ផឹកស្រា​បៀរ អាច​បង្កើន​ហានិភ័យ ជំងឺមហារីក​ថ្លើម ប៉ុន្តែ កាហ្វេ បន្ថយ​ហានិភ័យ​ជំងឺ​នេះ

 
 

 275

​ដោយយោង​តាម​ការស្រាវជ្រាវ​បានអោយដឹងថា អ្នក​ដែល​ផឹកស្រា​បៀរ​លើសពី ៣ កំប៉ុង​ក្នុង​មួយថ្ងៃ អាច​បង្កើន​ឱកាស​នៃ​ជំងឺមហារីក​ថ្លើម​។​
​ប៉ុន្តែ មាន​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ការ​ផឹក​កាហ្វេ ពិតជា​អាច​បន្ថយ​ឱកាស​របស់​មនុស្ស​ម្នាក់ នៃ​ការកើត​ជំងឺមហារីក​ថ្លើម​។​
​អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​មនុស្ស ៨,២ លាន​នាក់ ដែល​បាន​ចូលរួម​នៅ​ក្នុង​ការស្រាវជ្រាវ ៣៤​។ មាន​ករណី​នៃ​ជំងឺមហារីក​ថ្លើម ២៤.៥០០ ក្នុង​ចំណោម​អ្នក​ដែល​ចូលរួម​នៅ​ក្នុង​ការស្រាវជ្រាវ​។​
​គោលបំណង គឺ​ដើម្បី​កំណត់​ថា​តើ​ចំណីអាហារ ទម្ងន់ និង​សកម្មភាព​រាងកាយ អាច​ប៉ះពាល់​ដល់​ហានិភ័យ នៃ​ជំងឺមហារីក​ថ្លើម​យ៉ាងដូច​ម្តេច​។
​ស្រប​ជាមួយនឹង​ការកើនឡើង​ហានិភ័យ ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ផឹកស្រា​បៀរ​លើសពី ៣ កំប៉ុង​ក្នុង​មួយថ្ងៃ អ្នកស្រាវជ្រាវ​ក៏​បាន​រកឃើញថា ការ​លើស​ទម្ងន់ ឬ​ការ​ធាត់​ជំរុញ​ដល់​ឱកាស នៃ​ការវិវត្ត​នៃ​ជំងឺមហារីក​ថ្លើម​។​
​មួយវិញទៀត អាហារ​ដែល​ត្រូវបាន​ចម្លង​ដោយ Aflatoxin ដែល​ជា​មេរោគ​ត្រូវបាន​ផលិត​ដោយ​មេរោគ​ផ្សិត ដែល​ជារឿយៗ ជា​លទ្ធផល​ពី​ការ​ស្តុក​ទុក​អាហារ​មិន​ត្រឹមត្រូវ​។ អ្នកស្រាវជ្រាវ​បាន​និយាយថា មេរោគ​ទាំងនេះ ជាទូទៅ ត្រូវបាន​រក​ឃើញ​ក្នុង​អាហារ​។​
​អាហារ​ដែល​អាច​ត្រូវបាន​ប៉ះពាល់​ដោយ Aflatoxins រួម​មាន​គ្រាប់​ធញ្ញជាតិ និង​ម្រេច​ជាដើម​។​
​ការស្រាវជ្រាវ​អំពី​កាហ្វេ និង​ការ​ធា​ត់ ឬ​លើស​ទម្ងន់ គឺជា​រឿង​ថ្មី​។ ការស្រាវជ្រាវ​អំពី​ការ​ផឹកស្រា​បៀរ និង Aflatoxins គឺ​ស្ថិតក្នុង​ឆ្នាំ​២០០៧​។​
​អ្នកស្រាវជ្រាវ​បាន​បន្តថា អ្នក​អាច​បន្ថយ​ហានិភ័យ នៃ​ជំងឺមហារីក​ថ្លើម ដោយ​រក្សា​ទម្ងន់​អោយបាន​ល្អ និង​ដោយ​មិន​ផឹក​ស្រា​បៀ​រ ឬ​កំណត់​ការ​ផឹកស្រា​បៀរ ដោយ​កុំ​អោយ​លើសពី ២ កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ចំពោះ​បុរស និង​មួយ​កំប៉ុង​ក្នុង​មួយថ្ងៃ ចំពោះ​ស្ត្រី​៕

 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម