​ទង្វើ​ទាំង ៦ យ៉ាង ដែល​បញ្ជាក់ថា បុរស​ស្រលាញ់​អ្នក ទោះបីជា​គេ មិន​និយាយ​ក៏ដោយ​

 
 

 420

​មាន​បុរស​ខ្លះ ស្រលាញ់​គេ​ហើយ មិន​ហ៊ាន​និយាយ​ចេញ​នោះទេ ប៉ុន្តែ អ្នក​អាច​សង្កេតមើល តាម​ទង្វើ​មួយចំនួន​របស់​គេ​។​
1.​    ​គេ​តែងតែ​ផ្អោតអារម្មណ៍ ស្តាប់​អ្នក​នូវ​ពាក្យសម្តី​អ្នក​គ្រប់​ម៉ាត់​។​
2.​    ​គេ​នឹង​ចងចាំ​ពី​អាហារ ដែល​អ្នក​ចូលចិត្ត​បរិភោគ​គ្រប់មុខ​។​
3.​    ​នៅពេលដែល​គេ​ចាប់អារម្មណ៍ ពី​សំលៀកបំពាក់​អ្នក ហើយ​ប្រាប់​អ្នក​ឱ្យ​ឧស្សាហ៍​ពាក់​វា នោះ​បញ្ជាក់ថា គេ​មាន​ចិត្ត​លើ​អ្នក​ហើយ​។​
4.​    ​ទោះបីជា​គេ​មិន​និយាយ​ពាក្យ​ថា គេ​ស្រលាញ់​អ្នក​ក៏ដោយ ប៉ុន្តែ បើ​គេ​យកចិត្តទុកដាក់ ចំពោះ​អ្នក មើលថែទាំ​អ្នក​បាន​ល្អ ចូល​ចិត្ត​ធ្វើ​ឱ្យ​អ្នក​សប្បាយចិត្ត នោះ​អាច​បញ្ជាក់បាន​ថា គេ​ស្រលាញ់​អ្នក​ហើយ​។​
5.​    ​បើ​គេ​តែងតែ​ជួយ​អ្នក ដោះស្រាយ​បញ្ហា​គ្រប់​រឿង​ដោយ​ពេញចិត្ត នោះ​អ្នក​ជា​មនុស្ស ដែល​គេ​ស្រលាញ់​ហើយ​។​
6.​    ​បើ​គេ​តែងតែ​សួរ​ពីយ​ល់ប​ល់​អ្នក មុនពេល​ដែល​គេ​ចង់​ធ្វើ​អ្វីមួយ នោះ​ក៏​អាច​បញ្ជាក់បាន​ដែរ​ថា ជា​ការស្រលាញ់​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម