​ធ្វើយ៉ាងណា ដើម្បី​ឱ្យ​ស្ត្រី​ដែល​អស់​រដូវ មាន​សុខភាព​ល្អ​?

 
 


​ការ​អស់​រដូវ មានន័យ​ថា វដ្ត​នៃ​រដូវ​របស់​ស្ត្រី ត្រូវបាន​បញ្ឈប់ ហើយ​អាច​រួម​មាន​នូវ​រោគសញ្ញា​មួយចំនួន​ដូចជា ការ​អស់កម្លាំង ការឡើង​ទម្ងន់ ភាព​ស្ងួត​នៃ​ទ្វារមាស បែកញើស​យប់ និង​អារម្មណ៍​មួរ​ម៉ៅ​ជាដើម​។ រោគសញ្ញា​ទាំងនេះ អាច​ធ្វើឱ្យ​ស្ត្រី​មិន​មាន​ភាពសប្បាយ​រីករាយ និង​មាន​ជីវិត​សុខ​ស្រួល​នោះទេ​។​
​នោះ​ហើយ ជា​មូលហេតុ​ដែល​អ្នក​ចាំបាច់ ត្រូវ​ថែរក្សា​សុខភាព​អ្នក​បន្ថែមទៀត ដើម្បី​ទប់ទល់​នឹង​រោគសញ្ញា នៃ​ការ​អស់​រដូវ​ឱ្យបាន​ល្អ​ប្រសើរ​។
​ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន ដើម្បី​ជួយ​ឱ្យ​ស្ត្រី​ដែល​អស់​រដូវ មាន​សុខភាព​ល្អ ៖
•​    ​ការធ្វើ​លំ​ហាត់ប្រាណ ជា​រៀងរាល់ថ្ងៃ​
​ការសិក្សា​មួយ​បានបង្ហាញ​ថា ស្ត្រី​អាច​ប្រឈម​នឹង​រោគសញ្ញា នៃ​ការ​អស់​រដូវ​តិចជាង​មុន​
​ប្រសិន​បើ​ស្ត្រី ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​គ្រប់គ្រាន់ ជា​ទម្លាប់​ប្រចាំថ្ងៃ នៅពេល​ដែល​ស្ត្រី ឈាន​ចូល​ដល់​អាយុ ៤០ ឆ្នាំ​។​
​ការធ្វើ​លំ​ហាត់ប្រាណ ៣០ នាទី​ជា​រៀងរាល់ថ្ងៃ អាច​ជួយ​បង្កើន​មេ​តា​ប៉ូលីស នៅក្នុង​រាងកាយ ប្រឆាំង​នឹង​ការឡើង​ទម្ងន់ និង​ជួយ​ឱ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ​។
•​    ​គេង​ឱ្យបាន​គ្រប់គ្រាន់​
​ការ​គេង​ឱ្យបាន ៨ ម៉ោង​ជា​រៀងរាល់ថ្ងៃ អាច​ជួយ​កាត់បន្ថយ​រោគសញ្ញា​អស់កម្លាំង និង​បែកញើស​នៅពេល​យប់ ។​
•​    ​ទទួលបាន​នូវ​សារធាតុចិញ្ចឹម ដ៏​សំខាន់​មួយចំនួន​
​រូបរាងកាយ ត្រូវការ​សារធាតុចិញ្ចឹម​ដ៏​សំខាន់​មួយចំនួន ដើម្បី​មាន​សុខភាព​ល្អ និង​ដើម្បី​កាត់បន្ថយ​នូវ​រោគសញ្ញា នៅ​ពេល​អស់​រដូវ​។ សារធាតុចិញ្ចឹម​ដ៏​សំខាន់​មួយ​ចំនួន​នោះ រួមមាន វីតាមីន និង​អាហារ​ដែល​សម្បូរ​ដោយសារ​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ជាដើម ហើយ​អ្នក​ត្រូវ​ទទួល​ទាន​នូវ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ គ្រាប់​ធញ្ញជាតិ ផ្លែឈើ និង​បន្លែ និង​ត្រូវ​ធ្វើឱ្យ​ការ​ទទួលទាន​អាហារ មាន​តុល្យភាព​ផងដែរ​។​
•​    ​យល់ដឹង​ពី​បញ្ហា​សុខភាព​
​វា​ជា​ការសំខាន់​ខ្លាំងណាស់ នៅក្នុង​ការយល់ដឹង​ពី​បញ្ហា​សុខភាព​
​របស់​អ្នក បន្ទាប់​ពី​ការ​អស់​រដូវ​នោះ ដោយសារ​តែ​រោគសញ្ញា និង​ការផ្លាស់ប្តូរ​មួយចំនួន អាច​នឹង​កើតមានឡើង​។
​ការយល់ដឹង​កាន់តែ​ប្រសើរឡើង នឹង​ជួយ​ឱ្យ​អ្នក​មាន​ការ​សម្រាក និង​ការទទួលយក​ការផ្លាស់ប្តូរ​បាន​ល្អ​ប្រសើ​រ​ជាង​មុន​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម