របៀបអប់រំកូនប្រុស ឱ្យក្លាយជាមនុស្សពូកែ

 
 

 1132

​តើ​អ្នក​មាន​កូនប្រុស ឬទេ​? តើ​អ្នក​ធ្លាប់​ដឹង​ពី​របៀប​អប់រំ​កូនប្រុស​អ្នក ឱ្យ​ក្លាយជា​មនុស្ស​ពូកែ ឬទេ​? ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក​ពី​វិធី​មួយ​ចំនួន​។​
1.​    ​អ្នក​ត្រូវ​តែ​ឱ្យ​កូន​ដឹងថា គេ​ជា​មនុស្ស​ប្រុស​ដែល​រឹងមាំ​ម្នាក់ តាំង​ពី​តូច ដោយ​នៅពេល​ដែល​គេ​ដួល អ្នក​មិន​ត្រូវ​ជួយ​គេ​ទេ​។ អ្នក​ត្រូវ​តែ​ឱ្យ​គេ​ងើបឡើង​ដោយ​ខ្លួនឯង​។ បើ​គេ​ធ្វើ​ខុស ត្រូវតែ​ប្រាប់​គេ​ឱ្យ​ចេះ​ទទួលស្គាល់​កំហុស​។​
2.​    ​អ្នក​មិន​ត្រូវ​យក​ភាព​រឹង​ទៅ​បង្ក្រាប​គេ​ទេ ព្រោះ​កូន​ប្រុស​មិន​ខ្លាច​ឡើយ​។ អ្នក​ត្រូវ​តែ​ធ្វើ​ជា​មិត្តភក្តិ​ជាមួយ​គេ ទើប​ធំ​ឡើង គេ​មិន​ទុក​អ្នក​ជា​សត្រូវ ហើយ​ពេល​ធំ​ឡើង គេ​ក៏​មិនសូវ​មាន​ចិត្ត​ឆេវឆាវ​ដែរ ព្រោះ​អ្នក​ជា​គម្រូ​ដ៏​ល្អ​ដល់​គេ ដោយ​យកចិត្ត​អំណត់​មក​អប់រំ​កូន ហើយ​មិន​យកចិត្ត​ឆេវឆាវ​។​
3.​    ​ចំនុច​ពិសេស​មួយទៀត គឺ​មិន​ត្រូវ​ស្រលាញ់​ឱ្យ​កូន​ដឹង​ទេ ហើយក៏​មិន​ត្រូវ​បង្រៀន​ឱ្យ​កូន​ចេះ​ចាយ​លុយ​ច្រើន​ដែរ ព្រោះ​ពេល​ដែល​គេ​ធំ​ឡើង គេ​នឹង​ក្លាយ​ជា​ក្មេង​ទំនើង​ជាមិនខាន​។​
4.​    ​ការ​ជោគជ័យ​របស់​កូនប្រុស​ម្នាក់ៗ គឺ​ត្រូវតែ​ចេះ​អប់រំ​ពី​តូច ហើយ​តម្រង់ផ្លូវ​គេ​ឱ្យ​ត្រង់ កុំឱ្យ​គេ​ដើរ​ផ្លូវវៀច​ឱ្យសោះ​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម