ជំងឺអេដស៍ អាច​ធ្វើឱ្យ​ខូចខាត​ខួរក្បាល​លឿន​

 
 

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ជំងឺអេដស៍ អាច​រាលដាល និង​វិវត្តនៅ​ក្នុង​ខួរក្បាល​របស់​មនុស្ស ដែល​មាន​ការឆ្លង​មេរោគ ដំណាក់កាល​ដំបូង​។​
​អ្នកស្រាវជ្រាវ បាន​និយាយថា ការស្រាវជ្រាវ បាន​គូសវាស​នូវ​ចំណុច​សំខាន់ នៃ​តម្រូវការ​សម្រាប់​ការតាមដាន និង​ព្យាបាល​ឱ្យបាន​ឆាប់ នៃ​ការឆ្លង​មេរោគ​អេដស៍ ដែល​ជា​វីរុស​បង្កឱ្យមាន​ជំងឺអេដស៍​។​
​វេជ្ជបណ្ឌិត ដៀន រ៉ូ​ស (Dianne Rausch) បាន​និយាយថា ការពន្យារ​នានា ជំរុញ​ដល់​ហានិភ័យ​ដែល​វីរុស​អាច​រកឃើញ​នូវ​ជម្រក និង​បណ្តាលឱ្យ​ខូច​ខួរក្បាល ដែល​ថ្នាំ​មួយចំនួន មិនសូវ​មាន​ប្រសិទ្ធភាព​។​
​អ្នកស្រាវជ្រាវ​បាន​ប្រៀបធៀប ការបង្ហាញ​ភាព​សកម្ម នៃ​មេរោគ​អេដស៍ ចំពោះ​គម្រូ​នៃ​ឈាម និង​ទឹក​ឆ្អឹងខ្នង​ពី​អ្នកជំងឺ ដែល​ឆ្លង​មេរោគ​អេដស៍ ដែល​មិន​ត្រូវបាន​ព្យាបាល​ចំនួន ៧២ នាក់​។​
​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ១០ ទៅ ២២ ភាគរយ​នៃ​អ្នកជំងឺ បាន​បង្ហាញ​ពី​ការវិវត្ត​នៃ​មេរោគ​អេដស៍ ឬ​ការ​រលាក ដែល​បាន​បង្ហាញ​ពី​ដំណើរការ នៃ​ការឆ្លង​មេរោគ​នៅ​ក្នុង​ខួរក្បាល​នោះ គឺជា​ពេល​ខុសប្លែកគ្នា នៅ​ក្នុង​ពីរ​ឆ្នាំ​ដំបូង នៃ​ការឆ្លង​មេរោគ​។ រោគសញ្ញា​ទាំងនេះ មាន​ជាប់​ជាច្រើន​ឆ្នាំ ប្រហែល ១៦ ភាគរយ​នៃ​អ្នកជំងឺ​។​
​ចំពោះ​អ្នកជំងឺ​មួយចំនួន មេរោគ​អេដស៍ ចាប់ផ្តើម​បំបែក​ខ្លួន នៅ​ក្នុង​ខួរក្បាល អំឡុងពេល ៤ ខែ​ដំបូង​នៃ​ការឆ្លង​មេរោគ នេះ​ដោយយោង​តាម​ការស្រាវជ្រាវ ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត PLoS Pathgens​។​
​អ្នកស្រាវជ្រាវ​ក៏​បាន​រកឃើញថា មេរោគ​អេដស៍ ដែល​នៅក្នុង​ប្រព័ន្ធ​ខួរក្បាល​កណ្តាល អាច​ត្រូវបាន​រកឃើញ នៅ​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា ច្រើន​ជាង​មេរោគ​អេដស៍ ដែល​នៅក្នុង​ផ្នែក​ដទៃ​នៃ​ខ្លួនប្រាណ​។​
​វេជ្ជបណ្ឌិត Raush បាន​និយាយថា លទ្ធផល​ទាំងនេះ បង្ហាញ​ពី​សារៈសំខាន់​នៃ​ការធ្វើ​រោគ​វិនិច្ឆ័យ និង​ការព្យាបាល​ឱ្យបាន​ទាន់​ពេលវេលា ជាមួយនឹង​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​។​
​វេជ្ជបណ្ឌិត រ៉ូ​ណាល់ ស្វេន​ស្ត្រម (Ronald Swanstrom) បាន​និយាយថា ការស្រាវជ្រាវ​ថ្ងៃក្រោយ គឺ​ចាំបាច់ ដើម្បី​កំណត់​ថា​តើ ការខូចខាត​ខួរក្បាល ក្រោយ​ពី​ឆ្លង​មេរោគ​អេដស៍​ដំណាក់កាល​ដំបូង​នោះ គឺ​អាច​ជា​សះស្បើយ ជាមួយនឹង​ការព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ ឬ​យ៉ាងណា​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 មេសា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម