នារីធ្វើការប្រភេទណា ដែលបុរសចង់រៀបការជាមួយ?
ការងាររបស់មនុស្សស្រីគ្រប់រូប សុទ្ធតែសំខាន់សម្រាប់ពួកគេ ប៉ុន្តែ វាមិនត្រឹមតែសំខាន់សម្រាប់នារីទេ តែវាក៏សំខាន់សម្រាប់បុរសដែរ ព្រោះមុននឹងពួកគេសម្រេចចិត្តរៀបការជាមួយអ្នក គេក៏មើលការងារអ្នកដែរ។ ដូចនេះ តើមានការងាររបស់ស្ត្រីអ្វីខ្លះ ដែលបុរសចង់រៀបការជាមួយនោះ?
1. នារីដែលធ្វើការជាអ្នកគ្រប់គ្រងធនធានមនុស្ស ព្រោះគេចេះគ្រប់គ្រងមនុស្ស ចេះប្រែប្រួលគ្រប់កាលៈទេសៈ ចេះយល់ចិត្តអ្នកដទៃ ហើយជាងនេះទៅទៀត បើរៀបការរួច នឹងមិនមានបញ្ហារវាងម្តាយក្មេង និងកូនប្រសារកើតឡើងឡើយ។
2. គិលានុបដ្ឋាយិកា ក៏ជានារីដែលបុរសចង់រៀបការជាមួយដែរ ព្រោះគេយល់ដឹងពីបញ្ហាសុខភាពច្រើន ដូចនេះ គេនឹងមើលថែទាំគ្រួសារបានល្អ នៅពេលដែលកើតជំងឺផ្សេងៗ។
3. គ្រូបង្រៀនកូនក្មេង ក៏ជាជម្រើសមួយដែរ ព្រោះគេចេះមើលថែទាំក្មេង មានចិត្តអំណត់ក្នុងការលួងក្មេង ហើយថែមទាំងចេះស្រលាញ់កូនក្មេងទៀតផង។
4. នារីអាកាសចរណ៍ ក៏ជាជម្រើសមួយទៀតដែរ ព្រោះគេមានចរឹតទន់ភ្លន់ មានការអប់រំល្អ ចេះគួរសម មិនមានចិត្តឆេវឆាវជាដើម៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
ខ្សោយតម្រងនោមស្រួចស្រាវ អាចមានរោគសញ្ញាអ្វីខ្លះ?
-
១០ចំណុច ពិសេស ការមានកូន ធ្វើឲ្យអ្នក ក្លាយជា មនុស្ស ល្អជាងមុន
-
១០វិធីធ្វើឲ្យនារីមានមន្តស្នេហ៍ សម្បូរប្រុសៗ តាមចែចង់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!