​រោគសញ្ញា ដុំ​ប្ញ​ស​ដូង​នៅក្នុង​ស្បូន​

 
 

 85

​ដុំ​ប្ញ​ស​ដូង​នៅក្នុង​ស្បូន គឺជា​ការលូតលាស់​មួយ ដែល​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង ផ្នែក​ខាង​ក្នុងនៃ​ស្បូន ហើយ​ចូល​ទៅក្នុង​ប្រហោង​នៃ​ស្បូន​។ វា​កើត​ឡើង​ដោយសារតែ ភាពមិនប្រក្រតី​នៃ​ការលូតលាស់ កោសិកា​ស្រទាប់​ក្នុងនៃ​ស្បូន (endometrium) បង្កើតបាន​ជា​ដុំ​ប្ញ​ស​ដូង​នៅក្នុង​ស្បូន​។ ជាធម្មតា ដុំ​ប្ញ​ស​ដូង​នៅក្នុង​ស្បូន ភាគច្រើន​ជា​ដុំ​ស្លូត ប៉ុន្តែ មួយចំនួនទៀត អាច​ជា​ដុំ​មហារីក ឬ​អាច​វិវត្ត​ទៅជាម​ហារីក​។​
​វា​អាច​មាន​ទំហំ​ចាប់ពី ២-៣ មី​លី​ម៉ែត្រ​ឡើង ហើយ​អាច​មាន​ទំហំ​ប៉ុន​គ្រាប់​បាល់​កីឡា​វាយកូនគោល ឬ​អាច​ធំ​ជាង​នេះ​។ វា​អាច​មាន​មួយ ឬ​ច្រើន​។ ជាធម្មតា វា​ស្ថិត​នៅក្នុង​ស្បូន ប៉ុន្តែ ពេលខ្លះ វា​អាច​ធ្លាក់​ចូលទៅ​ក្នុង​ទ្វារមាស​។ ជាទូទៅ វា​ច្រើន​កើតមាន​ចំពោះ​ស្ត្រី ជិត ឬ​បាន​បញ្ចប់​ការ​អស់​រដូវ ប៉ុន្តែ វា​ក៏​អាច​កើតមាន លើ​ស្ត្រី​វ័យក្មេង​ផងដែរ​។​
​សញ្ញា​នៃ​ដុំ​ប្ញ​ស​ដូង នៅក្នុង​ស្បូន រួមមាន ៖
•​    ​ការហូរ​ឈាមរដូវ​មិន​ទៀងទាត់ ដូចជា ការ​មាន​រដូវ​ញឹកញាប់​ក្នុង​រយៈពេល​ណាមួយ ហើយ​មាន​កម្រិត​ធ្ងន់ធ្ងរ​
•​    ​ការ​ហូរឈាម នៅ​ចន្លោះ​ពេល​មក​រដូវ​
•​    ​ការហូរ​ឈាមរដូវ​ធ្ងន់ធ្ងរ​
•​    ​ការ​ហូរ​ឈាម​តាម​ទ្វារមាស ក្រោយ​ពេល​អស់​រដូវ​
•​    ​ភាព​គ្មាន​កូន​
•​    ​ស្ត្រី​មួយ​ចំនួន អាច​មាន​ហូរ​ឈាម​តិចៗ ប៉ុន្តែ គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 មេសា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម