ជំងឺមហារីក ក្រពេញផលិតទឹកដោះ បែបរាតត្បាត
64
ជំងឺមហារីក ក្រពេញផលិតទឹកដោះ បែបរាតត្បាត គឺជាប្រភេទមួយនៃជំងឺមហារីកសុដន់ ដែលចាប់ផ្តើមកើត នៅក្នុងក្រពេញផលិតទឹកដោះ ហើយជាជំងឺមហារីករាតត្បាតមួយ ដែលមានន័យថា កោសិកាមហារីក បានបំបែកចេញពីក្រពេញផលិតទឹកដោះនៃសុដន់ ហើយចាប់ផ្ដើមរីករាលដាល ទៅតំបន់ផ្សេងៗទៀតនៃរាងកាយ។
ជំងឺមហារីក ក្រពេញផលិតទឹកដោះ គឺជាផ្នែកតូចមួយ នៃមហារីកសុដន់ទាំងអស់ហើយភាគច្រើន នៃប្រភេទជំងឺមហារីកសុដន់ទូទៅ គឺច្រើនចាប់ផ្តើមនៅបំពង់បង្ហូរទឹកដោះរបស់សុដន់ ។
ជំងឺមហារីក ក្រពេញផលិតទឹកដោះ រាតត្បាត មិនបានបង្កើតជាដុំនោះឡើយ ដែលស្ត្រីភាគច្រើនគិតថា វាជាជំងឺមហារីកសុដន់ធម្មតា។ ផ្ទុយទៅវិញ ក្រពេញផលិតទឹកដោះនៃសុដន់ ច្រើនបណ្តាលឱ្យឡើងក្រាស់នៃជាលិកាសុដន់ ឬពេញនៅក្នុងផ្នែកណាមួយនៃសុដន់។
នៅក្នុងដំណាក់កាលដំបូង ក្រពេញផលិតទឹកដោះនៃសុដន់ មិនបណ្ដាលឱ្យមានសញ្ញា និងរោគសញ្ញាអ្វីឡើយ។
ប៉ុន្តែ នៅពេលដែលវារីកលូតលាស់ធំៗ វាអាចបណ្ដាលឱ្យមានសញ្ញា និងរោគសញ្ញាដូចជា ៖
• ការឡើងក្រាស់ នៅក្នុងផ្នែកណាមួយនៃសុដន់
• ការឡើងតឹងណែន ឬហើម នៅតំបន់ថ្មីណាមួយនៅក្នុងសុដន់
• ការផ្លាស់ប្តូររូបរាងនៃស្បែកនៅលើសុដន់ដូចជា ខួចចូលក្នុង ឬការឡើងក្រាស់
• ក្បាលដោះលឹបចូលក្នុង៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីព្យាបាល ការគ្មានកូន
- សញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថា ខ្ញុំមានជំងឺមហារីកក្រពេញប្រូស្តាត?
- ស៊ុត និងផ្លែប័រ គឺជាប្រភពនៃប្រូតេអ៊ីន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!