ជប៉ុនមានផែនការនាំចេញបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់ខ្លួន មកកាន់កម្ពុជា និងប្រទេសផ្សេងទៀតនៅក្នុងតំបន់
14
មន្ត្រីសុខាភិបាល និងវេជ្ជបណ្ឌិតមកពីប្រទេសកម្ពុជា ឡាវ ភូមា វៀតណាមម និងថៃ ត្រូវបានអញ្ជើញអោយចូលរួមនៅក្នុងសិក្ខាសាលាមួយ រៀបចំដោយសាកលវិទ្យាល័យ Nagoya University និងក្រុមហ៊ុននីគេ Nikkei ដើម្បីបង្ហាញអំពីបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់ជប៉ុន និងផែនការដើម្បីពង្រីកសហប្រតិបត្តិការ និងបច្ចេកវិទ្យាវេជ្ជសាស្តរបស់ជប៉ុននៅក្នុងតំបន់អាស៊ី។
សិក្ខាសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ ណាហ្កូយ៉ា ក្រោមប្រធានបទ “ពន្លឿនសហប្រតិបត្តិនិងសម្ព័ន្ឋភាពនៅក្នុងវិស័យបច្ចេកវិទ្យាវេជ្ជសាស្ត្រដោយមានគំនិតផ្តួចផ្តើមឆ្ពោះទៅកាន់អាស៊ីមួយដែលកាន់តែមានសុខភាពល្អ” នោះ បានផ្តោតជាសំខាន់ទៅលើបច្ចេកវិទ្យាវេជ្ជសាស្ត្រពិសេស អង់ដូស្កូបជប៉ុន (Endoscope) នៅក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលបញ្ហាជំងឺមហារីក។
ចំណែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងឱសថមួយចំនួនទៀត ក៏ត្រូវបានលើកយកមកបង្ហាញផងដែរនៅក្នុងសិក្ខាសាលានោះ ដោយក្រុមហ៊ុនធំៗ នៃប្រទេសជប៉ុនដូចជាក្រុមហ៊ុន ហ៊ីតាជី Hitach, Ltd, ក្រុមហ៊ុន ហ្វុយជីហ្វីម FUJIFILM, និងក្រុមហ៊ុន Eisai ជាដើម។
យោងទៅតាមបទបង្ហាញរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ហ៊ីដេមី ហ្កូតូ ប្រធានផ្នែកប្រដាប់រំលាយអាហារ និងថ្លើម នៃសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ ណាហ្កូយ៉ានោះ បានអោយដឹងថាសាកលវិទ្យាល័យរបស់លោកដែលធ្លាប់ទទួលរង្វាន់ណូបែលចំនួន ៦លើក បានចាប់ផ្តើមរួចជាស្រេចហើយសហប្រតិបត្តិការផ្នែកអង់ដូស្កូប ដើម្បីការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺពិសេសជំងឺមហារីកតាមប្រដាប់រំលាយអាហារ ដោយបានសហការបង្កើតមជ្ឈមណ្ឌលអង់ដូស្កូបនៅក្នុងមន្ទីរពេទ្យ Bach Mai នៅទីក្រុងហាណូយប្រទេសវៀតណាម។
ចំណែកប្រទេសចូលរួមដោយរួមទាំងកម្ពុជាផងបានបង្ហាញពីស្ថានភាពជំងឺមហារីកនៅក្នុងប្រទេសរៀងៗខ្លួន។
លោក ស្រីសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាក្រសួងសុខាភិបាលកម្ពុជាបានបង្ហាញអំពីស្ថានភាពបច្ចេកវិទ្យាអង់ដូស្កូបនិងជំងឺមហារីកនៅប្រទេសកម្ពុជា។ លោក ស្រីសាស្ត្រាចារ្យបានចាត់ទុកសិក្ខាសាលានេះជាឪកាសមួយដើម្បីពង្រីកសហប្រតិបត្តិការផ្នែកវេជ្ជសាពិសេសផ្នែកអង់ដូស្កូពីសម្រាប់ការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺមហារីក។
ជាទូទៅសិក្ខាសាលានេះមានគោលដៅជំរុញសហប្របតិបត្តិការផ្នែបច្ចេកវិទ្យាវេជ្ជសាស្ត្រជប៉ុននៅក្នុងតំបន់ពិសេសពិសេសទាក់ទងនឹងជំងឺមហារីក។
មន្ត្រីជាន់ខ្ពស់និងវេជ្ជបណ្ឌិតមកពីប្រទេសកម្ពុជា ឡាវ ភូមា និងប្រទេសថៃ ព្រមទាំងអ្នកសារព័ត៌មានផងត្រូវបានគេអញ្ជើញអោយទៅទស្សនាដោយផ្ទាល់ភ្នែកពីបច្ចេកវិទ្យាអង់ដូស្កូបជប៉ុននៅមជ្ឈមណ្ឌលអង់ដូស្កូបក្នុងមន្ទីរពេទ្យ Bach Mai នោះដើម្បីដឹងអំពីគុណភាព។
ប្រទេសជប៉ុនត្រូវបានគេយល់ថា កំពុងធ្វើការចាប់ផ្តើមថ្មីមួយ គឺជំរុញការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើបរបស់ខ្លួន នៅតាមបណ្តាប្រទេសនានានភអាស៊ី ដើម្បីប្រែក្លាយវាអោយទៅជាចំណែកមួយសម្រាប់កំណើនសេដ្ឋកិច្ចជប៉ុន៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីតរោមចិញ្ចើម ឲ្យមើលទៅស័ក្តិសម និងស្រស់ស្អាត
- ទប់ចិត្តកុំគិតអំពីបញ្ហាមុនពេលចូលគេង
- ដុំសាច់លៀនចេញតាមទ្វារធំក្រហល់ក្រហាយពិបាកបន្ទោបង់ជារោគសញ្ញានៃជំងឺឫសដូងបាត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!