វិធីតរោមចិញ្ចើម ឲ្យមើលទៅស័ក្តិសម និងស្រស់ស្អាត
ដោយរោមចិញ្ចើមមានតួនាទី សំខាន់សម្រាប់សម្រស់ផ្ទៃមុខ ទើប សុភាពនារីមានរោមចិញ្ចើមតិច ឬរោមចិញ្ចើមស្ដើង តែងតែស្វែងរកសេវាកម្ម តរោមចិញ្ចើមដើម្បីបន្ថែម សម្រស់របស់ខ្លួន។ តើផ្នែក កែសម្ផស្សអាចតរោម ចិញ្ចើមបានយ៉ាងដូចម្ដេច?លោកស្រី ងិន ម៉ានីយ៉ា នាយិកាមជ្ឈមណ្ឌលថែរក្សា សម្ផស្សសូហ្វីយ៉ាជួយបកស្រាយអំពីវិធីតរោម ចិញ្ចើមជូនលោកស្រី អ្នកនាង កញ្ញា ឱ្យបានជ្រាប តាមរយៈគេហទំព័រសុខភាពកម្ពុជា ។ហេតុអ្វីត្រូវតរោមចិញ្ចើម?រោមចិញ្ចើមមានលក្ខណៈមិនដូចគ្នាទេ។ លោកស្រីអ្នកនាងកញ្ញាខ្លះ មានរោមចិញ្ចើមក្រាស់ពីធម្មជាតិដោយមិន ចាំបាច់ប្រើផលិតផលជំនួយអ្វីឡើយ។ អ្នកខ្លះទៀតបែរជាមានរោមចិញ្ចើមស្ដើង ជួនកាលស្ទើរតែគ្មានតែម្ដងទៀតផងនេះ ហើយជាមូលហេតុធ្វើ ឱ្យអ្នកទាំងនោះជ្រើសរើស វិធីតរោមចិញ្ចើមដើម្បីបាន រោមចិញ្ចើម ក្រាស់ ហើយវែងជាងមុន។ ម្យ៉ាងទៀតដោយសារមិត្ដនារីខ្លះកោរ រោមចិញ្ចើមអស់ ហើយការដុះលូតលាស់ជាថ្មី ប្រើរយៈពេលយូរទើប សម្រេចចិត្ដតរោម ចិញ្ចើមក៏មានដែរ។វិធីតរោមចិញ្ចើមរោមចិញ្ចើមដែលត្រូវតមាន៣ប្រភេទ តម្រូវទៅតាមរោមចិញ្ចើមដែលចង់បានឬធម្មជាតិ។ រោមចិញ្ចើមលេខ១មានសរសៃរាងធំហើយខ្មៅ រោមចិញ្ចើមប្រភេទលេខ២មានសរសៃតូចល្មម និងពណ៌មិនសូវខ្មៅឡើយ លេខ៣ជាសរសៃឆ្មារស្ដើងហើយខ្លី។ ប៉ុន្ដែភាគច្រើននិយម តរោមចិញ្ចើមប្រភេទទី៣ ព្រោះមានសរសៃឆ្មារងាយ ស្រួលក្នុងការត និងនៅពេលតរួចស្អាតព្រមទាំងមាន ភាពសមរម្យជាមួយទម្រង់ចិញ្ចើមកំណើត។ ចំពោះបច្ចេសទេសក្នុងការតរោមចិញ្ចើមមុនដំបូងលោកស្រីអ្នកនាងកញ្ញា ជ្រើសរើស ប្រភេទរោមចិញ្ចើមមួយណាក៏បានដែរ ឱ្យតែសក្ដិសមយកមកលាប ជាមួយជ័រស្អិតរួចសូមយកទៅភ្ជាប់ជាមួយរោម ចិញ្ចើមពីកំណើត ទៅតាមទំហំដែលត្រូវការ។ រោមចិញ្ចើមដែលតមិនអាច ជាប់រហូតនោះទេគឺបានតែមួយរយៈប៉ុណ្ណោះ ហើយជ្រុះទៅវិញម្ដងបន្ដិចៗ។ផលប្រយោជន៍នៃការតរោមចិញ្ចើមជាធម្មតានៅពេលតភ្ជាប់រួចរាល់ ធ្វើឱ្យមានរោមចិញ្ចើមក្រាស់ជាងមុន ងាយស្រួលក្នុងការតុបតែង។ ម្យ៉ាងទៀតវាអាច ជួយលើកសម្រស់ស្រស់ស្អាតបានមួយកម្រិត និងក្មេងជាងវ័យ ពិសេសគឺជាការផ្លាស់ប្ដូរទម្រង់ ចិញ្ចើមឬប្លែកជាងពីមុនដោយសារការ ច្នៃប្រឌិត។ដំបូន្មានអ្នកប្រឹក្សារោមចិញ្ចើមចៀសមិនផុតឡើយ នូវការប៉ះទង្គិចនៅពេលតុបតែង។ ហេតុដូចនេះលោកស្រី អ្នកនាង កញ្ញាមិនត្រូវគូសចិញ្ចើមញឹកញាប់ពេកទេ ព្រោះធ្វើឱ្យរោមចិញ្ចើមងាយជ្រុះ។ លោកស្រីអ្នកនាងកញ្ញាគួរប្រើ ផលិតផលជំនួយបន្ថែម ដើម្បីថែរក្សាមិន ឱ្យជ្រុះ និងថែរោមចិញ្ចើមខ្មៅ ហើយក្រាស់ខុសពីចិញ្ចើមកំណើត។អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.comចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.comPhoto by LookingTODAY
មើលគួរយល់ដឹងផ្សេងៗទៀត
- អ្នកចូលចិត្តកាហ្វេ? បេះដូងរបស់អ្នក អាចចូលចិត្តផងដែរ
- បញ្ហាការ រួមភេទគ្រាដំបូង
- ម្យ៉ាងដែរ! ការបង្វឹកថ្មី ធ្វើឲ្យសត្វឆ្កែ ចេះហិតដឹង ថាអ្នកមាន ជំងឺមហារីក ឬក៏អត់!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!