ប្រការគួរយល់ដឹង មុននឹងសុខចិត្តរៀបការ
គឺជាប្រការដែលត្រូវជៀសវាងឲ្យខានតែបាន ព្រោះវាមានផលវិបាកច្រើន ដល់មនុស្សជំនាន់ក្រោយពោលគឺ កូនៗ។ ហេតុនេះការពិចារណា ដោយល្អិតល្អន់មុនពេលរៀបការជាមួយ នរណាម្នាក់ ត្រូវតែយកចិត្តទុកដាក់ធ្វើជាចាំបាច់។ ចូរចោទសួរខ្លួនឯង នូវកត្តានីមួយៗខាងក្រោម រួចស្វែងរកចម្លើយដោយក្តីស្មោះត្រង់បំផុតចំពោះខ្លួនឯង ៖
១. តើអ្នកពិតជាយល់ដឹង ពីមនុស្សដែលអ្នកស្រឡាញ់គ្រប់យ៉ាង មែនឬ? ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ ។ ពេលដែលស្រឡាញ់ មើលឃើញអ្វីសុទ្ធតែល្អ។ អ្នកប្រាជ្ញាម្នាក់និយាយថា ចំពោះមនុស្សដែលយើងស្រឡាញ់ យើងតែងកុហកខ្លួនឯងពីរយ៉ាង ទី១អំពីគុណសម្បត្តិរបស់គេ និងទី២អំពីគុណវិបត្តិរបស់គេ។ គេមានគុណសម្បត្តិ មិនគ្រប់គ្រាន់ក៏យើងយល់ថាល្អ គេមានគុណវិបត្តិច្រើនក៏យើងថាមិនអី។ មុននឹងសម្រេចចិត្តថា រៀបការជាមួយនរណាម្នាក់ គេត្រូវពិចារណាឲ្យបានហ្មតចត់បំផុត កុំសម្រេចចិត្តឲ្យងាយៗ ដោយផ្អែកលើសេចក្តីស្រឡាញ់តែមួយមុខ។ ត្រង់ចំណុចនេះ ដើម្បីឲ្យការវិនិច្ឆ័យរបស់យើងមិនលំអៀង តោងតែយើងសំអាងលើគំនិត ឬស្តាប់គំនិតរបស់មនុស្សដែលជិតស្និទ្ធនឹងអ្នកដែលយើង ស្រឡាញ់។
២. តើស្នេហាតែមួយមុខ គ្រប់គ្រាន់អាចដោះស្រាយបញ្ហាជីវិត គ្រប់យ៉ាងមែនទេ? មនុស្សមួយចំនួនច្រើន យល់ច្រឡំថាឲ្យតែស្រឡាញ់គ្នា គ្រប់គ្រាន់ហើយ រឿងផ្សេងទៀតគង់នឹងដោះស្រាយបាន។ កាលនៅស្រឡាញ់គ្នាថ្មីៗ ពាក្យនេះហាក់ដូចជាពិតណាស់ តែនៅជាមួយគ្នាយួរៗ ទៅក្តីស្រឡាញ់ក៏ចុះថយ ថែមទាំងមានសំពាធជីវិតផ្សេងទៀត ដូចរឿងលុយជាដើម ភាពរកាំរកូសចេះតែកើនឡើង។ ដូច្នេះ អ្នកគួរយល់ថាស្នេហាគ្រាន់តែ ជាចំណែកមួយជួយគាំទ្រ ដល់សុភមង្គលតែប៉ុណ្ណោះ។
៣. តើមនុស្សយើងអាចនឹងកែប្រែបាន ក្រោយពេលរៀបការរួចមែនទេ? អ្វីដែលក្លាយជា ទម្លាប់ហើយគឺពិបាកនឹងកែ។ កុំគិតថាគូគ្រងរបស់អ្នក អាចនឹងកែប្រែទាំងស្រុងទៅ តាមផ្លូវដែលអ្នកគិតឲ្យសោះ។ មុននឹងសុខចិត្តរៀបការ គួរសួរខ្លួនឯងថា តើចំណុចមិនល្អទាំងឡាយនោះ អ្នកអាចទទួលយកបានទេ។
