កុមារ គួរ​ចាប់ផ្តើម​អាន​សៀវភៅ នៅពេលណា​?

 
 

​ការអាន គឺជា​ជំនាញ​មួយ​របស់​កុមារ ដែល​មាន​អាយុ​ច្រើន​គួរ​ចាប់ផ្ដើម​។ ចំពោះ​ការចាប់ផ្ដើម​ការអាន នៅ​អាយុ ៤ ឆ្នាំ​បាន​ធ្វើឱ្យ​កុមារ មិន​មាន​ការចូលរួម​ល្អ ទោះបីជា​នៅក្នុង​ថ្នាក់ដំបូង ឬ​ថ្នាក់​ទី ២ ក៏ដោយ​។
​ជាទូទៅ នៅពេល​កុមារ​មាន​អាយុ ៥ ឆ្នាំ នោះ​កុមារ​ភាគច្រើន ចាប់ផ្តើម​មាន​ការចូល​រួម នៅ​ក្នុង​ការ​អាន​បាន​យ៉ាង​ល្អ ហើយ​ធ្វើ​ការផ្លាស់ប្តូរ ពី​ការត្រៀម​អាន ទៅ​ជា​ការអាន​យ៉ាង​ពិតប្រាកដ​។​
​អ្នក​មិនត្រូវ​មាន​ការព្រួយបារម្ភ​ពេក​នោះទេ ប្រសិនបើ​កុមារ​មាន​ការចាប់អារម្មណ៍ ឬ​ការអនុវត្តន៍​តិចតួច​នោះ​។​
​អ្នក​ត្រូវ​បង្កើត​ឱ្យមាន​ភាពសប្បាយ​រីករាយ នៅក្នុង​ការអាន និង​មិន​ធ្វើឱ្យ​មាន​សម្ពាធ​ធ្ងន់ធ្ងរ​នោះទេ​។​
​គន្លឹះ​មួយ​ចំនួន ដើម្បី​ឱ្យ​កុមារ ចាប់ផ្ដើម​នូវ​ការអាន រួមមាន ៖
•​    ​ឱ្យ​កុមារ​អាន​ឱ្យបាន​ខ្លាំងៗ ហើយ​ត្រូវ​យក​ម្រាមដៃ​ចង្អុល ពីអ្វី​ដែល​គេ​កំពុងតែ​អាន​នោះ​។​
•​    ​ចង្អុល​រូបភាព ដែល​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​អ្នក​បាន​អាន ធ្វើឱ្យ​កុមារ​ស្ដាប់​ផងដែរ​។​
•​    ​ជ្រើស​សៀវភៅ​ដំបូង​ដ៏​សាមញ្ញ ក្នុង​ការអាន​ឱ្យបាន​ខ្លាំងៗ ដែល​មាន​ពាក្យ​សាមញ្ញៗ​។​
•​    ​ឱ្យ​កុមារ​រៀន​ធ្វើ​កំណត់ចំណាំ ពាក្យ​មួយ​ចំនួន​ដូច​ជា​ពាក្យ មួយ នោះ និង​។​
​អ្នក​អាច​អាន​ពាក្យ​ទាំងនោះ ឱ្យ​កុមារ​ងាយស្រួល​ចាំបាន​។​
•​    ​ជួយ​កុមារ​នៅ​ក្នុង​ការ​បញ្ជេញ​សំឡេង ដោយ​ពាក្យ​សាមញ្ញ​ផ្សេងទៀត​។​
•​    ​អ្នក​ត្រូវ​មាន​ការអត់ធ្មត់​ច្រើន និង​មិន​ត្រូវ​ប្រញាប់ប្រញាល់​នោះទេ​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម