គន្លឹះ នៅក្នុងការបង្កើនស្នាមញញឹម ដ៏ស្រស់ស្រាយ
យោងតាមការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា អ្នកអាចបង្ហាញឱ្យអ្នកដទៃឱ្យឃើញថាអ្នក គឺជាមនុស្សឆ្លាតវៃ និងជោគជ័យ គឺត្រូវបង្ហាញបានតាមរយៈ ស្នាមញញឹមដ៏ស្រស់ស្រាយ។
គន្លឹះខាងក្រោមនេះ បានបង្ហាញពីរបៀប បង្កើតស្នាមញញឹមដ៏ស្រស់ស្រាយ រួមជាមួយនឹងទំនុកចិត្ត ៖
1. ការប្រើប្រាស់ខ្សែ សម្រាប់សម្អាតធ្មេញ
វាមានសារសំខាន់ នៅក្នុងការធ្វើអនាម័យមាត់ធ្មេញ ដើម្បីយកចេញនូវកាកសំណល់អាហារនៅចន្លោះធ្មេញ ព្រោះថា កាកសំណល់អាហារ អាចធ្វើឱ្យរលាកអញ្ចាញធ្មេញ និងបណ្ដាលឱ្យអញ្ចាញធ្មេញងាយនឹងឈាម។
2. ការសម្អាតអណ្តាត
ការលាងសម្អាតអណ្តាត គឺជាផ្នែកមួយនៃការអនាម័យមាត់ធ្មេញប្រចាំថ្ងៃ យ៉ាងមានសារៈសំខាន់ គឺដើម្បីយកចេញនូវការបង្កើតជាបន្ទះពណ៌ស និងពណ៌លឿងនៃបាក់តេរី នៅលើអណ្តាត ដែលធ្វើឱ្យមានខ្យល់ដង្ហើមមិនល្អ។
3. ការប្រុងប្រយ័ត្ន នៅក្នុងការបរិភោគ និងផឹក
ស្ករ គឺជាមូលហេតុចម្បង ដែលធ្វើឱ្យធ្មេញមានប្រហោង ដូច្នោះ នៅពេលដែលអ្នកញ៉ាំអាហារ ដែលមានកាបូអ៊ីដ្រាត អាស៊ីតនៅក្នុងទឹកផ្លែឈើ និងភេសជ្ជៈ វាធ្វើឱ្យធ្មេញងាយខូចបានយ៉ាងងាយស្រួល។
4. មាត់ធ្មេញមានសុខភាពល្អ
មាត់ធ្មេញមានសុខភាពល្អ មិនមែនតែធ្វើឱ្យអ្នកស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចធ្វើឱ្យអ្នកមានសុខភាពល្អផងដែរ។ អ្នកត្រូវបរិភោគអាហារដូចជា បន្លែផ្លែឈើការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងការសម្អាតមាត់ធ្មេញ យ៉ាងហោចណាស់ពីរដង ក្នុងមួយថ្ងៃជាមួយនឹងច្រាស់ដុសធ្មេញ និងថ្នាំដុសធ្មេញហ្វ្លុយអូរ៉ាយ ហើយអ្នកគួរតែទៅពិនិត្យមាត់ធ្មេញ ឱ្យបាន ២ ដងក្នុងមួយឆ្នាំ ។
5. ការការពារអញ្ចាញធ្មេញ
ការម៉ាស្សាអញ្ចាញធ្មេញ ជាមួយសរសៃច្រាស់ដុសធ្មេញ ដោយការការដុសធ្មេញជាចលនារាងជារង្វង់ពីលើចុះក្រោម គឺជាវិធីដ៏ល្អ ដើម្បីបង្កើនសុខភាពមាត់ធ្មេញ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- បុរស អាចចេញ “ទឹកដោះ”
- លប៉ះពាល់នៃការគេងបើកភ្លើង ដែលមិននឹកស្មានដល់
- វិធីក្នុងការបញ្ជូនលិខិតសុំបម្រើការងារ តាមអ៊ីម៉េល
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!