អាហារ ៧មុខ ជួយប្រឆាំងគ្រុនផ្ដាសាយ
ការបរិភោគអាហារដែលផ្ដល់អត្ថប្រយោជន៍ ពិសេសអាហារ៧មុខ ដូចតទៅនេះ ត្រូវបានគេជឿថា អាចជួយក្នុងការបង្កើនប្រព័ន្ធការពារមេរោគ ដោយអាចការពារ និងកាត់បន្ថយអាការធ្ងន់ធ្ងររបស់រោគផ្ដាសាយបានយ៉ាងល្អ
ចំណីអាហារដែលអ្នកគួរជ្រើសរើសបរិភោគមានដូចជា
១- ខ្ទឹមស
ជួយកាត់បន្ថយអាការផ្ដាសាយដោយយើងអាចបន្ថែមក្នុងអាហារ ឬទំពាស្រស់។ បើអាចទំពាបានមួយថ្ងៃពីរកំពឹស គឺកាន់តែល្អ។
២-ផឹកភេសជ្ជៈឲ្យច្រើន
បើអ្នកធ្លាប់តែផឹកកាហ្វេ ទឹកក្រូច ឬគ្រឿងភេសជ្ជៈដែលមានរសជាតិផ្អែម អាចធ្វើការផ្លាស់ប្ដូរមកផឹកទឹកទទេ ឬទឹកក្រូចច្របាច់ខ្លះ ដើម្បីជួយបន្ថែមវីតាមីន C។ គ្រឿងភេសជ្ជៈក្ដៅៗដូចជា តែ ទឹកក្រូចឆ្មារក្ដៅឧណ្ហៗ ក៏អាចជួយកាត់ស្លេស្មបានយ៉ាងល្អដែរ។
៣-ស៊ុបមាន់ក្ដៅៗ
ជួយកាត់បន្ថយអាការតឹងច្រមុះបានយ៉ាងល្អ។ ពេលស្ងោរទឹកស៊ុប អ្នកអាចបន្ថែមបន្លែចម្រុះឲ្យបានច្រើនមុខដើម្បីបង្កើនអុកស៊ីដកម្មជួយឲ្យរាងកាយរឹងមាំមានសុខភាពកាន់តែប្រសើរឡើង។
ស៊ុបមាន់ដែលឆ្លងកាត់ការរំងាស់យូរម៉ោងរហូតប្រូតេអ៊ីនរំលាយ អាចជួយជំរុញឲ្យប្រព័ន្ធការពារមេរោគរឹងមាំ ជួយឲ្យរាងកាយស្រស់ថ្លា។ ក្រៅពីនេះ វានៅផ្ដល់ផលល្អចំពោះរាងកាយទៀតផង។
៤- សារជាតិប្រឆាំងរ៉ាឌីកាល់សេរី
មានដូចជា បេតាឃែរ៉ូទីន (វីតាមីន A) វីតាមីនC វីតាមីនE ជួយកម្ចាត់វត្ថុកខ្វក់ ជួយកម្ចាត់មេរោគ ការពារការឆ្លងមេរោគ។
ចំពោះបន្លែ និងផ្លែឈើដែលមានសារជាតិប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់ ដូចជា ការ៉ុត បន្លែស្លឹកពណ៌បៃតងចាស់ ក្រូច ខ្ទឹមបារាំង ទំពាំងបាយជូរ និងល្ហុងទុំ ជាដើម។
៥- ផ្លែឈើពពួកក្រូច
មានវីតាមីនC ជួយកាត់បន្ថយការឆ្លងមេរោគផ្ដាសាយយ៉ាងល្អ ជាពិសេសអ្នកជក់បារី ឬនៅក្បែរអ្នកជក់បារី គួររកមកបរិភោគឲ្យបានច្រើនដើម្បីជួយកាត់បន្ថយផ្ដាសាយ។
៦- អាហារសម្បូរវីតាមីន C
អាហារដែលសម្បូរទៅដោយវីតាមីន C ដូចជា ត្របែក ម្ទេសប្លោក ស្ត្រប៊ឺរី ម្នាស់ ស្ពៃក្ដោប សុទ្ធតែជួយបង្កើនប្រព័ន្ធការពារមេរោគ។
៧-ខ្ញី
ជួយក្នុងការកាត់បន្ថយផ្ដាសាយ និងការពារផ្ដាសាយ។ ទឹកក្ដៅឧណ្ហៗរបស់ខ្ញីលាយផ្សំជាមួយៗខ្ទឹមស២ ទៅ៣កំពឹស ជួយធ្វើឲ្យប្រព័ន្ធដកដង្ហើមធ្វើការងារប្រសើរឡើង៕
អត្ថបទ៖ ដំណឹង
មើលគួរយល់ដឹងផ្សេងៗទៀត
- ចាប់អារម្មណ៍មនុស្សម្នាក់ មានសញ្ញាបែបណា?
- អ្នកមានបំផុតនៅអាស៊ីប្រាប់គន្លឹះទិញផ្ទះ និងរថយន្តបានក្នុងរយៈពេល៥ឆ្នាំ
- គុណវិបត្តិ ៧ យ៉ាងដែលធ្វើឲ្យអ្នកស្រឡាញ់គ្នាមិនបានយូរ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!