ទារក ត្រូវ​ការឡេការ​ពារក​ម្តៅ​ថ្ងៃ ដែរឬទេ​?

 
 

 95

​ឡេ​ការពារ​កម្តៅថ្ងៃ គឺ​អាច​ប្រើ​បាន ចំពោះ​ទារក​ដែល​មាន​អាយុ ៦ ខែ ឬ​ច្រើន​ជាង​នេះ​។ ទារក​ដែល​មាន​អាយុ​តិចជាង​នេះ គួរ​ប្រើ​វិធី​ផ្សេងៗ​ទៀត នៅក្នុង​ការការពា​រ​ពន្លឺព្រះអាទិត្យ​។
​ទារក​ដែល​មាន​អាយុ ៦ ខែ ឬ​ច្រើន​ជាង​នេះ អាច​ប្រើឡេ​ការពារ​កម្តៅថ្ងៃ​បាន ប៉ុន្តែ អ្នក​គួរ​ចៀសវាង​ឱ្យ​ទារក មាន​ការប៉ះពាល់​ជាមួយ​ព្រះអាទិត្យ​ក្នុងអំឡុង​ម៉ោង ១០ ព្រឹក​ដល់​ម៉ោង ២ រសៀល ហើយ​អ្នក​ត្រូវ​ស្លៀក​សម្លៀកបំពាក់ មួក ជាមួយនឹង​វ៉ែនតា ដើម្បី​ការពារ​ពន្លឺព្រះអាទិត្យ​។​
​បើ​ទារ​កមាន​អាយុ​តិចជាង ៦ ខែ អ្នក​ក៏​ត្រូវ​ការពារ​ទារក ដោយ​អ្នក​ត្រូវ​ស្លៀក​សម្លៀកបំពាក់ មួក​ជាមួយ​វ៉ែនតា ដើម្បី​ការពារ​ពន្លឺព្រះអាទិត្យ​។​
​នៅ​ពេល​អ្នក​ជ្រើសរើស​ឡេ​ការពារក​ម្តៅ​ថ្ងៃ អ្នក​ត្រូវ​ជ្រើស​យក​ឡេ​ណា​ដែលមាន SPF យ៉ាងហោចណាស់ ១៥​។ អ្នក​អាច​លាបឡេ​ការពារ​កម្តៅថ្ងៃ​ឱ្យ​ពេញខ្លួន ហើយ​លាប​ជា​រៀងរាល់ ២ ម៉ោង​ម្ដង ឬ​ជា​ញឹកញាប់ ប្រសិន​បើ​កូន​របស់​អ្នក​ត្រូវ​ចំណាយ​ពេលវេលា​នៅក្នុង​ទឹក​យូរ ឬ​បែកញើស​ខ្លាំង​។​
​ដើម្បី​ចៀសវាង​ការ​រលាក​ស្បែក និង​ភ្នែក​របស់​ទារក អ្នក​ត្រូវ​ប្រើឡេ​ការពារ​កម្តៅថ្ងៃ​ដែល​មាន​ស័ង្កសី​អុក​ស៊ីត និង​ទី​តា​នៀម​ឌី​អុកស៊ីត​។ ហើយ​ត្រូវ​ចៀសវាង​ការប្រើ​ផលិតផល​ណា ដែល​រួម​បញ្ចូល​គ្នា​រវាង​ឡេ​ការពារ​កម្តៅថ្ងៃ ជាមួយនឹង​ថ្នាំ​កា​ពារ​កុំឱ្យ​សត្វល្អិត​មក​ជិត​។​
​អ្នក​ត្រូវ​ចងចាំ​ថា ការ​រលាក​ដោយ​កម្តៅថ្ងៃ​ធ្ងន់ធ្ងរ​របស់​ទារ​កមួយ​ចំនួន អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក នៅពេល​ក្រោយ​ក្នុង​ជីវិត​។ ដូច្នោះ អ្នក​ត្រូវ​ចេះ​ការពារ​ទារក​ដោយ​ជំហាន​សាមញ្ញៗ ដើម្បី​ការពារ​ហានិភ័យ​នៃ​ការប៉ះពាល់​ពន្លឺព្រះអាទិត្យ​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម