ស្គាល់អត្តចរិតរបស់មនុស្ស តាមរយៈការដេក

 
 

រាល់សកម្មភាពរបស់អ្នកសុទ្ធ តែបានលាទត្រដាងពីអ្វីដែល មានលាក់បង្កប់ទុកក្នុងខ្លួនរបស់អ្នក ដែលពេលនេះយើងលើក យកពីអត្តន័យតាមសកម្មភាពដេក ដើម្បីបញ្ជាក់ពីលក្ខណៈ ផ្សេងៗរបស់អ្នក ?

១-ដេកផ្ងារសន្ឋឹងដៃជើងៈ ជាមនុស្ស ស្រលាញ់ ឥស្សរភាពចូលចិត្ត នូវអ្វីដែលងាយៗនិងសប្បាយៗ។ ជាអ្នកចំណាយលុយច្រើ នទៅលើរបស់របរ ដែលស្រស់ស្អាត។ សម្រាប់រឿងអាក្រក់វិញក៏មានដែរ តែមិនច្រើនពេកនោះទេ។

២-ដេកត្បៀតដៃចន្លោះភ្លៅៈ ជាប្រភេទមនុស្ស ដែរភាគច្រើនជាអ្នកទន់ខ្សោយ ងាយនិងកើតការតូចចិត្ត ហើយថែមទាំងអៀនខ្មាស់ច្រើនទៀតយផង ។ ក្រៅពីនេះចូលចិត្តសន្សំរឿងរ៉ាវ យកមកដេកគិតតែម្នាក់ឯង មិនចូលចិត្តពិគ្រោះប្តូរយោបល់ជាមួយនរណា ។ លក្ខណៈបែបនេះអាចហៅបានថា ជាបុគ្គលបង្កបញ្ហាឲ្យខ្លួនឯង ហើយដោះស្រាយដោយខ្លួនឯង។

៣-ដេកផ្អៀងចំកោងដងខ្លួនៈ លោកអ្នកជាមនុស្សឆាប់ កើតការមួម៉ៅបំផុតហើយ ក៏ជាអ្នកដែលសំកុករង់ចាំ ឱកាសសងសឹកវិញឲ្យទាល់ តែបានក្រោយពីបានខឹងនរណា ម្នាក់ហើយនោះ។ មធ្យោបាយដែលល្អអ្នកគួរ តែហ្វឹកហាត់ធ្វើជាមនុស្សចេះ បញ្ចេញនូវអារម្មណ៍កុំឲ្យ កើតតប់ប្រមល់ទើបជាការប្រសើរ។

៤-ដេកផ្អៀងកើយដៃៈ អ្នកគឺជាមនុស្សដែលគួរឲ្យ ស្រលាញ់បំផុតព្រោះអ្នក មានអារម្មណ៍ស្រស់ថ្លា មានសន្តានចិត្តល្អ និងមានមេត្តារហូតក្លាយទៅ ជាបុគ្គដែលគួរឲ្យស្រលាញ់រាប់ អានជាទីបំផុតពីបណ្តាលមិត្តភក្តិ។ ក៏ប៉ុន្តែអ្វីដែលនៅខ្វះខាតនោះ គឺខ្វះការជឿជាក់លើខ្លួនឯង បន្តិចតែប៉ុណ្ណោះ។

៥-ដេកផ្ងារស្រាក់ដៃកើយ នៅត្រង់កញ្ចឹងកៈ ជាមនុស្សមានភាពឆ្លាតវៀងវៃបំផុត ហើយក៏ជាអ្នកស្រលាញ់ ការសិក្សារៀនសូត្រពីវត្តុផ្សេងៗ ព្រមទាំងមានចិត្តអាណិត ស្រលាញ់ក្រុមគ្រួសារទៀតផង ។ប្រសិនបើនិយាយពីរឿងស្នេហា វិញអ្នកពូកែជ្រើសរើសបំផុត ប្រសិនបើ បន្ឋូរបន្ថយការជ្រើសរើស បន្តិចនោះពិតជាឆាប់ទទួល បានដៃគូមកជជែកកែ អផ្សុកបានយ៉ាងប្រាកដ។

៦- ដេកផ្ងារបញ្ឆរជង្គង់ៈ សម្រាប់អ្នកដែលមានទម្លាប់ ដេកបញ្ឆរជង្កង់នោះអាចបញ្ចក់ថាជា ប្រភេទមនុស្សដែលចូល ចិត្តទាញយករឿងចាស់ៗមកគិតតែម្នាក់ឯង។ លក្ខណៈបែបនេះ ក៏ព្រោះថាអ្នកកំពុងតែខ្វះនូវ ការកក់ក្តៅក៏ថាបាន។ សរុបរួមមកអ្នកគឺមនុស្សដែលមាន ស្រមោលអតីតកប់ចូល យ៉ាងជ្រៅនៅក្នុងបេះដូង។

៧- ដេកផ្ងារហើយខ្វែងជើងគងលើគ្នាៈ ជាមនុស្សដែលមានការ ឈ្លក់វង្វេងលើខ្លួនឯងបំផុត ហើយមិនចូលចិត្តភាព ប្រែក្រឡាស់ទៀតផង។ អ្នកស្រលាញ់ភាពសន្តោស ប្រណីមានភាពអត់ធន់យ៉ាងពិសេស ហើយក៏ហាក់ដូចជា មិនសូវចូលរួមក្នុងសង្គមទៀតផង។

៨- ដេកផ្អៀងធម្មតាៈ អ្នកគឺជាមនុស្សមាន ការជឿជាក់លើស សមត្ថភាពខ្លួនឯង ខ្ពស់បំផុតជាអ្នកឧស្សាហ៍ ព្យាយាមគិតគូររឿងការងារ។ លើសពីនេះទៅទៀត ក៏ជាមនុស្សសំបូរល្បិចកល ដែលអាចធ្វើឲ្យនរណាក៏លង់ស្នេហ៍បាន
ដោយងាយទៀតផង ។

៩- ដេកផ្កាប់មុខៈ សម្រាប់អ្នកដែល ដេកផ្កាប់មុខវិញជា ប្រភេទមនុស្សដែលពូកែ ខាងទ្រឹស្តីបំផុត ហើយអ្វីដែលមិនល្អនោះ គឺអ្នកគឺមនុស្សអាត្មានិយម។ចំណុចដែលសំខាន់អ្នកមិន ចេះនៅស្ងៀមមួយកន្លែងទៀតផង៕

Photo by LookingTODAY


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម