួនចេញពីពេលវេលាដ៏មមាញឹករបស់អ្នក អ្នកអាចប្រើទូរស័ព្ទរបស់អ្នកហៅ
ទៅភរិយា/ស្វាមីរបស់អ្នក។ ចូរនិយាយទូរស័ព្ទទៅគាត់/នាង នៅកន្លែងការងារ ប្រាប់គាត់ថា អ្នកពេញចិត្ដ ចំពោះទិក
និកដែលគាត់ស្ទាបអង្អែលអ្នក ហើយប្រាប់គាត់ថា អ្នកនឹកគាត់ខ្លាំងណាស់។

· ការរួមភេទ គឺមិនមែនសម្រាប់តែពេលគេងប៉ុណ្ណោះនោះទេ ៖ ចូរកុំទុកការរួមភេទ​របស់អ្នកសម្រាប់តែពេលគេង។
អ្នកអាចរួមភេទមុនពេល ទទួលទានអាហារពេល្ងាច ហើយក្រោយពេលទទួលទានអាហារពេលល្ងាចរួច អ្នកអាចចូល
គេងតែម្ដងក៏បាន។

· កំណត់ពេលរួមភេទនៅក្នុងជីវិតរវល់ការងាររបស់អ្នក ៖ មនុស្សមួយចំនួនយល់ខុសថា ការរួមភេទគួរត្រូវបានអនុវត្ដ
ដោយមិនបាច់ខ្នះខ្នែង ប៉ុន្ដែពេលវេលាដ៏ប្រសើរសម្រាប់ការរួមភេទនេះមិនអាចកើតមានដោយខ្លួននោះទេ។ ប្រសិន
បើអ្នកគិតថា ពេលវេលាធ្វើការដ៏មមាញឹករបស់អ្នក មិនអាចផ្ដល់ឱ្យអ្នកនូវពេលវេលាដ៏ប្រសើរ ដើម្បីរួមភេទទេ ចូរអ្នក
កំណត់ពេលមួយថ្ងៃ ក្នុងសប្ដាហ៍នីមួយៗ ។

· ចំណាយពេលជាមួយគ្នា ៖ នៅពេលគូភរិយាស្វាមីបាត់បង់ទម្លាប់រួមភេទ វាប្រាកដជាមានការលំបាក ដើម្បីឱ្យខ្លួនឯង
មានទម្លាប់នោះវិញណាស់។ ម្យ៉ាងទៀត អ្នកអាចឆ្លៀតពេលរួមភេទ ពេលអ្នកងូតទឹកជាមួយគ្នា បន្ទាប់មកអ្នកអាចគេង
បានយ៉ាងលក់ស្រួល ដោយមិនខ្វល់ពីការរួមភេទទៀត៕

  BY newstoday.com.kh



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម