​អ្វី​ដែល​គួរតែ​រំពឹងទុក នៅពេល​លាង​ឈាម​?

 
 



​ការព្យាបាល​ដោយ​ការលាង​ឈាម ជាធម្មតា វា​មិន​បណ្តាល​អោយ​ឈឺ ឬ​មិន​ស្រួល​អ្វី​នោះទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នកជំងឺ​មួយចំនួន អាច​វិវត្ត​ទៅ​ជា​ចុះ​សម្ពាធ​ឈាម ដែល​អាច​នាំ​អោយ​ឈឺក្បាល រមួល​ក្រពើ ចង្អោ​រ និង​ក្អួត​។ ជាធម្មតា វា​នឹង​បាត់​ទៅ​វិញ ក្រោយ​ពី​ការព្យាបាល​។​
​ប្រសិនបើ​អ្នក​លាង​ឈាម អ្នក​អាច​មាន​អារម្មណ៍​ថា ៖
-​    ​អ្នក​មិន​មាន​កម្លាំង ៖ ការលាង​ឈាម អាច​បណ្តាល​អោយ​អ្នក​អស់កម្លាំង​។​
-​    ​អ្នក​អាច​ធ្លាក់​ទឹកចិត្ត ៖ ជំងឺ​ធ្លាក់​ទឹកចិត្ត គឺជា​បញ្ហា​ទូទៅ ក្នុងចំណោម​អ្នកជំងឺ​ជាច្រើន ដែល​លាង​ឈាម ប៉ុន្តែ ជារឿយៗ វា​អាច​ត្រូវបាន​ព្យាបាល​បាន​។ ចូរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​។​
-​    ​អ្នក​អាច​មាន​អារម្មណ៍​ដូចជា អ្នក​មិន​សូវ​មាន​ពេល ដើម្បី​ធ្វើ​រឿង​អ្វីមួយ​។ ការលាង​ឈាម តម្រូវអោយ​មាន​កាលវិភាគ​ម៉ត់ចត់ និង​មាន​របៀប​រស់នៅ​ត្រឹមត្រូវ ដែល​អាច​រំខាន​ដល់​សមត្ថភាព​ក្នុង​ការធ្វើការ ឬ​រីករាយ​សកម្មភាព​ប្រចាំថ្ងៃ​។ នេះ​អាច​ជា​រឿង​សាំ​ចិត្ត​ចំពោះ​អ្នក ឬ​គ្រួសារ​របស់​អ្នក​។ អ្នកឯកទេស​ខាង​ចិត្តសាស្ត្រ អាច​ជួយ​អ្នក​បាន​។ អ្នកជំងឺ​ភាគច្រើន ដែល​លាង​ឈាម ត្រូវ​ការព្យាបាល ៣ ដង​ក្នុង​មួយ​សប្តាហ៍ ក្នុង​រយៈពេល ៣ ទៅ ៥ ម៉ោង​ក្នុង​មួយថ្ងៃ​។  ជារឿយៗ វា​ត្រូវ​បាន​ធ្វើ​នៅ​មជ្ឈមណ្ឌល​លាង​ឈាម ទោះបីជា​អ្នកជំងឺ​ដែល​លាង​ឈាម​ភាគច្រើន ដែល​មក​ជាមួយ​សមាជិក​គ្រួសារ ត្រូវបាន​គេ​បង្រៀន​អោយ​ប្រើ​វា​នៅ​ផ្ទះ​ក៏ដោយ​។ គ្រូពេទ្យ នឹង​ពិភាក្សា​ជម្រើស​របស់​អ្នក និង និង​កំណត់​ថា​តើ ជម្រើស​ណា​មួយ​ល្អ​សម្រាប់​អ្នក​៕
 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម