តើអ្វីជា Polycystic Ovary Syndrome (PCOS)?
Polycystic Ovary Syndrome គឺជាជំងឺមួយ ដែលបានកើតឡើងនៅពេលក្រពេញអូវែរបស់ស្ត្រី ឬក្រពេញលើតម្រងនោម ផលិតអ័រម៉ូនបុរសច្រើនជាងធម្មតាហើយបង្កើតជាថង់សាក់មួយ ដែលបំពេញដោយសាធាតុរាវ នៅលើក្រពេញអូវែ។ ស្ត្រីដែលធាត់ អាចកើតមានជំងឺនេះ ច្រើនជាងស្ត្រីធម្មតា។
រោគសញ្ញានៃ Polycystic Ovary Syndrome រួមមាន ៖
• ភាពគ្មានកូន
• ការឈឺចាប់នៅអាងត្រគាក
• ការកើតមានរោមនៅលើមុខ ទ្រូង ក្រពះ មេដៃ ឬម្រាមជើងច្រើនជាងធម្មតា
• ក្បាលទំពែក ឬសក់ស្តើង
• មុខកើតមានមុន ហើយស្បែកមុខសំបូរជាតិប្រេង ឬកើតមានអង្គែនៅលើស្បែកក្បាល
• ស្បែកប្រែជាពណ៌ត្នោត ហើយក្រាស់ ឬស្បែកប្រែជាខ្មៅ
• ស្ត្រីដែលមានជំងឺនេះ មានហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែម វិបត្តិមេតាប៉ូលីសនៅក្នុងរាងកាយ ជំងឺបេះដូង និងសម្ពាធឈាមខ្ពស់។ ស្ត្រីអាចប្រើប្រាស់ថ្នាំពន្យារកំណើត ដើម្បីឱ្យវដ្ដរដូវមានលក្ខណៈធម្មតា និងអាចជួយកាត់បន្ថយកម្រិតអ័រម៉ូនបុរស និងការកើតមានមុននៅលើផ្ទៃមុខ ហើយថ្នាំផ្សេងៗទៀត អាចកាត់បន្ថយការលូតលាស់របស់សក់ និង គ្រប់គ្រងសម្ពាធឈាម និងកូឡេស្តេរ៉ូល។ ប៉ុន្តែ វាមិនមានជាការព្យាបាលនោះទេ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 មេសា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- របៀបបង្ការ មិនឲ្យកើតមុន
- រាងកាយរបស់ស្ត្រី នឹងផ្លាស់ប្តូរអ្វីខ្លះ នៅក្នុងអំឡុងពេលមានផ្ទៃពោះ
- អំណោយដ៍ពិសេសដែលអ្នកគួរតែជួនភរិយានៅរាត្រីទឹកឃ្មុំដំបូង
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!