៤. ខ្ញុំរៀបការជាមួយគេ មិនមែនរៀបការជាមួយក្រុមគ្រួសាររបស់គេទេ...។ តើអ្នកពិតជាត្រូវរស់នៅតែពីរនាក់ ជាមួយគេដោយមិន រវល់នឹងឪពុកម្តាយ សាច់ញាតិរបស់គេមែនទេ? បើអ្នកមានគំនិតបែបនេះ អាចជាកំហុសឆ្គងមួយ អ្នកនឹងរកសុភមង្គលមិនបានទេ។ ចូរសួរខ្លួនឯងនូវសំណួរដ៏ខ្លី តើអ្នកអាចកាត់ផ្តាច់ពីឪពុកម្តាយរបស់អ្នកទាំងស្រុង បានទេ? ពិតជាមិនបាន។ ដូច្នេះទាំងអ្នកទាំងគេសុទ្ធតែ មិនអាចកាត់ផ្តាច់ពី គ្រួសារចាស់បាន។
៥. រៀបការហើយមនុស្សពីរនាក់ ក្លាយជាមនុស្សតែមួយមែនទេ? យើងមិនអាចឃុំគ្រងមនុស្សម្នាក់ ឲ្យចំណាយពេលវេលា ឬធ្វើអ្វីៗគ្រប់យ៉ាងទៅតាមសេចក្តីត្រូវការរបស់យើង ឬស្របតាមយើងគ្រប់យ៉ាងបានទេ។ មនុស្សម្នាក់ៗត្រូវតែមានពេលវេលាផ្ទាល់ខ្លួន និងជិវិតឯកជនរបស់ខ្លួន។ ដើម្បីសុភមង្គល អ្នកទាំងពីរត្រូវចេះផ្តល់តម្លៃឲ្យគ្នា និងគោរពគ្នាទៅវិញទៅមក។
ចំណុចសំខាន់ៗមួយចំនួនទៀត ដែលត្រូវយល់ដឹងមុនពេលរៀបការ
រឿងដែលស្ត្រីមិនចូលចិត្ត
- បុរសដែលផ្តោតអារម្មណ៍លើគ្រួសារចាស់ច្រើនហួសពេក
- បុរសចូលចិត្តដើរសប្បាយតែម្នាក់ឯង មិនទទួលខុសត្រូវ មិនយកចិត្តទុកដាក់នឹងគ្រួសារ
- បុរសដែលរិះគន់រឿងក្នុងផ្ទះថានាងមិនល្អ មិនពូកែ
- បុរសដែលមិនផ្តល់កិត្តិយសមិនកោតសរសើរនាង
រឿងដែលបុរសមិនចូលចិត្ត
- ស្ត្រីដែលរង់ចាំតែចាប់កំហុស មិនទុកចិត្តប្តី
- ស្ត្រីដែលធ្វើឲ្យគេអាប់មុខនៅចំពោះមុខអ្នកដទៃ
- ស្ត្រីដែលចូលចិត្តឈ្លេចសួររឿងដែលគេមិនចង់ឆ្លើយតប
- ស្ត្រីដែលរញាំរញ៉ូវ រអ៊ូរទាំងច្រើន
ដកស្រង់ចេញពីសៀវភៅ ត្រៀមខ្លួនក្លាយជាគ្រួសារថ្មី រៀបរៀងដោយលោក ច័ន្ទ ឫទ្ធី បោះពុម្ព លើកទី១ ឆ្នាំ ២០០៣៕
By liookingtodayមើលគួរយល់ដឹងផ្សេងៗទៀត
- “សីលធម៌” នៅកន្លែងធ្វើការ
- តើមានអ្វីកើតឡើងប្រសិនបើសម្ពាធនៅក្នុងភ្នែកកើនឡើង?
- វិធីងាយៗ ដើម្បីរៀន ធ្វើទៀនក្រអូប ដោយខ្លួនឯង!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!