គន្លឹះ​សំខាន់ៗ​ទាំង​១៥​យ៉ាង​ក្នុង​ការនិយាយ​ទាក់ទាញ​នារី​ឲ្យ​ឆ្លក់​វង្វេង​ដោយ​សម្តី​បុរស

 
 

សុភាពបុរស​ភាគច្រើន​មិន​ដែល​បាន​ដឹង​ឬ​ត្រូវគេ​បាន​បង្រៀន​ពី​របៀប​និយាយ​ជាមួយ​ស្ត្រី​នោះ​ទេ​។ ពីព្រោះ​ពួកគេ​ធ្វើ​ទៅ​តាម​ធម្មជាតិ​ដោយ​គ្មាន​សមត្ថភាព​ពិតប្រាកដ​ដើម្បី​ទាញ​​យក​ការចាប់អារម្មណ៍​ពី​ស្ត្រី​។ វិធីសាស្ត្រ​ទាំង​១៥​ចំណុច​​នឹង​ប្រាកដជា​អាច​ជួយ​ធ្វើឲ្យ​អ្នកទាក់​ទាញ​ស្ត្រី​បាន​ដោយ​គ្មាន​កំហុស​ឆ្គង​៖

១. អ្នក​គួរតែ​និយាយ​អ្វី​ដែល​ទាក់ទង​ជាមួយនឹង​អារម្មណ៍​ដូច​ជា​ការ​រំលឹក​ពី​កុមារភាព ការនិយាយ ពី​បំណង​ក្នុង​ពេល​អនាគត ឬ អ្វី​ដែល​នា​ង​ស្រលាញ់​។ ការសន្ទនា​នេះ​នឹង​ធ្វើឲ្យ នាង​បើក​ចិត្ត​បើក​អារម្មណ៍​ដើម្បី​ទទួល​អ្វីដែល​នាង​ចង់​និយាយ​។​

២. នារី​តែងតែ​ចង់​ឲ្យ​បុរស​ក្លាហាន​ក្នុងការ​និយាយ​ជាមួយ​នាង ព្រោះ​ក្នុង​កំឡុង ពេល​និយាយ​ជាមួយ​នារី សូម​កុំ​រង់ចាំ​ឲ្យ​នាង​បង្ខំ​អ្នក​និយាយ ចូរ​អ្នក​និយាយ​អ្វី​ដែល សម​គួរ​ទៅតាម​កាលៈទេសៈ​ទៅ​។​

៣ .ចូរ​ផ្តោតអារម្មណ៍​លើ​កាយវិការ​របស់​នាង​គឺជា​អ្វី​ដែល​នាង​ចង់​បង្ហាញ​ប្រាប់​

៤. ចូរ​ចងចាំ​ពាក្យ​មួយ​ឃ្លា សប្បាយ​តែ​កុំ​ជ្រុល​ពេក​

៥ .ការចេះ​ប្រើ​ពាក្យលួងលោម​ឬ​ញ៉ែ​នារី​ដោយ​បង្កើត​ការសន្ទនា​បែប សប្បាយរីករាយ​

៦ .ចាប់ផ្តើម​បង្កើត​ចំណង​មិត្តភាព​ជា​មួយ​នា​ង ព្រោះ​នារី​ភាគច្រើន​តែងតែ​ចង់ ឲ្យ​ភាគី​បុរស​ជា​អ្នក​ចាប់ផ្តើម​មុន​ក្នុង​ការនិយាយ​សន្ទនា​ឬ​ការនិយាយ​ពី​រឿង​ផ្ទាល់ខ្លួន​។

៧. ការ​ប្រាប់​ពី​អារម្មណ៍​បែប​ទន់ភ្លន់​ដោយ​ពាក្យ​ផ្អែមល្ហែម​ចំពោះ​នាង ពីអ្វី​ដែល​អ្នក បានដឹង​ពី​រូបនាង​

៨. ចៀសវាង​ការប្រើ​ពាក្យ​ស​សើរ​នាង​ច្រើន​ហួសហេតុ​ពេក​

៩. ប្រសិន​ជា​អ្នក​ចង់​ដឹង​ពី​របៀប​ក្នុង​ការនិយាយ​ជាមួយ​នាង​ដោយ​មិន​ធ្វើឲ្យ នាង ធុញ​ទ្រាន់​ចូរ​កុំ​សួរ​នូវ​សំនួរ​ច្រើនពេក ប៉ុន្តែ​អ្នក​អាច​ជំនួស​ដោយ​ការលើកឡើង​ពី​អ្វី​ផ្សេងៗ ដើម្បី​មក​និយាយ​ដោយ​គំនិត​ផ្ទាល់ខ្លួន​

១០ .ការ​ពោល​ពាក្យសម្តី​ដែល​ជំនួស​ឲ្យ​ការសាកសួរ​សំនួរ​ទៅកាន់​នាង ឧទាហរណ៍ តើ​នាង​កើត​នៅ​កន្លែង​ណា​ដែរ​? ដោយ​ជំនួស​មើលទៅ​អ្នក​មិន​មែន​ជា​មនុស្ស នៅក្នុង​តំបន់ នេះ​ទេ​។​

១១ .ចូរ​កុំ​លាក់​ពី​ប្រវត្តិ​របស់​ខ្លូន​

១២. កុំ​សរសើ​អំពី​រូបរាង ភ្នែក​របស់​នាង​

១៣. និយាយ​ពី​អ្វី​ដែល​ធ្វើឲ្យ​នាង​ដឹងថា​អ្នក​ចាប់​អារម្មណ៍​លើ​រូប​នាង​

១៤ .បង្កើត​ហ្គេម​ដែល​សប្បាយ​ដែល​និយាយ​ពី​ការពិត​

១៥. កុំ​ប្រញាប់​ដៃដល់​ពេក​ព្រោះ​នារី​អាច​គិត​ថា​អ្នក​ជា​មនុស្ស​ងាយស្រួល​ពេក ដូច្នេះ ធ្វើឲ្យ​នាង​ឆាប់​អស់អារម្មណ៍​៕

-->

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម