ដំបូន្មានជោគជ័យរបស់ មហាសេដ្ឋីដែកថែប
អានឌ្រូ ខានាហ្គី (Andrew Carnegie) ជាបុគ្គល ដ៏ជោគជ័យបំផុតមួយ ក្នុងពិភពលោក។ លោក ខាណាហ្គី បានសាងខ្លួនពី កម្មករធម្មតា រហូតដល់ ក្លាយជាមហាសេដ្ឋីដែកថែប ដ៏មានជាងគេបំផុត ក្នុងពិភពលោក កាលពីជំនាន់ លោកនៅមានជីវិត (1835-1919)។ ក្រៅពីទ្រព្យសម្បត្តិ ដ៏មហាសាល លោកខាណាហ្គី គឺជាបុគ្គល គួរជាទីគោរពបំផុត សម្រាប់មនុស្ស ជំនាន់ក្រោយ។ លោកផ្តល់តម្លៃខ្ពស់ ចំពោះចំណេះដឹង និងការសិក្សាស្រាវជ្រាវ។
លោកបានបរិច្ចាគ ប្រាក់ផ្ទាល់ខ្លួន ច្រើនជាង 10 លានដុល្លារសហរដ្ឋអាមេរិក សម្រាប់បង្កើតបណ្ណាល័យ សាធារណៈ និងទឹកប្រាក់ជាច្រើនទៀត ជួយឧបត្ថម្ភដល់ សាកលវិទ្យាល័យនានា ទៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ តាមរយៈជោគជ័យ ដ៏ធំធេងរបស់ លោកខាណាហ្គី គេអាចរៀនសូត្រ ពីគន្លឹះជោគជ័យ ដូចខាងក្រោម៖
វិនិយោគលើខ្លួនឯង ៖ កសាងសមត្ថភាពរបស់ខ្លួនក្នុងវិស័យណាមួយឲ្យប្រសើរបំផុត។ ប្រមូលថាមពល និងផ្ចង់គំនិតតែលើ កិច្ចការនោះ តែម្យ៉ាង។ លោកខាណាហ្គី និយាយថា "ខ្ញុំជឿថាវិថីឆ្ពោះទៅកាន់ជោគជ័យ ក្នុងវិស័យណាក៏ដោយ គឺអាស្រ័យលើ ភាពស្ទាត់ជំនាញ គ្រប់គ្រងបាន គ្រប់ជ្រុងជ្រោយ នៃវិស័យនោះ...តាមបទពិសោធន៍របស់ខ្ញុំ ខ្ញុំកម្រឃើញ បុគ្គលណាម្នាក់ រកប្រាក់បានច្រើន ដោយចាប់នេះ ចាប់នោះ មិនឆ្ពោះ មួយណា នោះឡើយ" ។
ជោគជ័យកើតចេញ មកពីចិត្តទូលាយ និងការយកចិត្តទុកដាក់ ចំពោះមនុស្ស ៖ លោកខាណាហ្គី តែងតែគ្រប់គ្រង រោងចក្រប្រកបដោយ តម្លាភាព និងមានទំនាក់ទំនងល្អ ជាមួយកម្មករ និងបុគ្គលិកទាំងអស់។ គាត់តែងស្វែងយល់ពី តម្រូវការនិងបំពេញតម្រូវការ បុគ្គលិកកម្មករជានិច្ច។ លើសពីនេះ គាត់តែងស្វែងរកវិធី ធ្វើឲ្យមនុស្សនៅជុំវិញ ក្លាយជាអ្នកមាន ដូចគាត់តែ។ ជាឧទាហរណ៍ គាត់បានផ្តល់ប្រាក់ឲ្យ អ្នកគ្រប់គ្រង រោងចក្រម្នាក់ របស់គាត់ឈ្មោះ Charles Schwab ចំនួន ១ លានដុល្លារ ក្នុងមួយឆ្នាំ ពីព្រោះអ្នកគ្រប់គ្រង រូបនេះមានសមត្ថភាព លើកទឹកចិត្ត និងគ្រប់គ្រងកម្មករ។
ចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង បង្កើនបណ្តាញទំនាក់ទំនងរបស់អ្នក ៖ រៀនសូត្រទាំងចំណេះដឹង និងបទពិសោធន៍ ពីមនុស្សក្នុងដែន ទំនាក់ទំនង របស់អ្នក ហើយបន្តពង្រីក ទំនាក់ទំនងឲ្យកាន់តែ មានវិសាលភាព ធំធេងឡើង។
ស្វែងរកចំណេះដឹង និងគុណតម្លៃ ជាជាងស្វែងរកតែប្រាក់ ការធ្វើដំណើរ គឺជាការបង្កើនចំណេះដឹង និងធ្វើឲ្យគំនិតកាន់តែទូលាយ ៖ លោកខាណាហ្គី ចូលចិត្តធ្វើដំណើរណាស់។ នៅកំឡុងពេលធ្វើដំណើរ លោកតែងរៀនសូត្រ យ៉ាងស៊ីជម្រៅ អំពីវប្បធម៌នៃប្រទេស នីមួយៗ ដែលលោក ធ្វើដំណើរទៅដល់។ នៅពេលទៅដល់ចិន លោកសិក្សាពីលទ្ធិខុងជឺ នៅពេលទៅដល់ឥណ្ឌាលោក សិក្សាពីពុទ្ធសាសនា៕
By lookingtoday
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីងាយៗ ដើម្បីរៀន ធ្វើទៀនក្រអូប ដោយខ្លួនឯង!
- រឿងអ្វីខ្លះ ដែលអ្នកមិនត្រូវ ធ្វើក្រោយពេលសម្រាលកូន?
- តើខ្ញុំអាចចាប់ផ្តើមរួមភេទនៅពេលណា?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!