ប្តីគួរធ្វើអ្វីខ្លះ ជូនដល់ប្រពន្ធ ក្រោយពេលសម្រាលកូន?
472
តើអ្នកដឹងទេថា ធ្វើជាមនុស្សស្រី គឺលំបាកយ៉ាងណា? ព្រោះតែអាចឱ្យបុរសមានអ្នកស្នងត្រកូល គេហ៊ានលះបង់សម្រស់គេ ដើម្បីបង្កើតកូនឱ្យអ្នក គេខិតខំពរពោះរយៈពេល ៩ ខែ ហើយត្រូវរងភាពឈឺចាប់ជាខ្លាំង នៅពេលបង្កើតកូន។ ដោយសារតែភាពមហិមារនេះហើយ តើបុរសគួរមើលថែប្រពន្ធដូចម្តេច ក្រោយពេលសម្រាលកូនហើយនោះ?
1. អ្នកត្រូវតែរៀបចំបន្ទប់គេងឱ្យបានស្អាត និងមានអនាម័យ ដើម្បីឱ្យប្រពន្ធចេញពីពេទ្យ អាចគេងនៅបន្ទប់ ដែលមានផាសុខភាពល្អ។
2. មិនត្រូវឱ្យមានក្លិនបារី នៅក្នុងផ្ទះនោះទេ ព្រោះវាប៉ះពាល់ដល់សុខភាពម្តាយ និងកូន។
3. មិនត្រូវឱ្យមនុស្សជាច្រើន ចូលក្នុងបន្ទប់អ្នកទេ ព្រោះប្រពន្ធអ្នក ត្រូវការសម្រាកច្រើន។ ជាងនេះទៅទៀត មិនត្រូវឱ្យមានសម្លេងផ្សេងៗ មករំខានទេ។
4. អ្នកត្រូវតែជួយមើលថែទាំកូន នៅពេលយប់ ព្រោះមិនត្រូវឱ្យភរិយានឿយហត់ពេកទេ វានឹងបំផ្លាញសុខភាពប្រពន្ធអ្នកយ៉ាងងាយ។
5. អ្នកត្រូវតែស្វែងយល់ពីចំណេះដឹង ដែលទាក់ទងនឹងការមើលថែទាំប្រពន្ធ ក្រោយពេលសម្រាលកូនឱ្យបានច្រើន ទើបអាចមើលថែគេបានល្អ។
6. បើអ្នកចង់មានភាពស្និទ្ធស្នាល ជាមួយប្រពន្ធ ត្រូវតែរង់ចាំក្រោយពេល ៤២ ថ្ងៃ និងត្រូវតែពិគ្រោះជាមួយគ្រូពេទ្យសិន ប្រយ័ត្នធ្វើឱ្យខូចសុខភាពប្រពន្ធអ្នក៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ការសហការ ត្រូវតែមានការជ្រើសរើស
- ចង់អោយគេ “គោរព” នៅកន្លែងធ្វើការ គួរធ្វើដូចម្តេច?
- រៀនបណ្តើរស្តាប់ចម្រៀងបណ្តើរល្អដែរទេ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!