ថ្នាំបំបាត់ការឈឺចាប់មួយចំនួន អាចបន្ថយហានិភ័យ ជំងឺមហារីកពោះវៀនធំ
ការស្រាវជ្រាវពីមុនបានបង្ហាញថា ការប្រើថ្នាំបំបាត់ការឈឺចាប់ជាទៀងទាត់ អាចបន្ថយហានិភ័យ នៃជំងឺមហារីកពោះវៀនធំបាន ប៉ុន្តែ ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ហ្សេនេទិចរបស់មនុស្ស អាចដើរតួសំខាន់សម្រាប់បញ្ហានេះ។
ការប្រើប្រាស់ជាទៀងទាត់ និងរយៈពេលយូរនៃថ្នាំបំបាត់ការឈឺចាប់ប្រភេទ NSIADs ដែលរួមមានថ្នាំ អាស្ពីរីន ជាដើមនោះ ត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការថយចុះហានិភ័យសរុប នៃជំងឺមហារីកពោះវៀនធំ។
ប៉ុន្តែ តើនរណាទើបទទួលបានប្រយោជន៍? នៅក្នុងការស្រាវជ្រាវ ដែលត្រូវបានដឹកនាំដោយវេជ្ជបណ្ឌិត អេដ្រូវ ឆេន (Andrew Chan) បានមើលទៅលើការស្រាវជ្រាវ នៅចន្លោះឆ្នាំ ១៩៧៦ ដល់ឆ្នាំ ២០១១។ ការស្រាវជ្រាវ រួមមានមនុស្សជាង ១៩.០០០ នាក់។
ជាសរុប ហានិភ័យនៃជំងឺមហារីកពោះវៀនធំ គឺទាប ចំពោះអ្នកដែលជាអ្នកប្រើថ្នាំ អាស្ពីរីន ជាទៀងទាត់ ឬថ្នាំ NSAIDs ដទៃ បើធៀបទៅនឹងអ្នក ដែលមិនប្រើជាទៀងទាត់នោះ។
ប៉ុន្តែ មនុស្សមួយចំនួន ទទួលបានប្រយោជន៍ច្រើនជាង ឬតិចជាង។ ឧទាហរណ៍ មិនមានអត្ថប្រយោជន៍សម្រាប់ ៩ ភាគរយ នៃអ្នកដែលមានហ្សែន rs16973225។ មួយវិញទៀត ការប្រើប្រាស់ថ្នាំ អាស្ពីរីន ឬថ្នាំ NSAIDs ដទៃ ហាក់ដូចជាជំរុញឱកាស នៃជំងឺមហារីកពោះវៀនធំ ក្នុងចំណោម ៤ ភាគរយ ជាមួយនឹងហ្សែន rs2965667។
ដោយយោងតាមការស្រាវជ្រាវ ប្រភេទនៃការស្រាវជ្រាវនេះ អាចនាំអោយការប្រើប្រាស់តេស្តហ្សេនេទិច ដើម្បីកំណត់មនុស្សដែលនឹងមានអត្ថប្រយោជន៍ ការពារជំងឺមហារីក ពីការប្រើប្រាស់ជាទូទៅនៃថ្នាំទាំងនេះ។
ការស្រាវជ្រាវ ត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of the American Medical Association។
វេជ្ជបណ្ឌិត អារុន ស្វាមីណាត (Arun Swaminath) បាននិយាយថា ការស្រាវជ្រាវថ្មី គឺជាជំហ៊ានដទៃ ដើម្បីឆ្ពោះទៅរកអាយុនៃជំងឺផ្ទាល់ខ្លួន៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- គួរនិយាយជាមួយកូនអំពីការផឹកគ្រឿងស្រវឹងដូចម្តេច?
- ការថតអេកូ មានផលប៉ះពាល់ដល់ទារកដែរទេ?
- លក្ខណៈទាំង៣១ យ៉ាងរបស់ស្រ្តី គ្រប់លក្ខណ៍
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!