​វិធី​ធ្វើ​ឱ្យ​ជីវិត​គ្រួសារ កាន់តែ​មាន​ភាពស្និទ្ធស្នាល​

 
 

 648

​នៅពេល​ដែល​ជីវិត​គូ​ស្វាមីភរិយា នៅ​ឆ្ងាយ​ពី​គ្នា​នោះ មិន​មានន័យថា កង្វះ​នៃ​ក្ដី​ស្រឡាញ់ នឹង​កើតមាន​នោះទេ
​ប្រសិនបើ​គូ​ស្វាមីភរិយា ចេះ​បង្កើត​ឱ្យមាន​ភាព​រំជួល​ចិត្ត ជា​ទម្លាប់​ប្រចាំថ្ងៃ ហើយ​មាន​ភាព​យល់ចិត្ត​គ្នា​ទៅវិញទៅមក​នោះ​។​
​ខាងក្រោម​នេះ គឺជា​គន្លឹះ ដើម្បី​ឱ្យ​ជីវិត​ប្តី​ប្រពន្ធ មាន​ភាពស្និទ្ធស្នាល ៖
1.​    ​ការស្វែងយល់​ពី​ដៃគូ​
​នៅពេល​ដែល​អ្នក​មើល​ឃើញ​ថា ដៃគូ​របស់​អ្នក​មិន​សប្បាយចិត្ត អ្នក​មិន​ត្រូវ​រង់ចាំ​រហូតដល់​ដៃគូ​របស់​អ្នក ប្រាប់​ពី​អ្វី​ដែល​បាន​កើតឡើង​នោះ​ទេ​។ អ្នក​ត្រូវ​ចេះ​សាកសួរ ពី​កំហុស​ឆ្គង និង​អ្វី​ដែល​អ្នក​អាចធ្វើ​បាន​នោះ​។​
2.​    ​ការបង្ហាញ​ពី​ក្ដី​ស្រលាញ់​
​ប្រសិន​បើ​ក្នុង​គ្រួសារ​របស់​អ្នក មិនសូវ​មាន​ពេលទំនេរ​នោះទេ អ្នក​អាច​នឹង​ភ្លេច​ថើប​ដៃគូ​របស់​អ្នក​មុនពេល​ចេញ​ទៅ​ធ្វើ​ការងារ ឬ​មុនពេល​ចូល​គេង​។ អ្នក​អាច​ភ្លេច​កាន់​ដៃ​ដៃគូ​របស់​អ្នក ខណៈពេល​កំពុង​រត់​ជាមួយគ្នា​។ អ្នក​អាច​ភ្លេច​ប្រាប់​ដៃគូ​របស់​អ្នក​ថា គេ​មាន​ភាពស្រស់ស្អាត ឬ​សង្ហារ​នៅ​ក្នុង​ថ្ងៃនេះ​។ អ្នក​ត្រូវ​ចំណាយពេល ដោយ​ការ​កាន់​ស្មារ ឬ​អោប​ដៃគូ​របស់​អ្នក ហើយ​និយាយ និង​ធ្វើ​រឿង​ទាំងអស់នេះ​ចេញមក  ។​
3.​    ​ការបង្កើត​ឱ្យមាន​ភាព​សប្បាយរីករាយ​
​អ្នក​អាច​នាំ​ដៃគូ​របស់​អ្នក ចេញ​ទៅ​ខាងក្រៅ ដូចជា ញ៉ាំ​អាហារ​ថ្ងៃត្រង់ នៅ​កន្លែង​សំណព្វចិត្ត​របស់​អ្នក​ឬ​ការមើល​ខ្សែរ​ភាពយន្ដ​ដែល​អ្នក​ចូលចិត្ត​។ អ្នក​អាច​ស្វែងរក​សកម្មភាព​ផ្សេងទៀត ដែល​ធ្វើឱ្យប្តី ឬ​ប្រពន្ធ​របស់​អ្នក មាន​ភាព​រីករាយ​ជាមួយគ្នា​។​
4.​    ​ការធ្វើ​ជា​អ្នក​ស្តាប់​ដ៏​ល្អ​
​វា​ជា​ការចាំបាច់​ណាស់ ដែល​អ្នក និង​គូ​របស់​អ្នក​ត្រូវ​ស្តាប់​គ្នា​ទៅវិញទៅមក ដូចជា ការបង្ហាញ​ពី​អារម្មណ៍​ណាមួយ​ជាដើម​។ ក្រៅពី​ជីវិត​ជា​ប្តី​ប្រពន្ធ អ្នក​ត្រូវ​ធ្វើជា​មិត្តភក្តិ​ដ៏​ល្អ​បំផុត​ផងដែរ​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម