សកម្មភាព​ទាំង ៦ បើ​ធ្វើ​រាល់ថ្ងៃ គ្រូពេទ្យ​នឹង​ឃ្លាតឆ្ងាយ​ពី​អ្នក​

 
 

​សុខភាព គឺ​ជា​ទ្រព្យសម្បត្តិ​ទី​មួយ​របស់​មនុស្ស​។ តាមពិត ការចង់បាន​សុខភាព​ល្អ គឺ​ងាយស្រួល​ទេ អ្នក​មិន​ចាំបាច់​ចំណាយលុយ​ទិញ​គ្រឿង​ប៉ូវ​មក​បរិភោគ​ទេ ហើយក៏​មិន​បាច់​ចំណាយពេល ទៅ​ហាត់ប្រាណ​នៅ​ក្លឹប​ហាត់ប្រាណ​ដែរ ដោយ​អ្នក​គ្រាន់តែ​ធ្វើ​ចលនា​បន្តិចបន្តួច ក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ​ជា​ការ​ស្រេច​។​
1.​    ​នៅ​ពេល​ព្រឹក ក្រោយពេល​ដែល​អ្នក​ក្រោក​ពី​គេង អ្នក​អាច​ត្រដុស​ដៃ​ទាំង​ពីរ​ឱ្យ​ក្តៅ បន្ទាប់មក យកមក​ដាក់​លើ​ភ្នែក ហើយ​ធ្វើការ​បង្វិល​ជាច្រើន​ជុំ និង​ធ្វើការ​ម៉ាស្សា​ភ្នែក ដើម្បី​សុខភាព​ភ្នែក​អ្នក​។​
2.​    ​អ្នក​ត្រូវ​តែ​ដុស​ធ្មេញ មុន​ពេល​បរិភោគ​អាហារ​ពេលព្រឹក ព្រោះ​មេរោគ​ទាំងអស់ នឹង​មិន​ជ្រាបចូល​តាម​មាត់​អ្នក​។​
3.​    ​នៅពេល​ដែល​អ្នក​លុបមុខ អ្នក​ត្រូវ​តែ​លាង​ច្រមុះ​អ្នក ព្រោះ​ដើម្បីឱ្យ​មេរោគ​ក្នុង​ច្រមុះ​ចេញ​ឱ្យអស់​។​
4.​    ​នៅពេល​ដែល​អ្នក​សិតសក់ អ្នក​ត្រូវ​តែ​សិត​ពី​កណ្តាល​មក​មុន ហើយ​ទើប​សិត​ពីឆ្វេង​មក​ស្តាំ ដើម្បី​ធ្វើឱ្យ​ស​សៃឈា​ម​នៃ​ខួរក្បាល​ដំណើរការបាន​ល្អ​។​
5.​    ​មិន​ត្រូវ​អង្គុយ​ធ្វើការ​យូរពេក​ទេ អ្នក​ត្រូវ​តែ​ដើរ​ចេញពី​កន្លែង​ធ្វើ​ការងារ​ខ្លះ ដូចជា ទៅ​ផឹក​កាហ្វេ ទៅ​បន្ទប់ទឹក ឬ​លុបមុខ​ជាដើម​។​
6.​    ​មុនពេល​ចូល​គេង​នៅពេល​យប់ អ្នក​អាច​ងូតទឹ​កក្តៅ ដើម្បី​បន្ធូរ​សម្បាធ​ការងារ​ឱ្យ​ចេញ​ទាំងអស់​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម