សង្កេត​មើល​អត្តចរិក​បុរស​​តាម​រយៈ​ការ​ញ៉ាំ​បាយ​ពេល​ល្ងាច

 
 

យ៉ាង​ណា​មិញមាន​បុរស​ជា​ច្រើន​​ខំ​ប្រឹងនិយាយ​ពាក្យ​លួង​លោម​យ៉ាងផ្អែ​ល្ហែម ដើម្បី​ឲ្យ​នារី​ម្នាក់​នោះ​ឆ្លើយ​តប​ចម្លើយ​ពាក្យ​​វិជ្ជមាន​​មក​ខ្លួន​វិញ រហូត​ដល់​មាន​អ្នក​ខ្លះ​បាន​​រៀប​ចំ​គំរោង​ជាមុន​ទៀត​ផង។ គំរោង​ការ​ដែល​មនុស្ស​ប្រុស​ចង់​ធ្វើ​នោះ​គឺ​ ការ​ណាត់​ជួប​ញ៉ាំ​អាហារ​ជា​មួយ​នឹងមនុស្ស​ដែល​ខ្លួន​កំពុង​តែ​តាម​ស្រឡាញ់។ ទន្ទឹម​នឹង​នេះ​ផល​ដែរ​មនុស្ស​ស្រីមិន​គួរ​ឆាប់​ជឿ​បុរស​ងាយ​ៗនោះទេ គួរ​តែ​ស្វែង​យល់​ពី​អត្ត​ចរិក​មួយ​ចំនួន​របស់​មនុស្ស​ឲ្យ​បាន​យូរ​បន្តិច​ទើប​ជា​ការ​ប្រសើរ។ ខាង​ក្រោម​នេះ​ជា​អត្តចរិក​របស់បុរសដែលតែងតែបង្ហាញ​នៅ​ពេល​ដែលបាន​ណាត់ជួបញ៉ាំ​អាហារ​ពេល​ល្ងាច​ជា​មួយ​គ្នា។

១. សុភាព​នារី​គ្រប់​រូប​ត្រូវ​ស្វែង​យល់​ថា តើ​បុ​រសម្នាក់​នោះ​មាន​សមត្ថភាព​បំ​ពេញ​​នូវអ្វី​ៗ​គ្រប់​យ៉ាង​តាម​តំរូវ​កា​ររបស់​អ្នក​ដែរ ​ឬ​ទេ? ក្នុង​ថ្ងៃជួប​គ្នា​ដំ​បូង​​អ្នក​មិន​គួរ​និ​យាយ​អំ​ពី​គំ​រោង​រៀច​អាពាហ៍​ពិពាហ៍​របស់​អ្នក​នោះ​ទេ ព្រោះ​​នេះ​គ្រាន់​តែ​ជាការ​ចាប់​ផ្តើម​ដំបូង​តែ​ប៉ុណ្ណោះ។ ប្រសិន​បើ​គាត់​គ្មាន​បំ​ណង និង​ចំណាយ​អ្វី​ៗ​សម្រាប់​អាហារ​ពេល​ល្ងាច​ជា​មួយ​​អ្នក​ទេ វា​រឹត​តែ​​អាក្រក់​ទៅ​ទៀត ជា​ពិសេស​បើ​គាត់​​មាន​ចិត្ត​កំរិសដោយ​ឆ្លើយ​ដោះ​សារ​ថា ​​​ភ្លេច​យក​​កាបូប​លុយ​មក នោះ​អាច​បង្ហាញ​ថា ​គាត់​មិន​សូវ​យក​ចិត្ត​ទុកដាក់​ព្រម​ទាំង​មិនខ្វាយ​ខ្វាយ​អំ​ពី​គ្រួសារ​របស់​អ្នក​ប៉ុន្មាននោះឡើយ​។

២. ប្រ​សិន​បើ​បុរស​នោះ​មាន​ចរិក​សុភាព​រាបសារ, ចេះ​ផ្តល់​តម្លៃឲ្យ​អ្នក​តាំង​ពី​ជួប​គ្នាគ្រា​ដំបូង, ហ៊ានធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​មិន​ចំពោះ​តែ​ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជា​មួយ​អ្នក ជា​ពិសេស​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្រួសារ​របស់​អ្នក​តែ​ម្តង នោះ​មាន​ន័យ​ថា​គាត់​គឺ​ជា​បុរស​ដ៏​ល្អមួយ​រូប​​ដែល​អ្នក​អាច​ពឹង​ពាក់​ទៅ​ថ្ងៃ​ក្រោយ​បាន៕
13994198651

អត្ថបទ៖


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម