ចង់បាន​សាច់ដុំ​ដើមដៃ​ស្អាត គួរ​ហាត់ប្រាណ​ដូចម្តេច​ល្អ​?

 
 

 79

​សាច់ដុំ​ដើមដៃ​ខាងមុខ ត្រូវបាន​ផ្សំ​ឡើង​ដោយ សាច់​មួយ​ក្រុម ដែល​អាច​រីក​ធំ​យ៉ាង​ស្អាត ពេល​ដែល​បត់​កែងដៃ​។ ដើម្បី​ឱ្យ​សាច់​មួយ​នេះ កាន់តែ​ធំ​ស្អាត​ល្អ​នោះ វា​តម្រូវ​ឱ្យ​ធ្វើ​លំ​ហាត់ប្រាណ​ដដែលៗ​ច្រើនដង​។ យក​ល្អ គួរតែ​ហាត់ប្រាណ​បែបនេះ ជាមួយ​នឹង​ការលើក​ដុំ​ដែក​។
​ឈរ លើក​ដុំ​ដែក​
 
​ចូរ​ឈរ​ឱ្យ​ត្រង់​ខ្លួន ដោយ​ជើង​កន្ធែក​ធម្មតា បន្ទាប់មក កាន់​ដុំ​ដែក​លើ​ដៃ​ទាំងសងខាង ដែល​មាន​ទំហំ​ប៉ុន​គ្នា ទៅ​តាម​ទម្ងន់​ដែល​អ្នក​អាច​លើក​បាន រួច​សំយុង​ទៅ​ក្រោម ហើយ​ដៃ​ទាំងសងខាង ក៏​ត្រូវ​លា​ឱ្យ​អស់​ដែរ​។ បន្ទាប់មក ចាប់ផ្តើម​ច្បត់​កែងដៃ ដែល​កាន់​ដុំ​ដែក​នោះ លើកឡើង​ម្តង​ម្ខាងៗ ដោយ​ធ្វើយ៉ាងណា ឱ្យ​ដុំ​ដែក​នោះ ប៉ះ​ដើមទ្រូង​។
​ចូរ​ធ្វើបែបនេះ ឱ្យបាន ៦ ទៅ ៨ ដង ចំនួន ២ សា​។ បន្ទាប់មក ចូរ​បង្កើន​រហូតដល់ ៣ សារ នៅពេល​ហាត់​បាន​មួយ ឬ​ពីរ​សប្តាហ៍​ក្រោយ​។ អ្នក​ក៏​អាច​បង្កើន​ទម្ងន់​ដុំ​ដែក​បាន​បន្ថែម​ទៀត​ដែរ បើសិន​ជា​អ្នក​យល់ថា ទម្ងន់​ពីមុន ដូចជា​ស្រាល​ពេក​។
​អង្គុយ​ដេក​បញ្ឆិត លើក​ដុំ​ដែក​
 
​ចូរ​អង្គុយ​លើ​កៅ​ហាត់ប្រាណ ដែល​បត់​ទៅ​ក្រោយ ៤៥ ដឺ​ក្រេ ដោយ​ជើង​ទាំងសងខាង ដាក់​លើ​ដី និង​ដៃ​កាន់​ដុំ​ដែក ហើយ​លាដៃ​ឱ្យអស់ និង​សំយុង​ចុះក្រោម​។ លើក​នេះ អ្នក​អាច​ច្បត់​កែងដៃ ដើម្បី​លើក​ដុំ​ដែក​នោះ មក​ដល់​កំពស់​ស្មារ​ម្តងវិញ និង​ទម្លាក់​ទៅវិញ​យឺតៗ​។
​អ្នក​អាច​ធ្វើ​បែប​នេះ​ពី ៦ ទៅ ៨ ដង ចំនួន ២ សារ​។ បន្ទាប់មក ចូរ​បង្កើន​រហូតដល់ ៣ សារ នៅពេល​ហាត់​បាន​មួយ ឬ​ពីរ​សប្តាហ៍​ក្រោយ ហើយ​អ្នក​ក៏​អាច​បន្ថែម​ទម្ងន់​ទៀត​បាន​ដែរ​។
​ដោយសារតែ​ការហាត់​របៀបនេះ វា​មាន​ភាព​ពិបាក​បន្តិច ដូច្នេះ អ្នក​ប្រហែលជា​ត្រូវ​ការបន្ថយ​ទម្ងន់​ដុំ​ដែក ទាប​ជាង​ធម្មតា​ហើយ ប៉ុន្តែ មិនបាច់​បារម្ភ​ទេ ព្រោះ​វា​នឹង​ផ្តល់ឱ្យ​អ្នក​នូវ​លទ្ធផល​ដូចគ្នា​ទេ​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 មេសា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម