ដុំ​សាច់​​លៀន​ចេញ​​​តាម​ទ្វារ​ធំ​​ក្រហល់​ក្រហាយ​​​ពិបាក​បន្ទោ​បង់​​​ជា​រោគ​សញ្ញា​​​នៃ​​​​​ជំងឺឫសដូង​បាត​​​​

 
 

Doubបញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០១៤ ម៉ោង ០៩:១៤គេហទំព័របរទេសអ្នក​​​មាន​អាការៈហូរ​ឈាម​ចេញ​តាម​ទ្វារ​ធំ​​ឬ​មាន​ដុំ​សាច់​លៀន​​ចេញមក​​​ក្រៅ​តាម​ទ្វារ​ធំ​​​​​នេះ​​ជា​​អា​ការៈ​នៃ​ជំងឺ​ឫស​ដូង​បា​ត​ ​។​ ជំងឺ​ឫស​ដូង​បាត​មិន​បណ្តាល​ឱ្យគ្រោះ​ថ្នាក់​ដល់​​​​ស្លាប់​​ទេ​ ប៉ុន្តែ​​​​ប្រឈម​​នឹង​ឧបសគ្គ​​​​​ធំ​បំផុត​​​នៅ​ពេល​ដែល​មាន​ឈាម​ធ្លាក់​ច្រើន​​​ធ្វើ​ឲ្យ​អ្នក​ជំងឺ​​សន្លប់​ដោយ​សារ​តែ​ខ្សោះ​​​​​ឈាម​​​នឹង​​​អាច​​​បង្ក​ឲ្យ​មាន​គ្រោះ​​ថ្នាក់​ធំ​ជាយ​ថា​ហេតុ​បាន​ ។​​លោក​វេជ្ជ​បណ្ឌិត​អ៊ុង​ ចក្រាវុធ​ ប្រធាន​​ផ្នែក​ជំងឺ​ថ្លើម​ ក្រពះ​ ពោះ​វៀន​​ និង​ជំងឺ​ឫស​ដូង​បាត​​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​​​បាន​​ប្រាប់​កោះ​សន្តិ​ភាព​​​​ថា ​​​បុរស​​​-ស្ត្រី​​​ណា​ក៏​មាន​ឫ​ស​ដូង​បា​ត​ដែរ​​ ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​កើត​ជំងឺ​ឫស​ដូង​បាត​ឡើយ​។ ​ដ្បិត​អី​​​​​​វា​ជា​សរសៃ​ឈាម​ដែល​នៅ​ជុំវិញ​បាត​ក្រោម​​ទ្វា​រ​ធំ​នៅ​ក្រសា​ល់​គូទ​​ឬ​នៅ​ចុង​ពោះ​វៀន​ធំ​ ។​ នៅ​ពេល​ដែល​សរ​សៃ​នេះ​រីក​ធំ​​ហួស​ធម្ម​តា​ជួន​លៀន​ចេញ​មក​ក្រៅ​ ជួន​លាក់​កប់​ហើម​នៅ​ខាង​ក្នុង ​ឬ​យា​រ​នោះ​​ ទើប​គេ​ហៅ​ថា​ជំងឺ​ឫស​ដូង​បាត ​។ ​ជំងឺ​ឫស​ដូង​បាត​​​បណ្តាល​មក​ពី​មូល​ហេតុ​មួយ​ចំនួន​ដូច​ជា​ ៖-​ ពិបាក​បន្ទោប​ង់​ ការ​បន្ទោ​បង់​ពិ​បាក​នេះ​​មិន​មែន​សំ​ដៅ​ទៅ​លើ​លាមក​ដែល​រឹង​តែ​ម្យ៉ាង​នោះ​ទេ​ ជួន​កាល​លាម​កទន់​​ក៏​មាន​ការ​ពិបាក​​ដែរ​​​​ធ្វើ​ឲ្យ​​​អង្គុយ​​​​​​​​​ប្រឹង​​​បន្ទោ​បង់​យូរ​​​ ។​​ ការ​អង្គុយ​ប្រឹង​បត់​ជើង​​​យូរ​នេះ​អាច​ធ្វើឲ្យ​សរសៃរ​ឈាម​វា​រីក​ធំ​និង​យារ​ធ្លាក់​មក ​។​ ​ការ​​​​ពិបាក​នេះ​អាច​បណ្តាល​មក​ពី​​​​​​បញ្ហា​ពោះ​វៀន​ ​ឬ​ក៏​មិន​បាន​ទទួល​ទាន​បន្លែ​​ជា​ដើម ។ចំពោះ​រោគ​សញ្ញា​នៃ​ឫស​ដូង​បាត​មាន​ ៖- ​ធ្លាក់​ឈាម​ក្រហម ​៖​ ​ឈាម​នេះ​ច្រើន​តែ​ធ្លាក់​​តាម​​​ក្រោ​យ​លាមក​​ដែល​ឈាម​នេះ​អាច​ស្រកតក់​ៗ​ឬ​​អាច​​​ហូរ​​​​មក​​តែម្ដង​​​ ។- មាន​​​​លៀន​ដុំ​សាច់​ចេញ​មក​ក្រោយ​ពេល​បន្ទោបង់​​នៅ​ពេល​​​អ្នក​យក​ដៃ​ទៅ​ស្ទាប​​មាន​ប៉ះ​ដុំ​​សាច់​​នោះ​​​ពេល​ខ្លះ​ត្រូវ​យក​ចង្អុល​ដៃ​ជួយ​​រុញ​​ទើប​វា​ចូល​​ទៅ​វិញ ​​​តែ​​​​ពេល​​​​​ខ្លះ​មិន​បាច់​​រុញ​ទេ​គ្រាន់​តែ​ងើប​​ឈរ​ក៏​ដុំ​សាច់​​នោះ​​​​​ចូល​ទៅ​​​វិញឯ​​ង​ៗ​​​​ ។ ​​​ដោយ​​​​ឡែក​​​ពេល​ខ្លះ​រុញ​បញ្ចូល​​ទៅ​​​​វិញ​​ដុំ​​សាច់​នេះ​​​នៅ​តែ​​​មិន​ចូល​​ដោយ​សារ​​​​​វា​មាន​ទំហំ​ធំ​ពេក។- អ្វី​​​​ជា​ការ​កត់​សម្គាល់​ជំងឺ​នេះ​មិន​ធ្វើ​ឲ្យ​មាន​​កា​រ​​​​​ឈឺ​ចាប់​ពេក​​នោះ​ទេ​ ទោះ​បី​ជា​មាន​ឈាម​ធ្លាក់​​ក៏​ដោយ​ ។​ ​ឫស​ដូង​បាត​នេះ​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​​មួយ​ចំនួន​ដូច​ជា​ ៖-​​ ខ្វះ​ឈាម​កាល​ណា​បើ​ធ្លាក់ឈាម​ច្រើន​​ពេក​- បើសិន​ជា​មិន​បាន​ព្យា​បាល​ឱ្យ​ទាន់​ពេល​វេលា​ទេ​​​​ជំងឺ​នេះ​វិវ​ឌ្ឍ​ទៅ​រក​សភាព​ធំ​កាន់​តែ​ខ្លាំ​ង​អាច​ធ្វើ​ឲ្យមាន​ការ​រ​មាស់​និង​សើម​ខោ​​ជា​ប្រចាំ ។​​សម្រាប់​ការ​ព្យា​​បាល​​​គឺ​ធ្វើ​ទៅ​តាម​ដំណាក់​កាល​​ដោយ​គ្រូ​ពេទ្យ​ជំនាញ​​​​ចង​​​រឹត​ដុំ​សាច់​នោះ​រហូត​ទាល់​តែ​ដាច់​​ចេញ​ពី​​រន្ធ​គូទ​ ។​ បើ​សិន​ជា​​ដំណាក់​កាល​សាច់​រីក​ធំ​ខ្លាំ​ង​រុញ​លែង​ចូល​គ្រូ​ពេទ្យ​ធ្វើ​ការ​វះ​កាត់​យក​សាច់​នេះ​ចេញ​ ប៉ុន្តែត្រូវ​ធ្វើ​ឡើ​ង​ដោយ​គ្រូពេទ្យ​ឯក​ទេស ។​ដូច្នេះ​អ្វី​ដែល​ជា​លក្ខណៈ​​​ល្អ​សម្រាប់​លោក​អ្នក​​គឺ​ត្រូវតែ​ទទួល​​ទាន​​បន្លែ​ ផ្លែ​ឈើ​ ទទួល​​​ទាន​ទឹក​ឲ្យ​បាន​ច្រើន​ ជាពិសេស​ត្រូវ​ធ្វើ​លំ​ហាត់​ប្រាណ​​​ឲ្យ​បាន​ទៀង​​ទាត់​​ដើម្បី​​ឱ្យ​មាន​អាយុ​​​​​​យឺន​យូរ​​បញ្ចៀស​​​​រោគា​​​​​​​​​​ព្យា​ធិ​ទាំ​ង​ឡាយ​​​​ ។​ លើ​ស​ពី​នេះ​ត្រូវ​​​​មាន​​​ទម្លាប់​​បត់​ជើង​ឲ្យ​បានទៀង​ទាត់​ និងមិន​ត្រូវ​អង្គុយ​បន្ទោបង់​យូ​រ​​​ពេក​នោះ​ទេ ​។

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម