ស្ត្រីគ្រប់រូប អាចក្លាយទៅជា មេដឹកនាំបានដែរឬទេ?
16
នៅក្នុងតួនាទីជាម្តាយ ជាភរិយា ឬជាស្ត្រីមេផ្ទះ វាគឺជាឱកាសដ៏ធំធេងមួយ ក្នុងការដើរតួនាទីជាមេដឹកនាំនោះ។
អ្វីដែលសំខាន់នោះ គឺអ្នកត្រូវចេះធ្វើឱ្យតួនាទីណាមួយ នៅក្នុងជីវិតនោះឱ្យមានការបង្ហាញ និងការអភិវឌ្ឍន៍គុណភាព នៃភាពជាអ្នកដឹកនាំនោះឱ្យល្អបំផុត។ វាមានន័យថា ស្ត្រីមេជាដឹកនាំ ត្រូវមានការគាំទ្រ ការបណ្ដុះ មគ្គុទេសក៍ ការជំរុញ និងការបំផុសបំផុលមនុស្សដែលនៅជុំវិញខ្លួន ឱ្យសម្រេចបាននូវគុណភាពល្អនៅក្នុងការងារ។ ការខិតខំប្រឹងប្រែងនោះ នឹងធ្វើឱ្យស្ត្រី ក្លាយជាមេដឹកនាំដ៏អស្ចារ្យម្នាក់។ ភាពជាអ្នកដឹកនាំ គឺមិនមែនជាការប្រៀបធៀប ឬការចម្លងអ្វីមួយពីអ្នកដទៃនោះទេ ប៉ុន្តែ វាត្រូវការចំណេះដឹង និងការប្រើប្រាស់ចំណុចខ្លាំង នៃបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ ឱ្យមានលក្ខណៈល្អបំផុត។
ដើម្បីក្លាយជាអ្នកដឹកនាំម្នាក់ ដែលពោរពេញទៅដោយភាពរីករាយ និងការច្នៃប្រឌិត នោះអ្នកត្រូវ ៖
1. ការចាប់យកឱកាស
មានឱកាសជាច្រើនដែលអ្នកអាចដើរតួនាទីជាអ្នកដឹកនាំបានដូចជានៅក្នុងគ្រួសារ ការររៀបចំព្រឹត្តិការណ៍ណាមួយនៅក្នុងសង្គម ការរៀបចំកូនរបស់អ្នកឱ្យចូលរួមនៅក្នុងការប្រកួតប្រជែង ការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងស្ថានភាពដ៏លំបាកមួយ ការសម្រេចចិត្តដ៏សំខាន់មួយ ការដោះស្រាយស្ថានភាពណាមួយនៅក្នុងគ្រួសារ ជាដើម។
វាជាការសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវចេះចាប់យកឱកាសទាំងនោះដើម្បីអនុវត្តន៍ភាពជាអ្នកដឹកនាំរបស់អ្នក។
2. ការចេះកំណត់អាទិភាព ដែលសំខាន់
ស្ត្រី មានមុខងារការងារច្រើនគ្រប់ពេលវេលា។ ដូច្នេះ វាជាការសំខាន់ណាស់ ក្នុងការកំណត់អាទិភាពដ៏សំខាន់ណាមួយ ដោយចំណាយពេលវេលាជាច្រើនលើវា ប្រសើរជាងស្ថានភាពដែលមានការរំខានដូចជា ការពិភាក្សាអំពីអ្នកដទៃច្រើនពេក ឬនិយាយដើមគេ។
3. កុំខ្លាចបរាជ័យ
អ្នកមិនត្រូវខ្លាចភាពបរាជ័យទេ ប៉ុន្តែ លុះត្រាតែអ្នកដឹងថា តើអ្នកអាចធ្វើកិច្ចការនោះបានល្អប៉ុណ្ណា ជាមុនសិន។
ការអនុវត្តន៍ គឺជាការរៀនសូត្រដ៏ល្អបំផុត។ អ្នកត្រូវដឹងពីអ្វី ដែលអ្នកបានធ្វើល្អបំផុត នៅក្នុងថ្ងៃនេះ ហើយអ្នកត្រូវស្វែងយល់ពីការបរាជ័យ មុនពេលដែលអ្នកទទួលបាន ភាពជោគជ័យនោះ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- អាហារទាំង ៤ ប្រភេទ ដែលស្ត្រីមានផ្ទៃពោះ មិនអាចបរិភោគ នៅពេលយប់
- មនុស្សស្រី ត្រូវរៀនឆ្លាត កុំឱ្យមនុស្សប្រុសបោក
- លាងសម្អាតដៃ គឺជាវិធីការពារជំងឺរាគដ៏ល្អ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!