តើអ្វីខ្លះ ដែលអ្នកពុំគួរមានការសោកស្ដាយ?
នៅលើលោកនេះ គ្មាននរណាម្នាក់នឹងគាំទ្រ ដល់ការសម្រេចចិត្តទាំងអស់របស់អ្នកគ្រប់ពេលនោះទេ ពួកគេតែងធ្វើការវិនិច្ឆ័យលើរូបអ្នក ដោយចៀសមិនផុតនោះទេ។ ប៉ុន្តែ វាមិនមានន័យថា អ្នកត្រូវតែសោកស្តាយ ចំពោះការសម្រេចចិត្ត ដោយគ្មានការយល់ព្រម ពីមនុស្សទាំងនោះទេ។
ទាំងនេះ គឺជារឿងរ៉ាវដែលអ្នកមិនគួរព្យាយាមសោកស្តាយ ព្រោះវាអាចធ្វើឱ្យអ្នកភ្លេចថា អ្នកជានរណា។
1. អតីតកាល
មនុស្សគ្រប់គ្នា តែងបង្កើតឱ្យមានកំហុស ជាពិសេស គឺវ័យជំទង់។ ប៉ុន្តែ វាជាអ្វីដែលបានកន្លងហួសទៅហើយ អ្វីដែលសំខាន់នោះ គឺតើអ្នកជានរណា នៅពេលបច្ចុប្បន្ននេះ។ អ្នកត្រូវចេះរៀនអត់ទោសឱ្យខ្លួនឯង ចំពោះកំហុសឆ្គង ដែលបានកើតឡើង នៅអតីតកាល ដើម្បីសេចក្ដីសុខខ្លួនឯង។
2. ចំណង់ចំណូលចិត្តផ្លូវភេទ
អ្នកមិនគួរនិយាយថា សោកស្តាយ ចំពោះអ្វីដែលអ្នកធ្វើ និងមិនចូលចិត្ត នៅពេលដែលវាបានកើតឡើង នៅអំឡុងពេលមានការរួមភេទនោះទេ។
3. ការជឿទៅលើជំនឿណាមួយ
ប្រសិនបើឪពុកម្តាយមិត្តភក្តិ និងមនុស្សដទៃទៀត មានជំនឿរទៅលើអ្វី ដែលមិនស្របជាមួយអ្នក នោះអ្នកមិនគួរមានការសោកស្ដាយនោះទេ។
4. ការផ្តល់មតិយោបល់ ដោយស្មោះត្រង់
ភាពស្មោះត្រង់ បានធ្វើឱ្យអ្នកមានសុខភាពផ្លូវចិត្តល្អ។ ដូច្នោះ អ្នកមិនគួរមានការសោកស្ដាយ ចំពោះមតិយោបល់ ដែលអ្នកបានបញ្ចេញទៅហើយនោះទេ ព្រោះវាគ្រាន់តែជាការចាប់អារម្មណ៍នៃគំនិតរបស់អ្នកប៉ុណ្ណោះ។
5. ការបង្ហាញពីអារម្មណ៍របស់អ្នក
ការសម្តែងនូវអារម្មណ៍មនោសញ្ចេតនា គឺជាឥរិយាបទមួយ ដែលអ្នកមិនគួរលាក់បាំង ព្រោះវាបានបង្ហាញពីភាពសប្បាយរីករាយរបស់អ្នក ដើម្បីឱ្យជីវិតកាន់តែមានភាពល្អប្រសើរឡើង។
6. ការលុបចោលនូវមិត្តភក្តិ នៅលើហ្វេសប៊ុកមួយចំនួន
មិត្តភក្តិនៅលើហ្វេសប៊ុកទាំងអស់ មិនមែនសុទ្ធតែជាមិត្តភក្តិល្អរបស់អ្នកនោះទេ។ ដូច្នោះ អ្នកគួរលុបចោលនូវមិត្តភក្តិមួយចំនួន ដែលអ្នកមានអាម្មណ៍ថារំខាន មិត្តដែលនិយាយអាក្រក់ពីអ្នកដទៃ ឬមានអាកប្បកិរិយាមិនល្អជាដើម។
7. ការចំណាយពេលវេលា ជាមួយនឹងមនុស្ស ដែលធ្វើឱ្យអ្នកមានសុភមង្គល
អ្នកមិនគួរសោកស្ដាយ ក្នុងការចំណាយពេលវេលា ដូចជា ការដើរកំសាន្ត ជាមួយមនុស្សដែលបានធ្វើឱ្យអ្នកសប្បាយចិត្តនោះ។
8. ការអភ័យទោស ឱ្យនរណាម្នាក់
ការអភ័យទោស គឺជាផ្នែកមួយនៃការបង្កើនសុខុមាលភាពផ្លូវចិត្តរបស់អ្នក ដូច្នេះអ្នកមិនគួរសោកស្ដាយ ចំពោះការអភ័យទោស ឱ្យនរណាម្នាក់នោះទេ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ផឹកទឹកសណ្តែក ល្អ តែអ្នកគួរប្រយ័ត្ន !!!
- ងាយៗ ដើម្បីព្យាបាលជំងឺផ្តាសាយ ដោយខ្លួនឯង
- ទារក និងក្មេង ញ៉ាំប៉ុណ្ណាក្នុងមួយថ្ងៃៗ ???
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!