រោគសញ្ញា នៃ​ដុំ​សាច់​នៅ​នឹង​ឆ្អឹង​

 
 

 20

​អ្នក​អាច​មិន​មាន​រោគសញ្ញា នៃ​ដុំ​សាច់​នៅ​នឹង​ឆ្អឹង​។ នេះ គឺជា​រឿង​ទូទៅ​។ គ្រូពេទ្យ​អាច​រកឃើញ​ដុំ​សាច់ នៅពេល​មើល​លើ​ការថត​កាំរស្មី ដោយសារ​បញ្ហា​ដទៃ​ទៀត ដូច​ជា​ការ​ថ្លោះ ឬ​គ្រិច​ជាដើម​។ ប៉ុន្តែ រោគសញ្ញា​នៃ​ដុំ​សាច់​ឆ្អឹង អាច​រួមមាន​ការឈឺចាប់​ដែល ៖
-​    ​នៅក្នុង​តំបន់​នៃ​ដុំ​សាច់​
-​    ​ជារឿយ​មាន​អារម្មណ៍​ថា អួ​លៗ ឬ​ឈឺ​
-​    ​អាច​រឹតតែ​ឈឺ​ទៅៗ នៅពេល​ធ្វើ​ចលនា​
-​    ​ជារឿយៗ វា​ធ្វើអោយ​អ្នកជំងឺ​ភ្ញាក់​ពី​ដំណេក​នៅពេល​យប់​។​
​គ្រោះ​ថ្នាក់​មិន​បង្ក​អោយមាន​ដុំ​សាច់​នោះទេ ប៉ុន្តែ ឆ្អឹង​ដែល​ត្រូវ​បាន​ចុះ​ខ្សោយ​ដោយ​ដុំ​សាច់ អាច​ងាយ​នឹង​បាក់​។ នេះ​អាច​បណ្តាលអោយ​ឈឺធ្ងន់ធ្ងរ​។​
​រោគសញ្ញា​ដទៃទៀត ដែល​ទាក់ទង​ទៅ​នឹង​ដុំ​សាច់​នៅ​នឹង​ឆ្អឹង អាច​រួមមាន ៖
-​    ​គ្រុ​នក្តៅ​
-​    ​បែកញើស​ស្អិត​នៅពេល​យប់​
-​    ​ហើម​ជុំវិញ​ឆ្អឹង​ខុសធម្មតា​
-​    ​ទន់ជ្រាយ​។​
​ប្រសិនបើ​អ្នក​គិតថា អ្នក​អាច​មាន​ដុំ​សាច់​នៅ​នឹង​ឆ្អឹង សូម​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ​។ គ្រូពេទ្យ​នឹង​សួរ​សំណួរ​អំពី​រោគសញ្ញា ប្រវត្តិ​ជំងឺ និង​ពិនិត្យ​រាងកាយ​របស់​អ្នក​។ អ្នក​អាច​ត្រូវការ​ធ្វើតេស្ត​ឈាម និង​ថត​ស្កេន ឬ​អ្វី​ផ្សេងៗ​ទៀត​។ ដើម្បី​បញ្ជាក់​ពី​រោគវិនិច្ឆ័យ គ្រូពេទ្យ​អាច​កាត់​សាច់​នោះ ហើយ​យក​ពិនិត្យ​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម