​វិធី​ទាំង ៥ យ៉ាង ដែល​ធ្វើឱ្យ​កូន​អ្នក​កាន់តែ​ឆ្លាត​

 
 

 2957

​ឳ​ពុក​ម្តាយ​គ្រប់រូប សុទ្ធតែ​រំពឹង​ចង់ឱ្យ​កូន​របស់​ខ្លួន មាន​សុខភាព​ល្អ និង​មាន​ភាព​វ័យឆ្លាត​ជានិច្ច​។ ដូចនេះ តើ​គួរ​ធ្វើ​ដូចម្តេច ទើប​អាច​ធ្វើឱ្យ​កូន​អ្នក​កាន់តែ​ឆ្លាត​នោះ​?
1.​    ​អ្នក​អាច​បង្រៀន​កូន​ឱ្យ​ចេះ​ហាត់ប្រាណ ដោយ​នៅ​ពី​តូច បង្រៀន​គេ​ឱ្យ​ចេះ​ដើរ ចេះ​អង្គុយ​ជាដើម លុះ​ដល់​ធំ​ឡើង អ្នក​អាច​បង្រៀន​គេ ឱ្យ​ចេះ​លោត​អន្ទាក់ ឬ​រត់ប្រណាំង​ជាដើម​។​
2.​    ​អ្នក​ត្រូវ​តែ​ហ្វឹកហាត់​កូន ឱ្យ​មាន​ភាពរស់រវើក ដោយ​បង្រៀន​គេ ឱ្យ​ចេះ​ចាប់​របស់​លេង​ផ្សេងៗ ហើយ​ដល់​ពេល​ធំ​ឡើង បង្រៀន​គេ​ឱ្យ​ចេះ​តម្លើង​ប្រដាប់ប្រដារ​ផ្សេងៗ​។​
3.​    ​អ្នក​ត្រូវ​តែ​ហ្វឹកហាត់​គេ​ឱ្យមាន​ភាព​ចងចាំ ដោយ​អ្នក​អាច​បង្រៀន​គេ ពីអ្វី​ដែល​ងាយស្រួល ដើម្បីឱ្យ​គេ​ចង​ចាំ​បាន​ល្អ ដូចជា មួយអាទិត្យ មាន​ប៉ុន្មាន​ថ្ងៃ​ជាដើម​។​
4.​    ​អ្នក​ត្រូវ​តែ​និយាយ​ជាមួយ​គេ​ឱ្យ​បាន​ច្រើន រួម​ជាមួយ​ការ​ស្តាប់​តន្ត្រី​ច្រើន ធ្វើឱ្យ​ខួរក្បាល​គេ​មាន​ភាពរស់រវើក​។​
5.​    ​អ្នក​ត្រូវ​តែ​ឱ្យ​គេ​លេង​ជាមួយ​ក្មេង​ដទៃ​ឱ្យ​បាន​ច្រើន ម្យ៉ាងទៀត អ្នក​ត្រូវ​តែ​បង្រៀន​គេ​ឱ្យ​ចេះ​ផឹកទឹក បរិភោគ​បាយ ឬ​ដោះអាវ​ដោយ​ខ្លួនឯង​ជាដើម​។ បើ​អ្នក​អាចធ្វើ​បាន​ដូចនេះ កូន​អ្នក​នឹង​មាន​ភាព​ឆ្លាត​វៃ​ជាមិនខាន​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម