អារម្មណ៍សិចស៊ី ក្រោយពេល ស្ត្រីទើបសម្រាលកូន អាស្រ័យស្វាមី
ការប្រែប្រួលអារម្មណ៍ទាំងអស់នេះធ្វើឱ្យនាងមានការលំបាក ក្នុងការបង្កើនអារម្មណ៍ឱ្យចង់រួមភេទ ។ ចូរអ្នកណែនាំបង្ហាញផ្លូវពីការយល់ដឹងនូវវិធីធ្វើឱ្យនាងមានអារម្មណ៍កក់ក្ដៅ និងសិចស៊ី។អារម្មណ៍សិចស៊ី ក្រោយពេល ស្ត្រីទើបសម្រាលកូន អាស្រ័យស្វាមី ១. ចំអិនអាហារពេលព្រឹកឱ្យនាង៖ ចូរងើបពីគេងព្រឹកព្រលឹមបន្តិច នៅថ្ងៃចុងសប្ដាហ៍ ហើយចម្អិនអាហារពេលព្រឹកដែលនាងចូលចិត្ដឱ្យនាងញ៉ាំ។ អាហារតែងតែទាក់ទងទៅនឹងការចិញ្ចឹមថែទាំផ្លូវកាយ និងផ្លូវចិត្ដ។ ការព្យាយាមផ្ដល់ការថែទាំនិងថ្នាក់ថ្នមនាងនឹងធ្វើឱ្យចិត្ដរបស់នាងរំភើប និងកោតសរសើរ ចំពោះអ្នក។ ២. ត្រូវបង្កើនទំនុកចិត្ដ ៖ ចូរបញ្ឈប់ការរម្យទមហួសហេតុពេក ហើយចាប់ផ្ដើមថើបរាងកាយរបស់នាង ប្រកបដោយភាពស្រើបស្រាល និងតម្រេកតណ្ហា។ ការចំណាយពេលវេលា និងការគិតដ៏ប្រសើរ ទៅលើសកម្មភាពជាទីស្រលាញ់គឺជាវិធីរឹតបន្ដឹងចំណងសម្ព័ន្ធស្នេហារវាងគូភរិយាស្វាមី។ ចូរឱ្យប្រាកដថា អ្នកធ្វើអ្វីគ្រប់យ៉ាង ដោយក្ដីរីករាយ និងយកចិត្ដទុកដាក់យ៉ាងពេញលេញ។ ៣. ត្រូវបង្ហាញសេចក្ដីស្នេហា និងការផ្ដល់តម្លៃ ដោយឥតលក្ខខណ្ឌ ៖ ស្រ្ដីមិនចូលចិត្ដសភាពត្រជាក់ សូម្បីតែនៅក្នុងផ្ទះ។ នៅពេលនាងចេញពីងូតទឹក ចូរយកកន្សែងទន់ស្ងួតគ្របលើរាងកាយរបស់នាង ដើម្បីផ្ដល់ភាពកក់ក្ដៅ។ ៤. ស្រ្ដីមើលទៅហាក់បីដូចជាមានទំនុកចិត្ដ ប៉ុន្ដែតាមការពិត នាងមានមិនមានភាពជឿជាក់លើរាងកាយរបស់នាងនោះទេ។ សូម្បីតែស្រ្ដីរស់នៅក្នុងសង្គមសម័យទំនើប ក៏ប្រាថ្នាចង់យល់ដឹងថា តើពួកគេត្រូវបានមនុស្សឱ្យតម្លៃ និងកោតសរសើរដែរ ហេតុដូច្នេះចូរកោតសរសើរនាងជានិច្ច ទាំងពេលនាងនៅម្នាក់ឯង និងនៅក្នុងចំណោមមនុស្សដទៃ។ ៥. អនុវត្ដវិធីភ្ញោចខុសៗគ្នា៖ ចូរផ្ដាស់ប្ដូរទិកនិកស្ទាបអង្គែលរបស់អ្នក ពីសភាពស្រាលៗទៅខ្លាំង។ ចូរប្រឡែងលេងនូវផ្នែកផ្សេងៗ នៃរាងកាយ និងប្រើស្ដាយស្ទាបអង្អែល ពីលើចុះក្រោម និងបែបរង្វង់មូល។ ការអនុវត្ដន៍វិធីទាំងនេះនឹងប្រលោមចិត្ដភរិយារបស់អ្នក ហើយធ្វើឱ្យអ្នកពេញចិត្ដ ដោយដឹងថា ភរិយារបស់អ្នកទួលបានអារម្មណ៍ស្រើបស្រាលដោយការភ្ញោចរបស់អ្នក៕
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីសាស្ត្ររំងាប់អារម្មណ៍ រំងាប់កំហឹង
- កុមារគួរធ្វើសកម្មភាព ប៉ុន្មាននាទីក្នុងមួយថ្ងៃ?
- វិធីបំបាត់ស្នាមក្រិននៅកែងដៃ និងក្បាលជង្គង់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!