របស់ ៥ យ៉ាងដែលសុភាពនារីចង់បានពីបុរស
បើតាមការសិក្សាថ្មីមួយជាមួយអ្នកប្រឹក្សា និងអ្នកនិពន្ធពីទំនាក់ទំនងស្នេហា បានបង្ហាញថា មានរបស់ ៥ យ៉ាងដែលនារីៗចង់បានបំផុតពីមនុស្សប្រុស។
ពេលវេលា: នារីមួយចំនួនធំស្ថិតនៅក្នុងទំនាក់ទំនងស្នេហាដែលមានក្តីសុខបំផុត ៣០ នាទី ដោយគ្មានការរំខានពីអ្នកដទៃ។ នារី ២៤ ភាគរយដែលអះអាងថា គ្មានក្តីសុខទេ ព្រោះចំណាយពេលវេលាបានតែ ២ ទៅ ៣នា ទីតែប៉ុណ្ណោះជាមួយនឹងដៃគូរបស់ខ្លួន។ ត្រូវសួរខ្លួនអ្នកថា “តើត្រូវចំណាយពេលវេលា ប៉ុន្មានម៉ោងជាមួយនឹងដៃគូរបស់ខ្ញុំ?”។
ការសរសើរ: សព្វថ្ងៃនេះស្ត្រីជាអ្នកមើលថែកូន និងធ្វើកិច្ចការទាំងអស់នៅក្នុងផ្ទះ ហើយពុំទទួលបានការសរសើរអ្វីពីនណាម្នាក់ឡើយ។ បើទោះជាការងារទាំងនោះហត់នឿយយ៉ាងណាក៏ដោយ ប្រសិនបើមានការលើកទឹកចិត្ត ឬការសសើរពីស្វាមីរបស់ខ្លួនតែមួយមាត់គេច្បាស់ជាញញឹមមិនឈប់ទេ។
ការយល់ចិត្តគ្នាៈ វាពិតជាសំខាន់មែនទែន សម្រាប់នារីៗ ដែលមានគូស្នេហ៍ចេះយល់ចិត្តនាង។ ជាពិសេសការយកចិត្តទុកដាក់ ដឹងពីអារម្មណ៍របស់គ្នាទៅវិញទៅមកគឺជារឿងដ៏មានសេចក្តីសុខបំផុត។
ភាពសប្បាយរីករាយ: នេះជាផ្នែកមួយនៃអ្វីៗទាំងឡាយស្ថិតនៅខាងក្រៅចិត្ត ជាពិសេសក្រោយពេលមានកូនដំបូង។ កត្តាទាំងឡាយដូចជាការងារ ការជួល ឬការទទួលបញ្ចាំអាចបង្កើនសម្ពាធលើទំនាក់ទំនងស្នេហាអ្នកបាន។ គូស្នេហ៍ទាំងឡាយគួរតែរៀបចំពេលវេលាការណាត់ជួបក្នុងពេលរាត្រី រៀងរាល់ ១ សប្តាហ៍ម្តង បើទោះបីជាមានការហត់នឿយពីការងារផ្សេងៗក៏ដោយ។ ក្នុងកំឡុងពេលដែលពួកគេចំណាយពេលវេលាជាអប្បបរិមា ២ ម៉ោងនៅជាមួយគ្នា។ ក្នុងកំឡុងពេលនេះ គូស្នេហ៍ទាំងពីរគួរតែចំណាយពេលនិយាយគ្នាពីអ្វីៗទាំងអស់លើកលែងនិយាយពីរឿងការងារ លុយ និងកូន។
ប្រភេទនៃកាយវិការ: ឱប, ថើប, ការហៅទូរស័ព្ទទៅគូស្នេហ៍ ដើម្បីនិយាយពាក្យថា ”បងស្រលាញ់អូន ”។ ប្រសិនបើបុរសអាចចំណាយពេល ត្រឹមតែ ៣០ វិនាទីក្នុងមួយថ្ងៃ ដើម្បីអនុវត្តកាយវិកាមួយណាក៏បាន រឹតតែធ្វើឲ្យក្តីស្នេហ៍របស់ពួកគេកាន់តែប្រសើរឡើង៕
By domnengមើលគួរយល់ដឹងផ្សេងៗទៀត
- ហេតុផល ៥យ៉ាងដែលត្រូវមានស្នេហា
- ម្តាយញ៉ាំអី! ទារកញ៉ាំអាហ្នឹង ដូចគ្នា!
- មនុស្ស ៣ ប្រភេទនេះ មិនអាចជោគជ័យ ក្នុងមុខរបរឡើយ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!