សំដីអ្វីខ្លះ ដែលអ្នកគួរតែនិយាយទៅកូនរបស់អ្នក ជារៀងរាល់ថ្ងៃ?
ខាងក្រោមនេះ គឺជាឃ្លាមួយចំនួនដ៏ល្អបំផុត សម្រាប់ប្រើជាមួយកូនជាទីស្រលាញ់របស់អ្នក។
1. ម៉ាក់ប៉ា ស្រឡាញ់កូន
ពាក្យទាំងនេះ ធ្វើឱ្យកុមារមានអារម្មណ៍ថា អ្នកពិតជាស្រឡាញ់ពួកគេ ហើយត្រូវធ្វើឱ្យពួកគេប្រាកដថាទោះមានបញ្ហាអ្វីកើតឡើងក៏ដោយ ក៏អ្នកនឹងមិនបញ្ឈប់ការស្រឡាញ់ ចំពោះពួកគេបានដែរ។
2. កូនបានធ្វើឱ្យម៉ាក់ប៉ា សប្បាយចិត្តខ្លាំងណាស់
កុមារ គឺជាប្រភពនៃសុភមង្គល និងក្ដីស្រឡាញ់មិនចេះរីងស្ងួត។ វាជាការសំខាន់ណាស់ដែលអ្នកត្រូវប្រាប់គេជារៀងរាល់ថ្ងៃ ទោះបីវាមិនមែនជាការពិតក៏ដោយ ហើយមិនត្រូវរង់ចាំរហូតដល់ពួកគេបញ្ចប់ការសិក្សា ឬរៀបការនោះទេ។
3. កូន គឺជាមនុស្សពិសេសខ្លាំងណាស់
វាជាការសំខាន់ណាស់ ដែលធ្វើឱ្យកុមារយល់ថា គេមានលក្ខណៈល្អខុសប្លែកពីគេ ហើយមានតែមួយគត់និងមានលក្ខណៈពិសេសផងដែរ ព្រោះវាអាចធ្វើឱ្យគេព្យាយាមកំណត់គោលដៅដ៏ល្អបំផុត ដែលមិនធ្លាប់មានពីមុនមក។
4. ម៉ាក់ប៉ាចូលចិត្តវា នៅពេលដែលកូន ...
មនុស្សគ្រប់គ្នានឹងរីករាយ នៅពេលដឹងថា អ្វីដែលពួកគេធ្វើបាន អាចធ្វើឱ្យមនុស្សផ្សេងទៀតសប្បាយចិត្ត ជាពិសេស ចំពោះកុមារ។ ដូច្នោះ អ្នកត្រូវយកពេលវេលាទាំងនោះ ដើម្បីចង្អុលបង្ហាញអំពីទិដ្ឋភាពវិជ្ជមានដូចជាឥរិយាបថ អាកប្បកិរិយា សប្បុរស ទេពកោសល្យ គំនិតដែលគួរឱ្យអស់សំណើច ឬការសម្តែងនៅសាលារៀន។
5. ម៉ាក់ប៉ា ជឿជាក់លើកូន
កុមារនឹងកើតមានអារម្មណ៍ថា មានសេចក្តីទុកចិត្ត នៅពេលគេដឹងថា អ្នកបានជឿទុកចិត្តលើពួកគេនោះ។ អ្នកត្រូវប្រាប់កូនអ្នកថា អ្នកជឿទុកចិត្ត និងគោរពសេចក្តីសម្រេចចិត្តរបស់ពួកគេ។
6. ម៉ាក់ប៉ាដឹងថា កូនអាចធ្វើបាន
កុមារនឹងព្យាយាមធ្វើអ្វីមួយ ឱ្យបានសម្រេចនៅពេលពួកគេទទួលបានការលើកទឹកចិត្ត នៅក្នុងការរក្សាការព្យាយាម និងការជឿជាក់លើពួកគេនោះ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
មនុស្សស្រី ត្រូវរៀនឆ្លាត កុំឱ្យមនុស្សប្រុសបោក
-
បែកធ្លាយហើយ ខ្នុរ ចាក់ថ្នាំ ធំហើយទុំលឿនទៀត គឺប្រើពេល តែមួយយប់ទេ !
-
ហានិភ័យ នៃការប្រើ សំឡីត្បាល់ត្រចៀក ដែលអ្នក មិនធ្លាប់បានដឹង!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!