វិធីសាស្ត្របំបាត់មុខមុនឡើងខ្លួន
ដែលអ្នកខ្លះមានចាប់តាំងពីអាយុ១៤ឆ្នាំ រហូតដល់ខ្ទង់២០និងលើសពីនេះទើបថបថយចុះទៅវិញ។តើយើងគួរតែរកវិធីអ្វីដើម្បីកម្ចាត់វា?ក្រៅពីការប្រើប្រាស់ហ្វូមលាងមុខ និងថ្នាំកម្ចាត់មុនផ្សេងៗ ដែលកំពុងដំណើរការលើទីផ្សារនោះ យើងអាចមានវិធីមួយទៀតដែលជាវិធីងាយ នោះគឺការប្រើប្រាស់ទឹកក្តៅដែលបានដាំពុះ ហើយយកវាទៅចាក់នឹងចាន់ដែក ហើយអោនមុខចុះ ដើម្បីឲ្យចំហាយទឹកក្តៅនោះ ជួយបើករន្ធញើស ឬរន្ធរោមឡើងវិញ វាក៏អាចឲ្យមុនដែលរំខានលើផ្ទៃមុខរបស់អ្នកថបថយ មួយកម្រិតផងដែរ។ក្រៅពីនេះយើងនៅមានវិធីមួយទៀតគឺយកទឹកក្រូចឆ្មាលាយជាមួយស៊ុតស២គ្រាប់ (ស៊ុតសសុទ្ធ) វាយបញ្ជូលគ្នាឲ្យសព្វល្អ ហើយយកមកលាបស្តើងៗនៅលើផ្ទៃមុខ បន្ទាប់មកកាត់ក្រដាសជូតមាត់(បើគ្មានក្រដាសជូតមាត់ទេ គឺប្រើក្រដាសដែលគេផលិតសម្រាប់បកមុនក៏បានដែរ)ជារាងបួនជ្រុងឲ្យបាន៥សន្លឹករួចយកមកបិទលើថ្ងាស ច្រមុះ ចង្កា និងថ្ពាល់ទាំងសងខាង ហើយត្រូវទុករហូតក្រដាសចាប់ផ្តើមរឹងដែលមានរយៈពេលប្រហែលជា៥នាទីឡើងទៅ។នៅនាទីបន្ទាប់ដែលក្រដាសរឹងហើយ យើងអាចបកវាសន្សឹមៗ នោះលោកអ្នកនឹងឃើញមានមុនមួយចំនួននឹងដោយតាមក្រដាសដែលអ្នកបានបកនោះ រួចលុបលាងមុខជាការស្រេច៕វិធីសាស្ត្របំបាត់មុខមុនឡើងខ្លួនវិធីសាស្ត្របំបាត់មុខមុនឡើងខ្លួន
មើលគួរយល់ដឹងផ្សេងៗទៀត
-
ស្ត្រីមានផ្ទៃពោះ មិនគួរធ្វើអ្វីខ្លះ ក្រោយពេលបាយ?
-
“សាច់ដុំកំភួនជើង ឬសាច់ដុំជើងរបស់អ្នកអាចក្លាយទៅជារឹង តឹង និងឈឺចាប់យ៉ាងខ្លាំងភ្លាមៗ” នោះហើយដែលហៅថារមួលក្រពើ ឬការជាប់សាច់ដុំ។
-
ចង់ញ៉ាំស្ពៃហ្គីទី (Spaghetti) តើត្រូវទៅញ៉ាំនៅ កន្លែងណា ដែលឆ្ងាញ់ ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!