ហេតុអ្វីបានជាអ្នក ត្រូវជំរុញឱ្យកូនរបស់អ្នក ធ្វើការចែករំលែក?
អ្នកត្រូវលើកទឹកចិត្តឱ្យកូនរបស់អ្នក ធ្វើការចែករំលែក ព្រោះការចែករំលែក គឺជាការថែទាំ។ ប៉ុន្តែ វាជាការលំបាកណាស់ ក្នុងការពន្យល់ទៅកូនអ្នក ថាហេតុអ្វីបានជាគេ ត្រូវធ្វើការចែករំលែកទ្រព្យសម្បត្ដិ ដ៏មានតម្លៃរបស់គេនោះ។
ប៉ុន្តែ វិធីខាងក្រោមនេះ អាចជួយពន្យល់ពីមូលហេតុ ដែលត្រូវធ្វើការចែករំលែក ៖
• សារៈសំខាន់ នៃការចែករំលែក
វាអាចជួយឱ្យមានការអភិវឌ្ឍន៍ រយៈពេលវែងនៃផ្លូវចិត្ត ដែលត្រូវការធ្វើការចែករំលែក និងការពិចារណាអំពី ទស្សនៈរបស់អ្នកដទៃ និងចំណង់ចំណូលចិត្តក្នុងជីវិត។ វាជាផ្នែកមួយនៃការអភិវឌ្ឍសង្គមទូទៅរបស់កុមារ ហើយមានអត្ថប្រយោជន៍ខ្លាំងណាស់ នៅពេលដែលគេចាប់ផ្ដើមទៅសាលារៀន ហើយនិងមានការចែករំលែកជាច្រើនទៀត។
• ការលើកទឹកចិត្ត ឱ្យមានការចែករំលែក
រក្សាភាសា និងសេចក្តីណែនាំច្បាស់លាស់ ហើយមានលក្ខណៈសាមញ្ញ ជាជាងការផ្តល់ការពន្យល់ណែនាំ នៅក្នុងដំណាក់កាលនេះ។ ការសរសើរពីចែករំលែក គឺជាវិធីដ៏ល្អមួយ ដើម្បីលើកទឹកចិត្តឱ្យកូនរបស់អ្នក ហើយត្រូវបង្ហាញពីការឆ្លើយតបដ៏ល្អ ពីភាពសប្បុរសនៃការចែករំលែករបស់គេនោះ។
• ការដោះស្រាយ ជាមួយនឹងការបដិសេធ ក្នុងការចែករំលែក
ប្រសិនបើកូនអ្នកបដិសេធ ក្នុងការចែករំលែក នោះអ្នកអាចប្រាប់កូនអ្នកថា “ប្រសិនបើកូនមិនធ្វើការចែករំលែកនោះទេ អ្នកនឹងយកប្រដាប់ក្មេងលេងបោះចោលហើយ ឬយើងនឹងមិនចូលទៅលេងនៅសួនច្បារនោះទេ”។ បន្ទាប់មក អ្នកត្រូវធ្វើដូចអ្វី ដែលអ្នកនិយាយ។
អ្នកអាចប្រើភាសាសាមញ្ញ និងការពន្យល់ពីអ្វី ដែលអ្នកចង់ឱ្យកូនរបស់អ្នកធ្វើនោះ។ ឧទាហរណ៍ អ្នកអាចនិយាយទៅកាន់កូនដូចជា ”បើកូនសោកស្តាយ កូនអាចលេងជាមួយតុក្តតានោះ រយៈពេល១០នាទីទៀតបាន”។
• ការដោះស្រាយទំនាស់ ក្នុងការចែករំលែក
កុមារតូចៗអាចបង្កជម្លោះ ជាមួយកុមារផ្សេងទៀត ហើយវាអាចមានការពាក់ព័ន្ធជាមួយឪពុកម្តាយផងដែរ។
នៅពេលដែលកូនរបស់អ្នក ធ្វើអ្វីមួយដែលមិនសមរម្យ ដូចជា ការប៉ះពាល់ដល់កុមារមួយផ្សេងទៀតនោះ អ្នកត្រូវយកកូនអ្នក ចេញពីស្ថានភាពនេះ ហើយត្រូវពន្យល់ពីអ្វី ដែលកូនអ្នកបានធ្វើខុសនោះ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 មេសា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ផ្លែឈើ ៣យ៉ាង កំចាត់ខ្លាញ់ក្បាលពោះ បានឆាប់រហ័ស
- កូនរបស់ខ្ញុំឧស្សាគេងមមើ តើខ្ញុំគួរធ្វើដូចម្តេច?
- ប្រយ័ត្ន!! គ្រឿងសម្អាង ដែលអ្នកកំពុងប្រើប្រាស់ អាចផ្ដល់គ្រោះថ្នាក់ ដល់ជីវិត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!