សញ្ញា ១០យ៉ាង​បញ្ជាក់ថា​ ដៃគូ​របស់អ្នក​មាន​ចំណង់​ផ្លូវភេទ

 
 

ប៉ុន្តែដើម្បី មានភាពងាយស្រួល ក្នុងការសង្កេត និងសំគាល់ នោះ យើងខ្ញុំសូមលើកយក ចំនុចសំខាន់ៗចំនួន១០ ដែលលោកអ្នក សង្កេតមើល ពីអារម្មណ៍ចំណង់ផ្លូវភេទ របស់ប្តីប្រពន្ធ គូសង្សារ មិត្តស្រី មិត្តប្រុស ឬ មនុស្សទើបនិងស្គាល់គ្នា។

1.ការខ្នាញ់និងអ្នក៖ នៅពេលដែលមនុស្សម្នាក់ បង្ហាញសញ្ញាខ្នក់ខ្នាញ់ ចង់ខាំបន្តិច បង់វៃបន្តិច បញ្ចាក់ថាម្នាក់នោះ មានអារម្មណ៍ ចំពោះអ្នកហើយ ជាពិសេសការខាំ ញេញស្លឹកត្រចៀក ថើបករជាដើម។

2.សញ្ញាសម្ងាត់ពេលជួបគ្នាដោយចៃដន្យ៖ ប្រសិនបើអ្នកចូលរួម នៅក្នុងកម្មវិធីជប់លៀង ញុំាអាហារពេលល្ងាចមួយ ការលួចក្តិច លួចចាប់ដៃ ឬយកជើងឆ្កិះ ឬប៉ះនៅក្រោមតុ ក៏បញ្ជាក់ថា ម្នាក់នោះកំពុងមាន អារម្មណ៍ជាមួយអ្នកដែរ។

3.ការឲ្យភ្នែក៖ នៅក្នុងកន្លែងមួយ ដែលមនុស្សច្រើន ប៉ុន្តែ ប្តី ឬ ប្រពន្ធ មិត្តប្រុស ឬ មិត្តស្រី ឬមនុស្សទើបស្គាល់គ្នា ឲ្យភ្នែក ឬដៀងភ្នែក មករកតែអ្នកនោះ វាជាភ្លើងខៀវមួយ ដែលអាចធ្វើឲ្យអ្នក អាចបបួលម្នាក់នោះ ចេញក្រៅបាន។

4.ការបបួលរាំ៖ មានមនុស្សខ្លះ បង្ហាញនូវអារម្មណ៍ របស់ខ្លួនតាមការរាំ ហើយគេចូលចិត្ត បង្វិលក្រឡឹងជុំវិញអ្នក ហើយអ្នកខ្លះ ចូលចិត្តរាំមកពិតគ្នា ជាមួយអ្នក ហើយចំពោះដៃគូ ស្និទ្ធស្នាល ចូលចិត្តយកថ្ពាល់ប៉ះ ជាមួយថ្ពាល់របស់អ្នក។

5.ការស្លៀកសំលាក់បំពាក់ងូតទឹក ឬ រុំកន្សែង៖ មានប្តីប្រពន្ធ និង គូសង្សារមួយចំនួន មានភាពអៀនខ្មាស មិនហ៊ាននិយាយត្រង់ទេ ប៉ុន្តែពាក់អាវងូតទឹក ហើយចេះតែដើរចុះឡើងៗ ញញឹមរកដៃគូរបស់ខ្លួន ។

6.សញ្ញាបង្កប់ជាមួយការថើបនៅមាត់ទ្វា៖ ការថើបនៅត្រង់មាត់ទ្វារ ជាសញ្ញាសំខាន់បំផុត សម្រាប់បញ្ជាក់ពី អារម្មណ៍ដ៏ជ្រាលជ្រៅ។

7.ការចូលចិត្តចាប់ដៃ៖ អ្នកខ្លះមិននិយាយអ្វី មួយមាត់ ចេះតែចាប់ដៃ របស់ដៃគូ ប្តី ឬ ប្រពន្ធរបស់ខ្លួន យ៉ាងនែន ហើយប្រាប់ថាងងុយដេក នេះគឺជាសញ្ញាបញ្ជាក់ពី អារម្មណ៍ចំណងផ្លូវភេទ។

8.ធ្វើកិច្ចការផ្ទះដើម្បីយកចិត្ត៖ ចំពោះគូស្នេហ៍ឬប្តីប្រពន្ធ នៅពេលដែលឃើញខាងស្រី ធ្វើចិក្ចការផ្ទះ រួចរាល់ស្រេចបាច់ លឿនខុសពីធម្មតា និងមានអាហារពិសេសៗ សម្រាប់ប៉ូវកំលាំងនោះ ក៏ជាសញ្ញាមួយ បង្ហាញ ពីចំណងរបស់ពួកគេដែរ។

9.ការម៉ាស្សា៖ នៅពេលមាននរណាម្នាក់ មកម៉ាស្សាឲ្យអ្នកត្រង់ក ត្រង់ដើមដៃ ជាសញ្ញាមួយ សម្រាប់បញ្ជូនសារ ចំណងផ្លូបភេទ ជាពិសេស ប្តីប្រពន្ធឬគូស្នេហ៍តែម្តង។

10.ការតុបតែងភ្លើងនៅក្នុងបន្ទប់៖ មិនចាំបាញ់ឆ្ងល់ទេនៅពេល ដែលអ្នកចូលទៅក្នុងផ្ទះ ឬបន្ទប់មួយដែលបំភ្លឺ ដោយភ្លើងទៀន ឬ ភ្លើងស្រទំៗ មានន័យថាដៃគូ របស់អ្នក កំពុងបង្កើនបរិយាកាស ដើម្បីឈ្ពោះទៅរក សមរភូមិប្រយុទ្ធហើយ៕

By lookingtoday

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម