តើ​កូន​អ្នក មាន​ភាព​ខ្មាស់អៀន​ឬ​?

 
 


​កូន​ក្មេង​ខ្លះ មាន​ភាព​ខ្មាស់អៀន​ណាស់ គេ​មិន​ហ៊ាន​ជួប​អ្នកដទៃ ឬ​មិន​ហ៊ាន​និយាយ​ជាមួយ​អ្នក​ដទៃ​ទេ ជួយ​កាល ទៅ​ដល់​សាលារៀន​ហើយ ក៏​មិន​ហ៊ាន​និយាយ​ជាមួយ​គ្រូ ឬ​មិត្ត​រួម​ថ្នាក់​ដែរ​។ ដូចនេះ បើ​កូន​អ្នក​មាន​អា​ការៈនេះ តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច​?
1.​    ​អ្នក​ត្រូវ​តែ​ឧស្សាហ៍​និយាយ​ជាមួយ​គេ តាំង​ពី​តូច មិន​ថា​ចំណាយ​ពេល​ខ្លី ឬ​វែង​ទេ ម្យ៉ាងទៀត អ្នក​ក៏​អាច​ជ្រើសរើស​រឿង​អ្វី ដែល​កូន​ចូលចិត្ត​មក​និយាយ​លេង​ជាមួយ​គេ​ក៏បាន ជាងនេះទៅទៀត មិន​ត្រូវ​ទុក​ឱ្យ​គេ​លេង​តែម្នាក់ឯង​ទេ​។​
2.​    ​អ្នក​អាច​ណែនាំ​កូន​អ្នកជិតខាង​ឱ្យ​លេង​ជាមួយ​កូន​អ្នក ឬ​នាំ​គេ​ទៅ​លេង​នៅ​កន្លែង ដែល​មាន​ក្មេង​លេង​ច្រើន ដើម្បីឱ្យ​គេ​រៀន​ចេះ​ទៅលេង​ជាមួយ​ក្មេង​ដទៃ នោះ​ធំ​ឡើង គេ​នឹង​មិន​មាន​ច​រឹត​ខ្មាស់អៀន​ច្រើន​នោះ​ទេ​។​
3.​    ​អ្នក​ក៏​អាច​ឱ្យ​កូន ជួយ​បំរើភ្ញៀវ នៅពេលដែល​គេ​មក​លេង​នៅ​ផ្ទះ​អ្នក ដោយ​ហ្វឹកហាត់​កូន ឱ្យ​ចេះ​លើក​ទឹក​ឱ្យ​ភ្ញៀវ​ផឹក​ជាដើម យូរៗ​ទៅ ភាព​ខ្មាស់អៀន​នេះ នឹង​បាត់បង់​ដោយ​ឯង​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម