តេស្ត​ទឹកនោម អាច​ជួយ​ដល់ ជំងឺមហារីក​តម្រងនោម​

 
 

 0

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា តេស្ត​ទឹកនោម អាច​ក្លាយ​ជា​តម្រូវការ​សំខាន់ នៅ​ថ្ងៃ​ណាមួយ ក្នុង​ការ​រក​មើល​អោយ​ឃើញ​ទាន់​ពេលវេលា នៃ​ជំងឺមហារីក​តម្រងនោម​។​
​វេជ្ជបណ្ឌិត គេ​តាន បា​ដា​នី (Ketan Badani) បាន​និយាយា ការស្រាវជ្រាវ​នេះ គឺ​ពិត​ជា​សំខាន់​ណាស់ ហើយ​ជា​ការស្រាវជ្រាវ ដែល​អាច​បញ្ជាក់​ច្បាស់ ដោយសារ​តែ​យើង​មិន​មាន​ច​លន​ការ នៃ​ការតាមដាន​ល្អ សម្រាប់​ជំងឺ​មហារីក​តម្រងនោម​នោះទេ​។​
​វេជ្ជបណ្ឌិត អេ​វាន ខា​រ៉ា​ស (Evan Kharasch) បាន​និយាយថា អ្នក​ជំងឺមហារីក​តម្រង​នោម ដែល​ជំងឺ​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ មុននឹង​ជំងឺមហារីក​រាលដាល មាន​អត្រា​នៃ​ការ​រស់ ៨០ ភាគរយ​។​
​ទោះជា​យ៉ាងណា​ក៏ដោយ ប្រសិន​បើ​ជំងឺ​មហារីក មិន​ត្រូវ​បាន​ឃើញ រហូតដល់​ពេល​វា​បាន​រាលដាល​នោះ ៨០ ភាគរយ​នៃ​អ្នកជំងឺ នឹង​ស្លាប់​អំឡុងពេល ៥ ឆ្នាំ​។ ជំងឺ​ដែល​រកឃើញ​ទាន់ពេល មុន​នឹង​វា​បាន​រាលដាល​នោះ នៅតែ​ជា​បញ្ហា​ធំ​។​
​វេជ្ជបណ្ឌិត Kharasch បាន​ពន្យល់ថា មធ្យោបាយ​ទូទៅ​បំផុត ដែល​យើង​រក​មើល​ជំងឺ​មហារីក​តម្រង​នោម គឺ​ការរកឃើញ​ដោយ​ចៃដន្យ នៅពេល​ដែល​អ្នកជំងឺ​បាន​ធ្វើ​ស្កេន ឬ MRI​។ វា​មិន​គ្រប់គ្រាន់ ដើម្បី​ប្រើការ​ស្កេន សម្រាប់​ជា​មធ្យោបាយ​នៃ​ការតាមដាន​នោះទេ ដូចនេះ គោលបំណង​របស់​យើង ត្រូវវិវត្ត​តេស្ត​ទឹកនោម ដើម្បី​កំណត់​ពី​ជំងឺ​មហារីក​តម្រងនោម អោយបាន​ទាន់​ពេលវេលា​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម