ស្បូន​ស្រុត​

 
 

 

​ស្បូន ត្រូវបាន​ចងភ្ជាប់​នៅក្នុង​អាង​ត្រគាក ដោយ​សាច់ដុំ​អាង​ត្រគាក និង​សរសៃពួរ​។ ប្រសិនបើ​សាច់ដុំ ឬ​សរសៃពួរ ប្រែ​ក្លាយទៅជា​ទន់ខ្សោយ នោះ​វា​ធ្វើឱ្យ​ស្បូនស្រុត ចេញមកក្រៅ​តាម​ទ្វារមាស​។​
​ការ​ស្រុត​នៃ​ស្បូន អាច​នឹង​កើត​មាន​តែ​មួយ​ផ្នែក ឬ​ទាំងស្រុង​តែម្ដង​។
​ស្ត្រី​អាច​នឹង​មិន​មាន​រោគសញ្ញា​ណាមួយ នៅ​កម្រិត​ស្រាល ប៉ុន្តែ នៅ​កម្រិត​មធ្យម​ទៅ​ធ្ងន់ធ្ងរ អាច​បណ្តាលឱ្យ​មាន​រោគសញ្ញា​ដូចជា ៖
•​    ​ការ​មាន​អារម្មណ៍​ថា កំពុង​អង្គុយ​នៅលើ​បាល់​
•​    ​ការ​ហូរឈាម ឬ​ការ​ធ្លាក់សរ​តាម​ទ្វារមាស​
•​    ​ការ​មាន​បញ្ហា​នៅក្នុង​ពេល​រួមភេទ​
•​    ​ស្បូន ឬ​មាត់ស្បូន​ចេញ​តាម​ទ្វារមាស​
•​    ​មាន​អារម្មណ៍​ធ្ងន់ៗ ក្នុង​ឆ្អឹង​អាង​ត្រគាក​
•​    ​ការ​ទល់លាមក​
•​    ​ការឆ្លង​មេរោគ​នៅ​ប្លោកនោម​ម្ដង​ហើយ​ម្ដងទៀត​។​
​ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ដូចខាងលើ អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ទទួលបាន​ការព្យាបាល​ត្រឹមត្រូវ​។ ប្រសិនបើ​គ្មាន​ការព្យាបាល ឱ្យបាន​ត្រឹមត្រូវ​នោះទេ វា​អាច​បង្ក​ឱ្យ​មាន​ការ​ចុះខ្សោយ​ពោះវៀន ប្លោកនោម និង​មុខងារ​ផ្លូវភេទ​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម