សញ្ញាដែលបញ្ជាក់ថា កូនរបស់អ្នក ត្រូវការជំនួយ
145
ឪពុកម្ដាយតែងចង់ជួយកូន ឱ្យទទួលបានភាពជោគជ័យ ហើយយុទ្ធសាស្ត្រ ដែលឪពុកម្ដាយភាគច្រើនបានប្រើប្រាស់នោះ គឺការចិញ្ចឹមបីបាច់កូនៗដោយផ្ទាល់ ឬ ការផ្ដល់ដំបូន្មានដល់កូនៗ។
ប៉ុន្តែ ឪពុកម្តាយត្រូវដឹងថា តើនៅពេលណា ដែលកុមារអាចជួបនូវបញ្ហា? តើអ្នកអាចដឹងបាន តាមវិធីណា?
វិធីដ៏ល្អបំផុតនោះ គឺការចេះសង្កេត និងការយកចិត្តទុកដាក់ ទៅលើកូនរបស់អ្នក។
ហើយខាងក្រោមនេះ គឺជាអ្វីដែលអ្នកត្រូវដឹងបន្ថែម ពីនោះទៀត ៖
1) អារម្មណ៍
មនុស្សវ័យជំទង់ មានអារម្មណ៍ប្រែប្រួល ដូចជា ការឆាប់ខឹង មួរម៉ៅជាដើម។ ដូច្នេះ ការសង្កេត មានសារៈសំខាន់ណាស់។ នៅពេលដែលការចាប់អារម្មណ៍របស់ពួកគេ មានកាថយចុះ នោះពួកគេអាចមានបញ្ហា។
2) ការផ្លាស់ប្តូរមិត្ត
នៅពេលដែលកូនរបស់អ្នក ចាប់ផ្តើមមានបញ្ហាជាមួយនឹងមិត្តភក្តិជាញឹកញាប់។
3) ទំនាក់ទំនង
វាជាការសំខាន់ នៅក្នុងការយកចិត្តទុកដាក់លើកម្រិត នៃទំនាក់ទំនង ដើម្បីកំណត់ថាតើ វាអាចមានបញ្ហាដែរឬទេ។ ជាធម្មតា មនុស្សវ័យជំទង់ មិនអាចធ្វើការប្រាស្រ័យទាក់ទងបានល្អនោះទេ។ ប្រសិនបើ នៅពេលដែលអ្នកកំពុងធ្វើដំណើរនៅតាមផ្លូវ ជាមួយកូនអ្នក ហើយគេមិនបាននិយាយអ្វីមករកអ្នកទាល់តែសោះ នោះបញ្ជាក់ថា កូនអ្នកកំពុងមានបញ្ហានៃទំនាក់ទំនង ។
4) ការប្រើប្រាស់ថ្នាំញៀន
ប្រសិនបើអ្នកបានកត់សំគាល់ឃើញថា កូនរបស់អ្នកបានចាប់ផ្តើមប្រើប្រាស់ថ្នាំញៀន ឬការសេពគ្រឿងស្រវឹង នោះអ្នកត្រូវធ្វើការពិភាក្សា ដើម្បីដោះស្រាយនូវបញ្ហាផ្លូវចិត្តរបស់ពួកគេ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីសាស្ត្ររៀនសម្រាប់ អ្នកមមាញឹកក្នុងការងារ វិធីសាស្ត្ររៀនសម្រាប់ អ្នកមមាញឹកក្នុងការងារ
- បញ្ឈប់ទម្លាប់ពន្យារពេលធ្វើកិច្ចការសាលា
- ជំងឺ Fetal Alcohol Spectrum Disorders
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!