មនុស្សខ្ជិល អាចស្អាតបានឬទេ?
នារីគ្រប់រូប សុទ្ធតែចង់ស្អាត មានអ្នកខ្លះ មិនខ្វល់ថាប្រើវិធីលំបាកបែបណាទេ សុទ្ធតែយកមកអនុវត្តទាំងអស់ ដោយសារតែចង់ស្អាត។ ប៉ុន្តែ មានអ្នកខ្លះ បែរជាខ្ជិលទៅវិញ នៅពេលដែលជួបវិធីលំបាក។ ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នក ពីវិធីថែរក្សាសម្រស់ សម្រាប់មនុស្សដែលខ្ជិល។
1. អ្នកត្រូវតែបន្ទោរបង់រាល់ថ្ងៃ ទើបស្បែកអ្នកមិនស្ងួត ឬក្រៀម។ បើអ្នកបន្ទោរបង់មិនចេញ អ្នកអាចយកផ្លែគីវី ដាក់ទឹក ហើយយកទៅកិនបាន ដើម្បីយកមកផឹក។
2. អ្នកអាចយកទឹកដោះគោយ៉ាអួរ ១៥០ ក្រាម លាយជាមួយអំបិលមួយស្លាបព្រាធំ និងទឹកឃ្មុំមួយស្លាបព្រាធំ ហើយលាយចូលគ្នា បន្ទាប់មក យកមកលាបលើស្បែកដែលស្ងួត បន្ទាប់មកទៀត យកកន្សែងមកជូត ហើយទើបលាងចេញ។
3. អ្នកអាចសាកល្បងយកស្រាស មកលាយជាមួយទឹក បន្ទាប់មក យកមកត្រាំខ្លួន ព្រោះវាអាចជាជំនួយដល់ស្បែកអ្នក និងល្អសម្រាប់អ្នកចង់ស្រកទម្ងន់ទៀតផង៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!