រោគសញ្ញាទាំង ៣ ដែលអ្នកមិនគួរព្រងើយកន្តើយ
ការឈឺភាគច្រើន មិនមែនជាសញ្ញា នៃបញ្ហាធ្ងន់ធ្ងរនោះទេ ប៉ុន្តែ រោគសញ្ញាមួយចំនួន គួរតែត្រូវបានពិនិត្យឱ្យបានត្រឹមត្រូវ។ សូមជួបនឹងគ្រូពេទ្យ ប្រសិនបើអ្នកមានអាការៈ ដូចខាងក្រោមនេះ ៖
១. ខ្សោយដៃ និងជើង
ប្រសិនបើអ្នកមានការខ្សោយ ឬស្ពឹងដៃ ជើង ឬមុខ វាអាចជាសញ្ញា នៃជំងឺស្ទះសរសៃឈាមខួរក្បាល ជាពិសេស ប្រសិនបើវាស្តែងចេញ នៅមួយផ្នែកនៃខ្លួនរបស់អ្នក។
អ្នកក៏អាចមានជំងឺស្ទះសរសៃឈាមខួរក្បាល ប្រសិនបើអ្នកមិនអាចរក្សាលំនឹង មានអារម្មណ៍ថាវិលមុខ ឬមានបញ្ហានៃការដើរជាដើម។
សូមរកជំនួយភ្លាមៗ ប្រសិនបើអ្នកមិនអាចមើលឃើញច្បាស់ភ្លាមៗ ឈឺក្បាលខ្លាំង មានអារម្មណ៍ភាំងៗ ឬមានបញ្ហានៃការនិយាយ។
២. ឈឺទ្រូង
នៅពេលដែលវាស្តែងចេញជាការឈឺទ្រូង វាជារឿងប្រសើរ ដើម្បីឱ្យមានសុវត្ថិភាព ជាជាងពោលពាក្យថា សោកស្តាយ។
វេជ្ជបណ្ឌិត ស៊ីលពី អាហ្គាវាល (Shilpi Agarwal) បាននិយាយថា ការឈឺទ្រូងនានា ជាពិសេស មានមកជាមួយនឹងការបែកញើស ឈឺត្បៀត ដកដង្ហើមខ្លីៗ ឬចង្អោរ គួរតែត្រូវបានពិនិត្យ ដោយគ្រូពេទ្យភ្លាមៗ។
ការឈឺទ្រូង ឬឈឺត្រៀត អាចជាសញ្ញានៃជំងឺបេះដូង ឬការគាំងបេះដូង ជាពិសេស ប្រសិនបើអ្នកមានអាការៈនេះ ក្រោយពីធ្វើសកម្មភាព។ វាក៏អាចមានន័យថា អ្នកមានកំណកឈាមស្ទះចូលទៅក្នុងសួតផងដែរ។
ប្រសិនបើអ្នកមានអារម្មណ៍ថា ឈឺទ្រូងណែន ហើយវាមានរយៈពេលយូរជាងពីរ ឬបីនាទី ឬបាត់ទៅវិញ ហើយមានមកវិញ សូមទៅជួបនឹងគ្រូពេទ្យ។
៣. តឹង ឬឈឺ នៅផ្នែកខាងក្រោយនៃជើងរបស់អ្នក
នេះអាចជាសញ្ញាមួយ នៃកំណកឈាមនៅនឹងជើង។ វាអាចកើតមាន ក្រោយពីអ្នកកំពុងតែអង្គុយយូរ ឬប្រសិនបើអ្នកឈឺ ហើយត្រូវសម្រាកយូរ។
ប្រសិនបើវាជាកំណកឈាម អ្នកអាចមានអារម្មណ៍ថា ឈឺខ្លាំងនៅពេលដែលអ្នកឈរ ឬដើរ។ អ្នកក៏អាចសម្គាល់ឃើញថា ហើមផងដែរ។
វាជារឿងធម្មតា ដែលអ្នកមានអារម្មណ៍ថា តឹងក្រោយពីធ្វើលំហាត់ប្រាណ។ ប៉ុន្តែ ប្រសិនបើអ្នកឃើញថាក្រហម និងមានអារម្មណ៍ថាក្តៅ ត្រង់កន្លែងដែលហើម ឬឈឺ សូមទៅជួបនឹងគ្រូពេទ្យ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 មេសា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- សូមប្រយ័ត្ន! យុវវ័យទទួលទាន តែបៃតង ៣កែវ ក្នុងមួយថ្ងៃ អាចកើតជម្ងឺ រលាកថ្លើម
- តើកូនរបស់ខ្ញុំមិនធំធាត់ឬ?
- ប្រតិកម្ម អាលែកស៊ី នឹងទឹកដោះគោ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!