យុវវ័យប្រឈមជាមួយបញ្ហាផ្លូវចិត្ត
បញ្ហាផ្លូវចិត្ដដែលកើតមានបណ្ដាលមកពីកត្ដាមួយចំនួនដូចជាវប្បធម៌ បច្ចេកវិទ្យា ការអប់រំ សង្គមជាដើម។ជាការពិតក្នុងពេលដែលពួកគេមាន បញ្ហាផ្លូវចិត្ដ ឬ ជម្ងឺផ្លូវចិត្ដនោះ នឹងបណ្ដាល ឱ្យមានផល ប៉ះពាល់ យ៉ាង ធ្ងន់ធ្ងរទៅលើយុវជនខ្លួនឯង គ្រួសារ និងសង្គម។ផលប៉ះពាល់ចំពោះយុវវ័យមានពីរ ដំណាក់កាល គឺរយៈពេលខ្លី និងរយៈ ពេលវែង។ ក្នុង រយៈពេលខ្លី បញ្ហាផ្លូវ ចិត្ដធ្វើឱ្យយុវជនបាត់បង់ឱ កាសក្នុង ការក្រេបយកចំណេះវិជ្ជា និងខាតពេលវេលា ធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ ករណី ខ្លះបញ្ហាផ្លូវចិត្ដធ្វើ ឱ្យយុវជនប្រើប្រាស់គ្រឿងញៀនគំហុកពេកបណ្ដាលឱ្យបាត់បង់ ជីវិត ដោយសារ គាំងបេះដូង ដោយការពុលគ្រឿងញៀនខ្លាំងពេកជាដើម។ឯការប៉ះពាល់យូរអង្វែងវិញ គឺអាចធ្វើឱ្យបាត់បង់អនាគត និងបាត់បង់អស់បំណងដែលចង់ធ្វើ។ ករណីអ្នកមានបញ្ហាផ្លូវចិត្ដ ហើយប្រើស្រា និងគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដល់ សុខភាព កើតជា ជម្ងឺផ្សេងៗ ដូចជារលាកក្រពះពោះវៀន ក្រិនថ្លើមជាដើម។ ម្យ៉ាង ទៀតក៏អាចធ្វើឱ្យប៉ះពាល់ដល់ ប្រព័ន្ធខួរក្បាល ហើយក៏វិវឌ្ឍន៍ទៅដល់ជម្ងឺផ្លូវចិត្ដរ៉ាំរ៉ៃមួយជីវិត។យុវវ័យដែលមានបញ្ហាផ្លូវចិត្ដខ្លួនឯងផ្ទាល់ គួរមានផែនការប្រតិបត្ដិយ៉ាងត្រឹមត្រូវ និងស្វែង យល់ឱ្យបានច្បាស់អំពីមូលហេតុ និងផលប៉ះពាល់ដែលបណ្ដាលឱ្យមានបញ្ហាផ្លូវចិត្ដ។ យុវវ័យមិនគួរជ្រើសរើសដំណោះស្រាយទាំងឡាយណាដែលនាំឱ្យមានផលប៉ះពាល់ ឬផ្ដល់នូវគុណវិបត្ដិសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម ។ គួរទៅពិគ្រោះយោបល់ជាមួយនឹងអ្នកឯកទេសជំនាញផ្លូវចិត្ដ ដើម្បីស្វែងរកដំណោះស្រាយ និងព្យាបាល បញ្ហាផ្លូវចិត្ដ៕
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីសាស្ត្រដែលអ្នកអាចបំបាត់ ការឈឺក្បាលបាន
- រោគសញ្ញា នៃជំងឺមហារីកឆ្អឹង
- ១១ អត្ថប្រយោជន៍ នៃការជិះកង់ដែលអ្នក មិនគួរមើលរំលង!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!