ផឹកស្រា ជក់បារី និង​ការ​គេង​ស្រ​មុក មាន​អ្វី​ទាក់ទង​គ្នា​ទៅ​?

 
 

 57

​មូលហេតុ​ដ៏​ច្បាស់លាស់​បំផុត នៃ​ការ​គេង​ស្រមុក​លឺ​ខ្លាំងៗ គឺ​ការ​ផឹកស្រា និង​ជក់បារី​នៅ​ពេល​ល្ងាច​។ ឥទ្ធិពល​នៃ​ការ​ផឹកស្រា ចំនួន​ច្រើនៗ នឹង​ធ្វើឱ្យ​សាច់ដុំ​នៅ​បំពង់​ក​រលា ឬ​ធូរ ដែល​វា​ពិតជា​អំណោយផល​ល្អ​ណាស់ សម្រាប់​ធ្វើ​ឱ្យ​ស្ទាក់​ផ្លូវដង្ហើម​។ ចំណែកឯ​ការជក់បារី​វិញ វា​នឹង​ធ្វើឱ្យ​បុគ្គល​នោះ ប្រឈម​មុខ​កាន់តែខ្លាំង នឹង​ការស្ទះ​ផ្លូវដង្ហើម​ដែរ ព្រោះ​ផ្សែង​បារី នឹង​ធ្វើឱ្យ​ចេញ​ជា​សារធាតុ​រំអិល ឬ​សំបោរ និង​ហើម​នៅ​ខាងក្នុង​បំពង់ក​។ ហេតុដូច្នេះ​ហើយ បើសិនជា​ករណី​ទាំងពីរ​នេះ​កើត​ឡើង​ជាមួយ​គ្នា លើ​បុគ្គល​តែ​ម្នាក់ ឱកាស​នៃ​ការស្ទះ​ផ្លូវដង្ហើម នឹង​មាន​សភាព​ធំធេង ទាំង​អ្នក​ជក់បារី​ផ្ទាល់ និង​អ្នក​ស្រូប​ផ្សែង​បារី​។ ចំពោះ​ដំណោះស្រាយ ឬ​ដើម្បី​កាត់បន្ថយ​ការ​គេង​ស្រមុក​វិញ អ្នក​គួរតែ​ផ្តល់​គម្លាត នៃ​ការ​ផឹកស្រា ឬ​ជក់បារី ពី​ការ​គេង ឱ្យបាន​យ៉ាងហោច​ណាស់ ៤ ម៉ោង​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 មេសា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម