ចិញ្ចឹមកូនបែបណា ទើបមានចរឹតល្អ
ចរឹតល្អ គឺមិនមែនជាហ្សែននោះទេ វាអាចកើតមាន នៅពេលដែលមានការបង្រៀន ការរៀននិងការទទួលយក។
ឪពុកម្តាយភាគច្រើនយល់ស្របថា ចរឹត គឺជាលក្ខណៈធម្មជាតិរបស់មនុស្សម្នាក់ៗ ប៉ុន្តែ វាអាចកែប្រែបាន តាមរយៈការអប់រំ ក្នុងអំឡុងពេលចិញ្ចឹមបីបាច់ពួកគេនោះ ។
ខាងក្រោមនេះ គឺជាវិធីមួយចំនួនៗ ដើម្បីជួយឱ្យកុមារ ក្លាយទៅជាបុរស ឬស្ត្រីដែលមានអាកប្បកិរិយាប្រពៃ ៖
1. ការបង្រៀន ពីអ្វីដែលត្រឹមត្រូវ
កុមារមិនមែនត្រឹមតែទទួលការបង្រៀន ពីអ្វីដែលខុសនោះទេ ប៉ុន្តែ គេត្រូវទទួលការបង្រៀនពីអ្វី ដែលមានលក្ខណៈប្រសើរ និងល្អបំផុត។ ការបង្រៀនរបស់ឪពុកម្តាយ ក៏គួរត្រូវបានបំពេញបន្ថែមដោយការមានការផ្សារភ្ជាប់ ជាមួយនឹងចរឹតរបស់មនុស្សណាម្នាក់ផងដែរ។
2. ការកំណត់ ជាគម្រូដ៏ល្អមួយ
ប្រសិនបើអ្នកកំពុងរស់នៅក្នុងសង្គមមួយ ដែលមានឥរិយាបថមិនល្អ នោះវាអាចជះផលអាក្រក់ ដល់ការអប់រំកូន ឱ្យមានអាកប្បកិរិយាល្អផងដែរ។
3. ការទទួលស្គាល់ និងផ្តល់រង្វាន់ដល់ឥរិយាបថល្អ
វាជាការសំខាន់ខ្លាំងណាស់ ក្នុងការអភិវឌ្ឈន៍អាកប្បកិរិយារបស់កុមារ ដោយការទទួលស្គាល់ និងកោតសរសើរ ចំពោះអ្វីដែលពួកគេអាចធ្វើ ដោយទទួលបានភាពជោគជ័យនោះ។
4. ការពន្យល់ពីសារៈសំខាន់ នៃសីលធម៌ល្អ
ឪពុកម្ដាយ ត្រូវបង្រៀនកូនអំពី អ្វីដែលជាសារៈសំខាន់នៃសីលធម៌ល្អ ដែលជាអំណោយទានដ៏មហិមារមួយ ដែលអ្នកទទួលបាន។
5. ការផ្ដល់ឱ្យពួកគេ ធ្វើការសម្រេចចិត្តឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន
ការរៀនដោយបទពិសោធន៍ គឺជាវិធីដ៏ល្អបំផុត សម្រាប់កូនៗរបស់អ្នក ប្រសិនបើជម្រើសទាំងនោះនឹងមិនធ្វើឱ្យមានភាពអន្តរាយ ដល់សុខុមាលភាពរាងកាយ ឬខាងបញ្ញាស្មារតីរបស់ពួកគេ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ទង្វើរបស់ស្ដ្រីដែលបុរសមិនពេញចិត្ដ
- សម្រាលកូនមិនគ្រប់ខែ ផ្សារភ្ជាប់ទៅនឹងហានិភ័យជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ចំពោះម្តាយ
- ហេតុផល ដែលស្ត្រីចូលចិត្ត សម្រាលកូនមុនកំណត់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!